ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវ​ការ​ផ្លែ​ឈើ ​និង​ប​ន្លែ​កម្ពុជា ​នៅ​ក្រៅប្រទេស​កើនឡើង

3 ឆ្នាំ មុន
  • ភ្នំពេញ

ការ​សិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា​ មាន​តម្រូវការ​ផ្លែ​ឈើ ​និង​បន្លែ​កម្ពុជា​ នៅ​ក្រៅប្រទេស​កាន់តែ​ច្រើន​​ឡើង​។ ប្រការ​នេះ ​នឹង​ជួយ​ដល់​អ្នក​ដាំ​ដុះ​ដំណាំ​កម្ពុជា ​ដែល​កំពុង​តែ​ត្រូវការ​ទីផ្សារ​។ ការ​សិក្សា​ស្រាវជ្រាវ​ស្តី​ពី​ទីផ្សារ​ផ្លែ​ឈើ ​និង​បន្លែ​កម្ពុជា​៖ កំណើន…

ការ​សិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា​ មាន​តម្រូវការ​ផ្លែ​ឈើ ​និង​បន្លែ​កម្ពុជា​ នៅ​ក្រៅប្រទេស​កាន់តែ​ច្រើន​​ឡើង​។ ប្រការ​នេះ ​នឹង​ជួយ​ដល់​អ្នក​ដាំ​ដុះ​ដំណាំ​កម្ពុជា ​ដែល​កំពុង​តែ​ត្រូវការ​ទីផ្សារ​។

ការ​សិក្សា​ស្រាវជ្រាវ​ស្តី​ពី​ទីផ្សារ​ផ្លែ​ឈើ ​និង​បន្លែ​កម្ពុជា​៖ កំណើន និន្នាការ និង​ការ​ព្យាករណ៍ បាន​និយាយ​ថា ​ទីផ្សារ​ផ្លែ​ឈើ ​និងភេសជ្ជៈ​​កម្ពុជា ​កំពុង​តែ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​នេះ​។

ដោយសារ​តែ​កា​អ​ភ​វិ​ឌ្ឍ​ផ្នែក​ឧស្សាហកម្ម និងការ​គាំទ្រ​ពី​រដ្ឋាភិបាល​នោះ ធុរជន​បរទេស​កាន់តែ ច្រើន​ឡើង​បាន​សម្លឹង​ចង់​បើក​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ​នៅ​កម្ពុជា​។

គេ​រាយការណ៍​ថា​ កាលពី​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំ​ចេញ​ផ្លែស្វាយ​ចំនួន​៥៨១៦២​តោន​ទៅ​កាន់​ទីផ្សារ ចំនួន​៦​ប្រទេស និង​ក្រុង​រួម​មាន​វៀតណាម ថៃ សិង្ហ​បូ​រី បារាំ រុ​ស្សី និង ក្រុង​ហុងកុង​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ