ទ​ង្វើ​បច្ចុប្បន្ន​កាត់សេចក្តី​កំណើត​មនុស្ស​៤​ពួក​ទៅ​ក្នុង​អនាគត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ង្វើ​បច្ចុប្បន្ន​កាត់សេចក្តី​កំណើត​មនុស្ស​៤​ពួក​ទៅ​ក្នុង​អនាគត

1 ឆ្នាំ មុន

ផល​នៃ​កម្ម​ក្នុង​បច្ចុប្បន្ន នាំ​មនុស្ស​ទាំង​បួន​ពួក​ឲ្យ​យោនយកកំណើត កើត​នៅ​អនាគតជាតិ​ប្រាកដ​ជាក់​គឺៈ១- មនុស្ស​មនុ​ស្សោ មាន​រូប​ជា​មនុស្ស ចិត្តជា​មនុស្ស ជា​មនុស្សធម៌ ។ ២- មនុស្ស​ទេ​វោ…

ផល​នៃ​កម្ម​ក្នុង​បច្ចុប្បន្ន នាំ​មនុស្ស​ទាំង​បួន​ពួក​ឲ្យ​យោនយកកំណើត កើត​នៅ​អនាគតជាតិ​ប្រាកដ​ជាក់​គឺៈ
១- មនុស្ស​មនុ​ស្សោ មាន​រូប​ជា​មនុស្ស ចិត្តជា​មនុស្ស ជា​មនុស្សធម៌ ។

២- មនុស្ស​ទេ​វោ មាន​រូបរាង​ជា​មនុស្ស ចិត្តជា​ទេវតា មាន​សីល មានធម៌​ខ្ពង់ខ្ពស់ ។

៣- មនុស្ស​បេ​តោ រូប​មនុស្ស តែ​ចិត្តជា​ប្រេត ។

៤- មនុ​ស្សតិរ​ច្ឆា​នោ មាន​រូបរាង​ជា​មនុស្ស តែ​ចិត្តជា​សត្វ​តិរច្ឆាន​ជា​ចិត្តសាហាវ​យង់ឃ្នង ។

វណ្ណៈ​ណា​ក៏​ដោយ ទោះជា​ស្តេច​ផែនដី​ក្តី​, នាម៉ឺន​មន្ត្រី​ក្តី​, រាស្ត្រ​សម​ញ្ញ​ក្តី បើ​ក្នុង​បច្ចុប្បន្ន​នេះ​ប្រព្រឹត្ត​អាក្រក់ សាង​បាបកម្ម កាច​សាហាវយង់ឃ្នង នឹង​ត្រូវ​ចាត់​ចូល​ក្នុង​ជំពូក​មនុស្ស​បេ​តោ ឬ​មនុ​ស្សតិរ​ច្ឆា​នោ ។

ប៉ុន្តែ​បើ​ប្រព្រឹត្ត​ល្អ សាង​កុសលធម៌ សាង​បារមី បំពេញ​នូវ​គុណប្រយោជន៍​នឹង​ត្រូវ​ចាត់​ចូល​ក្នុង​ជំពូក​មនុស្ស មនុ​ស្សោ ឬ​មនុស្ស​ទេ​វោ ជា​អ្នកមាន​ចិត្ត​សន្តោស ប្រព្រឹត្ត​តែ​សុចរិតធម៌​ ។ សាន សារិន