ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយ​ៗ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន

3 ឆ្នាំ មុន

មហារីក​មាត់ស្បូន​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​អាច​ឆាប​យកអាយុ​ជីវិត​មនុស្ស​ស្រី​បាន​ទៅ​យ៉ាង​ងាយ​។ ទោះជា​យ៉ាងណា​អ្នក​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ​បាន​ដោយ​គ្រាន់តែ​អនុវត្ត​តាម​គន្លឹះ​មួយ​ចំនួន​។ ថា​តើ​គន្លឹះ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​មួយ​ចំនួន​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន ៖ ១. ឈប់​ជក់បារី ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការ​ផ្ដាច់​បារី​អាច​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង​និង​ជំងឺ​សួត​។ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា​ការ​ឈប់​ជក់បារី​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​ផង​ដែរ​។…

មហារីក​មាត់ស្បូន​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​អាច​ឆាប​យកអាយុ​ជីវិត​មនុស្ស​ស្រី​បាន​ទៅ​យ៉ាង​ងាយ​។ ទោះជា​យ៉ាងណា​អ្នក​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ​បាន​ដោយ​គ្រាន់តែ​អនុវត្ត​តាម​គន្លឹះ​មួយ​ចំនួន​។ ថា​តើ​គន្លឹះ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​មួយ​ចំនួន​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន ៖

១. ឈប់​ជក់បារី

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការ​ផ្ដាច់​បារី​អាច​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង​និង​ជំងឺ​សួត​។ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា​ការ​ឈប់​ជក់បារី​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​ផង​ដែរ​។ នេះ​ក៏​ព្រោះតែ​បារី​មាន​ផ្ទុក​សារធាតុ​បង្ក​ជំងឺមហារីក​រាប់​ពាន់​ប្រភេទ​។

២. មាន​របប​អាហារ​សុខភាព​ល្អ

របប​អាហារ​សុខភាព​ល្អ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​បន្លែ​និង​ផ្លែ​ឈើ​ស្រស់​ៗ​អាច​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ការ​រក្សា​បាន​នូវ​របប​អាហារ​សុខភាព​ល្អ​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​។ របប​អាហារ​សុខភាព​ល្អ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។

៣. រក្សា​ទម្ងន់​ត្រឹមត្រូវ​មួយ

ភាពធាត់​ជ្រុល​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​គួរ​ឱ្យ​ព្រួយបារម្ភ​។ ជាតិ​ខ្លាញ់​ច្រើន​លើស​ក្នុង​រាង​កាយ​អាច​បង្ក​ការ​ផលិត​អ័រម៉ូន​មួយ​ចំនួន​ដែល​ជះ​ផល​ប៉ះពាល់​កោសិកា​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​។

៤. ចាក់​វ៉ា​ក់​ស៊ាំ​ង​ការពារ​វីរុស HPV

វិធី​ដ៏​ងាយ​និង​ប្រសើរ​បំផុត​មួយ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន គឺ​ការ​ចាក់​វ៉ា​ក់​ស៊ាំ​ង​ការពារ​វីរុស HPV​។ គួរ​បញ្ជាក់​ផង​ដែរ​ថា HPV ជា​ប្រភេទ​នៃ​មេរោគ​ម្យ៉ាង​បង្ក​ឱ្យ​មាន​ជំងឺមហារីក​មាត់ស្បូន​។

៥. ប្រើប្រាស់​ស្រោមអនាម័យ​ពេល​រួម​ភេទ

វី​ធី​ដ៏​ងាយ​ម្យ៉ាងទៀត​ដើម្បី​ទប់ស្កាត់​មេរោគ HPV គឺ​តាម​រយៈ​ការ​ប្រើប្រាស់​ស្រោមអនាម័យ​ពេល​រួម​ភេទ​ជាមួយ​នរណា​ម្នាក់​ដែល​អាច​មាន​ផ្ទុកមេរោគ​ប្រភេទ​នេះ​៕ ប្រភព ៖ Health.com.kh