បទចម្រៀងកវីគង្គ ប៊ុនឈឿន ត្រូវផលិតមួយទិញសិទ្ធិផលិតឡើងវិញ
- ភ្នំពេញ
បទចម្រៀងប្រមាណជា៤០បទដែលជាស្នាដៃនិពន្ធរបស់កវីស្ទឹងសង្កែលោក គង្គ ប៊ុនឈឿន ត្រូវបានផលិតកម្មមួយទិញសិទ្ធិមកមកផលិតថ្មី ដោយរក្សានូវទម្រ់ដើម បន្ទាប់ពីបទចម្រៀងរបស់លោកត្រូវបានផ្តល់សិទ្ធទៅឲ្យក្រុមគ្រួសារលោកជាអ្នកគ្រប់គ្រងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

យោងតាមសេចក្តីជូនដំណឹងរបស់ផលិតកម្មនេះបានឲ្យដឹងថា ដើម្បីចូលរួមថែរក្សា និងលើកម្ពស់ស្នាដៃមរតកដើម ព្រមទាំងចូលរួមចំណែកលើកកម្ពស់ជីវភាពអ្នកដែលបានទទួលសិទ្ធិគ្រប់គ្រងមរតកសាសន៍នូវបទចម្រៀងមរតកដើមរបស់កវីនិពន្ធបទចម្រៀងដ៏ឆ្នើមរបស់ប្រទេសយើង ។
ផលិតកម្មយើងមានកិត្តិយស សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា ៖ គឺបានទិញសិទ្ធិផ្តាច់មុខបទចម្រៀងមរតកដើមរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ដើម្បីរក្សា នឹងផលិតឡើងវិញដោយរក្សាទំរង់ដើម ព្រមទាំងប្រើប្រាស់នៅក្នុង Yotube និងប្រព័ន្ធ Digital ផ្សេងៗដូចជា Calltune តាមទូរសព្ទ័ ដែលបទភាគច្រើនជាសំនៀងរបស់អធិរាជសំឡេងមាស សុិន សុីសាមុត – លោកយាយ រស់សេរីសុទ្ធា នឹងមរតកសំនៀងជាច្រើនរូបទៀត ។

ចែករំលែកព័តមាននេះ