ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីង និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» គាំទ្រអ្នកច្នៃប្រឌិតបច្ចេកវិទ្យានៅកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ ៖ ធនាគារឯកទេស វីង (ខេមបូឌា)…

រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ឥឡូវនេះកំពុងធ្វើការរួមគ្នាដើម្បីជំរុញកំណើននៃធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ត្រូវបានបង្កើតឡើងនាចុងឆ្នាំ ២០១៨ ដែលមានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលដៅជួយដល់ប្រទេសក្នុងការអភិវឌ្ឈសេដ្ឋកិច្ចឌីជីថលឲ្យបានពេញលេញ ។ តាមរយៈភាពជាដៃគូជាមួយធនាគារឯកទេស វីង នេះ មជ្ឈមណ្ឌល និងសមាជិករបស់ខ្លួនអាចប្រើប្រាស់បច្ចេកវិទ្យាសេវាទូទាត់ទំនើបចុងក្រោយតាមបែបឌីជីថលដើម្បីស្វែងរកឱកាសថ្មីម្រាប់ការច្នៃប្រឌិតបន្ថែមទៀត ។

លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានមានប្រសាសន៍ថា ៖ «ភាពជាដៃគូនេះនឹងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌល ចំពោះការអភិវឌ្ឍជាមូលដ្ឋាននៃការទូទាត់តាមបែបឌីជីថលសម្រាប់ការជំរុញធុរកិច្ចថ្មីផ្នែកឌីជីថលនៅកម្ពុជា» ។ លោកបានបន្តថា៖ «សមាជិកធុរកិច្ចថ្មីរបស់មជ្ឈមណ្ឌលក៏នឹងអាចភ្ជាប់ទំនាក់ទំនង និងរៀនសូត្រពីក្រុមហ៊ុនដែលប្រកបដោយនវានុវត្តន៍ (ភាពច្នៃប្រឌិត) ដូចជា វីង ក៏ដូចជាបានទទួលផលប្រយោជន៍ពីអ្នកជំនាញបច្ចេកទេស និងដំណោះស្រាយទូទាត់តាមបែបឌីជីថលរបស់ វីង ផងដែរ» ។

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់សហគ្រិន និងកសាងផែនការដើម្បីបម្លែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច ។ ដោយបង្កើតឡើងសម្រាប់ជាស្ពានទំនាក់ទំនងរវាងសហគ្រិន នឹងអ្នកពាក់ព័ន្ធដទៃទៀត មជ្ឈមណ្ឌលនេះនឹងផ្តល់ដល់សមាជិករបស់ខ្លួននូវឧបករណ៍ដែលពួកគេត្រូវការដើម្បីជួយប្រទេសក្នុងការសម្របខ្លួនទៅនឹងនិន្នាការបច្ចេកវិទ្យាថ្មីនិងការទទួលបានការច្នៃប្រឌិតថ្មី ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយដែលយើងអាចប្រើប្រាស់ចំណេះដឹង និងផលិតផលរបស់យើងដើម្បីគាំទ្រដល់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ដែលមានចក្ខុវិស័យគាំទ្រថែរក្សារធុរកិច្ចដើម្បីពង្រីកទៅជាអាជីវកម្មដែលជោគជ័យ ។ តាមរយៈភាពជាដៃគូនេះយើងសង្ឃឹមថា វីង នឹងអាចជួយបន្ថែមទៀតក្នុងការគាំទ្រដល់សហគ្រិនបច្ចេកវិទ្យាកម្ពុជាក្នុងការសម្របខ្លួនដើម្បីធ្វើសមាហរន្នកម្មស្របទៅតាមបដិវត្តសេដ្ធកិច្ចឧស្សាហកម្ម ៤.០» ។

ទាំង វីង និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» សុទ្ធសឹងបានចែករំលែកគោលបំណងដូចគ្នាក្នុងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដើម្បីជំរុញការីកចម្រើនសេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យល្អប្រសើរនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ។ វីង ត្រូវបានគេទទួលស្គាល់ជាធនាគារឯកទេសដែលមានបណ្តាញភ្នាក់ងារជាង ៧៥០០ ទូទាំងប្រទេស និងមានកម្មវិធីទូទាត់ប្រាក់ចំណាយតាមបែបឌីជីថល តាមរយៈកម្មវិធីស្មាហ្វូនវីង ជាមួយនឹងលក្ខណៈពិសេសជាច្រើនដែលជាតម្រូវការជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា ។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» មានគោលបំណងពន្លឿន និងផ្តល់សេវាបង្ហាត់បង្ហាញដែលបានរៀបចំឡើងសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ