ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម័យ​កូ​វី​ដ​១៩​ការ​សិក្សា​ថ្មី សិស្ស​រៀន​ក្រោម​ម្លប់ឈើ​ជាមួយ​ខ្យល់​បរិ​សុទ្ធ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជាង​កន្លះ​ខែ​ហើយ ដែល​ក្រសួង​អប់រំ​យុវជន និងកីឡាចេញ​សេចក្ដី​ប្រកាស​ដល់​គ្រប់​មន្ទីរ​.. នៅ​តាម​បណ្ដា​ខេត្ត-រាជធានី ឲ្យ​រៀបចំ​បើក​បង្រៀន​សិស្សានុសិស្ស​ឡើង​វិញ បន្ទាប់​ពី​ការ​សិក្សា​ដូ​ល​សន្លប់​​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​ទៅ​នេះ ដោយសារ​តែ​ការ​ផ្ទុះ​ឡើងនៃ​« វីរុសកូ​រ៉ូ​ណា…

ខេត្តបាត់ដំបង ​៖ ជាង​កន្លះ​ខែ​ហើយ ដែល​ក្រសួង​អប់រំ​យុវជន និងកីឡាចេញ​សេចក្ដី​ប្រកាស​ដល់​គ្រប់​មន្ទីរ​.. នៅ​តាម​បណ្ដា​ខេត្ត-រាជធានី ឲ្យ​រៀបចំ​បើក​បង្រៀន​សិស្សានុសិស្ស​ឡើង​វិញ បន្ទាប់​ពី​ការ​សិក្សា​ដូ​ល​សន្លប់​​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​ទៅ​នេះ ដោយសារ​តែ​ការ​ផ្ទុះ​ឡើងនៃ​« វីរុសកូ​រ៉ូ​ណា ឬកូ​វី​ដ​១៩​ថ្មី​»​។ ប៉ុន្តែ​ក្រសួង​មិន​តម្រូវ​ឲ្យ​បើកទ្វារ​សាលាបង្រៀន​សិស្ស​ទេ គឺ​ណែនាំ​ឲ្យ​បើក​បង្រៀន​ជា​បណ្ដោះអាសន្ន​នៅ​តាម​សហ​គម​ន៍ និងមិន​អនុញាត​ឲ្យ​សិស្ស​រៀន​លើស​ពី​១០​នាក់​ឡើយ​ក្នុង​មួយ​ថ្នាក់​។

យោង​លើ​ផែនការ​របស់​ក្រសួង​នេះ នៅ​ក្នុង​ខេត្តបាត់ដំបង គេ​សង្កេត​ឃើញ​នៅ​តាម​បណ្ដា​មូលដ្ឋាន​នានា ទាំង​នៅ​ទីប្រជុំជន ទាំង​នៅ​តាម​ទី​ជនបទ លោកគ្រូ អ្នកគ្រូ​ បាន​បើក​បង្រៀន​សិស្ស​នុ​សិស្ស​ក្នុង​សកម្មភាព​យ៉ាង​ផុសផុល​បំផុត​ ។ ប៉ុន្តែ​កន្លែង​ខ្លះ​បង្រៀន​សិស្ស​នៅ​ខាងក្រោម​ផ្ទះ កន្លែង​ខ្លះ​យក​រោង​គោ​ធ្វើ​ជា​សាលា រីឯ​កន្លែង​ខ្លះ​ទៀត ​ត្រូវ​ជ្រើសរើស​យក​ម្លប់ឈើរ​ធ្វើ​ជា​ជម្រក​សិក្សា ជាមួយនឹង​ខ្យល់អាកាស​ដ៏​ល្អ​បរិសុទ្ធ​.. ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ​ ។ នេះ​ហើយ​ការ​សិក្សា នៅ​ក្នុង​យុគសម័យ​កូ​វី​ដ​១៩​ថ្មី​។

ជាក់ស្ដែង​ នៅ​សាលា​បឋម​សិក្សា​«​ភ្នំ​ខ្ពស់​» ដែល​ស្ថិត​នៅ​ក្នុងភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​។ សាលា​បឋម​សិក្សា​មួយ​នេះ​នៅ​ក្បែរ​ជើងភ្នំ ឆ្ងាយ​ពី​ទីប្រជុំជន តែ​ស្ថិត​នៅ​ម្ខាង នៃ​តំបន់​ទេសចរ​ណ៏​«​អាង​កំពីងពួយ​» ប៉ែក​ខាងត្បូង​។ ជួប​ជាមួយ​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​១៨ ឧសភា លោក​ទូច ង៉ុ​យ នាយក​បឋម​សិក្សា​ភ្នំ​ខ្ពស់​នេះ បាន​និយាយ​ថា លោក​បាន​បែងចែក​សិស្ស​ជា​ច្រើន​ក្រុម ក្នុង​ចំណោម​សិស្សានុសិស្ស សរុប​ចំនួន​១១៣​នាក់​មាន​ចំនួន​០៦​ថ្នាក់ តាម​ការ​ណែនាំ​ពី​លោក​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត ដើម្បី​ឲ្យ​លោក​គ្រួ អ្នកគ្រូ បើក​បង្រៀន​នៅ​តាម​សហ​គម​ន៏ ។ លោក​បាន​បញ្ជាក់​ថា សិស្ស​ខ្លះ​រៀន​នៅ​តាម​សំ​យ៉ាប​ផ្ទះ និង ខ្លះ​ទៀត​រៀន​នៅ​ក្រោម​ម្លប់ឈើរ​។ ប៉ុន្តែ​ពួក​គេ​ពេញចិត្ត​នឹង​ការ​សិក្សា​នៅ​តាម​ទីតាំង​បែប​នេះ ហើយ​ពួក​គេ​មិន​ដែល​ខកខាន​ក្នុង​ការ​សិក្សា​ទេ​។

ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីសាលា​បឋម​សិក្សា​ «​ភ្នំ​ខ្ពស់​» នោះ​ទេ គេ​ឃើញ​សិស្សានុសិស្ស​មួយ​ក្រុម ដែល​មាន​គ្នា​ប្រហែល​៣០​នាក់ អង្គុយ​រៀន​យ៉ាង​យកចិត្តទុកដាក់​បំផុត ក្រោម​ម្លប់​ដើម​អំពិលទឹក ជាមួយនឹង​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​បក់​ត្រសៀក​ៗ ក្រោម​ក្រសែភ្នែក​សត្វ​គោមួយ​ហ្វូង​ដែល​ទំនង​កំពុង​រង​ចាំ​ម្ចាស់ ចប់​ម៉ោង​រៀន​នឹង​បាន​ប្រលែង​ពួក​វា​ឲ្យ​ស៊ី​ស្មៅ​។ សិស្ស​ក្មេង​ៗ​ទាំងនោះ ត្រូវ​បាន​ដាក់​នៅ​អង្គុយ​ដាច់​ដោយឡែក​ៗ​ពី​គ្នា​តាម​តុ​នីមួយ​ៗ​។ លោកគ្រូ​បាន​យក​ជ​ញ្ជាំ​ផ្ទះ​អ្នក​ភូមិ​ធ្វើ​ជា​ក្ដា​ខៀន គេ​ឃើញ​មាន​លោកគ្រូ​ម្នាក់ និង អ្នកគ្រូ​ម្នាក់ បាន​ប្រឹងប្រែង​ពន្យល់​មេរៀន​ដល់​សិស្ស តែ​ពន្យល់​មេរៀន​ផ្សេង​ៗ​គ្នា ខណៈ​កូនសិស្ស​ប្រឹង​ស្ដាប់ ប្រឹង​សរសេរ​ស្ទើរ​មិន​ហ៊ាន​ងើបមុខ​។

ស្រប​ពេល​ដែល​អ្នកគ្រូ​ព្យាយាម​ពន្យល់​មេរៀន​នៅ​លើ​ក្ដា​ខៀន​តូច​មួយ​ជាប់​នឹង​ជញ្ជាំង​ផ្ទះ ដល់​សិស្ស​របស់​គាត់​.. លោកគ្រូ​ម្នាក់​ដែល​ដើរ​ពន្យល់​មេរៀន​ដល់​សិស្ស​នៅ​តាម​តុ បាន​ឆ្លៀត​ឪ​កាស​ផ្ដល់​ព័​ត៏​មាន​ដល់​កោះ​សន្តិភាព​ថា «​សិស្ស​ទាំង​អស់នេះ ត្រូវ​បាន​បែងចែក​ជា​៣​ថ្នាក់ គឺ​មាន​ថ្នាក់​ទី​១ ទី​២ និង ទី​៣​។ ពិតមែនតែ​ខ្ញុំ រៀប​តុ​ឲ្យ​ពួក​គេ​រៀន នៅ​ក្រោម​ម្លប់ឈើរ​តែ​មួយ តែ​ពួក​គេ​រៀន​ថ្នាក់​ផ្សេង​គ្នា និង​រៀបចំ​ឲ្យ​អង្គុយ​ដាច់​ឆ្ងាយ​ពី​គ្នា ដើម្បី​ងាយ​ស្រូល​បង្រៀន​»​។ គាត់​និយាយ​ទៀត​ថា មិនមែន​ត្រិ​ម​តែ​រៀបចំ​ឲ្យ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ទេ សូ​ម្បី​តែ​រៀប​តុ​អង្គុយ ក៏​មិន​ឲ្យ​ទល់មុខ​គ្នា​ដែរ ព្រោះ​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​មន្ទីរ​អប់រំ​ខេត្ត ដើម្បី​ការពារ​មានការ​ឆ្លង​នូវ​ជំងឺ​កូ​វី​ដ១៩​ថ្មី​។

មន្ត្រី​ការិយាល័យ​អប់រំ​យុវជន និង កីឡា ស្រុក​បាណ​ន់ ដែល​បាន​ចុះ​ត្រូ​ត​ពិនិត្យ​ការ​សិក្សា​បែប​ថ្មី ក្នុង​សម័យ​កូ​វី​ដ​១៩​ថ្មី​នេះ នៅ​តាម​មូលដ្ឋាន បាន​និយាយ​ថា ការ​បើក​បង្រៀន​ជា​បណ្ដោះអាសន្ន​ឡើង​វិញ ដែល​ប្រព្រឹត្ត​ទៅ​នៅ​តាម​សហ​គម​ន៏​នេះ គឺ​យើង​អនុវត្ត​តាម​ផែនការ​ណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា ពេល​នេះ ​ក្រសួង​មិន​ទាន់​អនុញាត​ឲ្យ​បើកទ្វារ​សាលា ដើម្បី​បង្រៀន​សិស្ស​ទេ តែ​តម្រូវ​ឲ្យ​លោកគ្រូ អ្នកគ្រូ​បើក​បង្រៀន​សិស្ស​នៅ​តាម​សហ​គម​ន៏ តែ​ត្រូវ​ដាក់​តុ​អង្គុយ​ឲ្យ​ឃ្លាត​ពី​គ្នា ហើយ​មិន​អនុញាត​ឲ្យ​សិស្ស​អង្គុយ​រៀន​លើស​ពី​១០​នាក់​ឡើយ​ក្នុង​មួយ​ថ្នាក់​។

យ៉ាងណា​ក៏​ដោយ ស្ថិត​ក្នុង​ស្ថានភាពនៃ​ការ​សិក្សា​បែប​យុគសម័យ​« កូ​វី​ដ​១៩​ថ្មី​» សម្រាប់​សាលា​បឋម​សិក្សា​«​ភ្នំ​ខ្ពស់​» នេះ បើ​តាម​ការ​អះអាង​របស់​លោក​ទូច ង៉ុ​យ នាយក​បឋម​សិក្សា​នេះ បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ទ្វារ​សាលា​បាន​បិត​ស្ងាត់ឈឹង តែ​សិស្សានុសិស្ស ហាក់​មិន​ខកខាន​ទេ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​រៀន​នៅ​តាម​សហ​គម​ន៏​នានា ដែល​លោក​បាន​រៀបចំ បើ​ទោះជា​ការ​សិក្សា​នេះ ត្រូវ​ជ្រក​ក្រោម​ម្លប់ឈើរ តាម​រោង​គោ ឬ នៅ​តាម​សំ​យ៉ាប​ផ្ទះ​អ្នក​ភូមិ​ក្ដី​ ។

លោក​បាន​បញ្ជាក់​ថា សិស្ស​ទាំង​៦​ថ្នាក់​នៅ​បឋម​សិក្សា​របស់​លោក​បាន​រៀន​គ្រប់​ៗ​គ្នា​។ ពួក​គេ​បាន​យក​ចិត្តទុកដាក់​បំផុត​ ក្នុង​ការ​សិក្សា​ក្រៅ​សាលា​នេះ ។ ប៉ុន្តែ​ពួក​គេ​រៀន​បាន​ត្រិ​មរ​យៈពេល​២​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ពេល​ ។ ព្រោះ​លោកគ្រូ អ្នកគ្រូ ត្រូវ​ចល័ត​ទៅ​បង្រៀន​សិស្ស​នៅ​កន្លែង​ដទៃ​ទៀត​នៅ​ក្នុង​សហ​គម​ន៍ ​៕

អត្ថបទសរសេរ ដោយ