ហេតុផល​នៅ​ពីក្រោយ​ការ​ប្រើប្រាស់​យន្តហោះ Airbus អឺរ៉ុប មិនមែន​ប៊ូ​អ៊ី​ង​អា​មេ​រិ​ក ?


រាជធានី​ភ្នំពេញ​៖ យោង​តាម​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ប្រភេទ​យន្តហោះ​ខ្នាត​យក្ស​ដែល​នាំ​ចូល​ពី​ប៉ែក​អ៊ី​រ៉ុ​ប​ច្រើន ដូច​ជា​ប្រភេទ​យន្តហោះ Airbus ជាដើម ហើយ​ក្នុង​នោះ​ក៏​ធ្លាប់​ប្រើប្រាស់​យន្តហោះ​ប៊ូ​អ៊ី​ង​របស់​សហរដ្ឋអាមេរិក​ផង​ដែរ ។

នា​ពេល​ប​ច្ចុ​ប្ប​ន្នេះ​យន្តហោះ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន ឬ​ស្ទើរតែ​ទាំងអស់​ជា​ប្រភេទ AirBus ។ ខណៈ​ថ្មី​ៗ​នេះ លោក​W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ស្នើ​អោយ​កម្ពុជា​ចាប់អារម្មណ៍​លើ​ការ​ប្រើប្រាស់​យន្តហោះ​ប្រភេទ​ប៊ូ​អ៊ី​ង​របស់​សហរដ្ឋអាមេរិក​ផង​ដែរ ។

យ៉ាងណាមិញ ថ្នាក់ដឹកនាំ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​កម្ពុជា​មាន​ប្រភេទ​យន្តហោះ​អ៊ី​រ៉ុ​ប​ច្រើន មក​ពី​កក្ក​តា​ផ្សេង​ៗ​ដែល​ក្រុមហ៊ុន​បាន​ជ្រើសរើស​យក​ប្រភេទ​យន្តហោះ Airbus​នេះ ។

លោក ស៊ី​ន ចាន់​សិរី​វត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​និយាយ​ថា «​កាល​ខ្ទង់​ទស្ស​វត្ស ៩០ រហូត​មក​ទល់​ឆ្នាំ ២០០០​ជាង យើង​សង្កេត​ឃើញ​ថា​កម្ពុជា​មាន​ប្រភេទ​យន្តហោះ ប៊ូ​អ៊ី​ង​ច្រើន​។ ប៉ុន្តែ​ដោយសារ​កក្ក​តា​ផ្សេង​ៗ និង​ទីផ្សារ​ពិភពលោក​ផង ចាប់​តាំង​ក្នុង​ឆ្នាំ​២០០០​ជាង​មក យើង​ឃើញ​ថា​កម្ពុជា​មានការ​ផ្លាស់​ប្តូរ​មក​ប្រើប្រាស់​យន្តហោះ​ប្រភេទ អ៊ែ​របឺស​ច្រើន ហើយ​យើង​ក៏​មិន​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ណាមួយ​មក​ប្រើប្រាស់​យន្តហោះ​នេះ ឬ​យន្តហោះ​នោះ​ឡើយ​» ។

លោក ស៊ី​ន ចាន់​សិរី​វត្ថា បាន​បន្ត​ថា «​ដូច​យើង​ដឹង​ស្រាប់​ហើយ​សម័យ​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ធំ​ៗ​ពីរ​លើ​ពិភពលោក​ដែល​ផលិត​យន្តហោះ​ខ្នាត​ធំ ដូច​ជា​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ដែល​ផលិត Boeing ហ្នឹង និង​ក្រុមហ៊ុន​អ៊ី​រ៉ុ​ប​ដែល​ផលិត​យន្តហោះ Airbus​។ ប៉ុន្តែ​យើង​ក៏​បាន​ជំរុញឲ្យ​ក្រុមហ៊ុន​នានា​ក្នុង​ប្រទេស​ព្យាយាម​ប្រើប្រាស់​យន្តហោះ​ច្រើន​ប្រភេទ​ដែរ​»​។ លោក​បាន​បន្ថែម​ថា ដោយ​លើក​ឡើង​ប្រទេស​កម្ពុជា​មិន​មានការ​រើសអើង​ក្នុង​ការ​ប្រើប្រាស់​ប្រភេទ​យន្តហោះ​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ថា​សម័យ​បច្ចុប្បន្ន​នេះ​បើ​យោង​តាម​ទីផ្សារ​អន្តរជាតិ​គេ​ងាក​មក​ចូល​ចិត្ត​ប្រើ Airbus​នេះ​ប៉ុណ្ណោះ ។

គួរ​រម្លឹក​ផង​ដែរ​ថា​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ជួប​ជាមួយ​លោក W Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក និង​សហការី កាលពី​ថ្ងៃ​ទី ១៨ ឧសភា​នេះ​ក៏​មានការ​ពិភាក្សា​លើ​គំរោងការ​ប្រើប្រាស់​យន្តហោះ និង​ទីលាន handing ground ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​យន្តហោះ​ប៊ូ​អ៊ី​ផងដែរ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ