ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់ព្យុះ​ស៊ីក្លូន អាំ​ផា​ន សម្លា.ប់​មនុស្ស​១៧​នាក់ និង​កម្ទេច​ផ្ទះ​អស់​ច្រើន​ខ្នង

3 ឆ្នាំ មុន

ខ្យល់ព្យុះ​ស៊ីក្លូន អាំ​ផា​ន (Amphan) បាន​សម្លាប់​មនុស្ស​អស់​ចំនួន​១៧​នាក់​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែឧសភា ឆ្នាំ​២០២០​នេះ ខណៈ​ដែល​បាន​បោកបក់​ចូល​ទៅ​ក្នុង​តំបន់ឆ្នេរ​សមុទ្រ និង​បោកបក់​យ៉ាង​ខ្លាំង​លើ​ខេត្ត​វេស…

ខ្យល់ព្យុះ​ស៊ីក្លូន អាំ​ផា​ន (Amphan) បាន​សម្លាប់​មនុស្ស​អស់​ចំនួន​១៧​នាក់​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែឧសភា ឆ្នាំ​២០២០​នេះ ខណៈ​ដែល​បាន​បោកបក់​ចូល​ទៅ​ក្នុង​តំបន់ឆ្នេរ​សមុទ្រ និង​បោកបក់​យ៉ាង​ខ្លាំង​លើ​ខេត្ត​វេស បែង​ហ្កា​ល់ និង​ខេត្ត អូ​ឌី​ហ្សា ដែល​ជា​ខេត្ត​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ ដែល​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Xinhua ។ ដោយ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចេញផ្សាយ​ថ្ងៃ​ទី​២១ ខែឧសភា​នេះ ។

ខ្យល់ព្យុះ ស៊ីក្លូន អាំ​ផា​ន បាន​បោកបក់​ឆ្លងកាត់​ប្រទេស​បង់​ក្លា​ដែ​ស ទៅ​កាន់​ប្រទេស​ឥណ្ឌា ក្នុង​ល្បឿន ២៧០​គីឡូម៉ែត្រ ក្នុង ០១​ម៉ោង ទៅ​ភាគ​ខាងត្បូង នៃ​ប្រទេស​ឥណ្ឌា តាម​បណ្តោយ​តំបន់ឆ្នេរ​សមុទ្រ ដោយ​នាំ​យក​ទឹកភ្លៀង​ជា​ច្រើន​មេ ទៅ​ចាក់​ស្រោច​លើ​តំបន​នោះ​ផង​ដែរ ។

ក្រុម​អាជ្ញាធរ​ឥណ្ឌា បាន​ជម្លៀស​ប្រជាពលរដ្ឋ​ប្រមាណ​ជាង កន្លះ​លាន​នាក់ ចេញពី​តំបន់​ដែល​រង​ផល​ប៉ះពាល់ ដោយសារ​ខ្យល់ព្យុះ​នេះ ខណៈ​ប្រទេស​នេះ កំពុង​ទទួល​រង​ផល​ប៉ះពាល់ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស Covid-19 ដែល​មានការ​ឆ្លង​សរុប​ចំនួន ១១២,៣៥៩​នាក់ និង​មនុស្ស​ស្លាប់​សរុប​ចំនួន ៣,៤៣៥​នាក់​៕