ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយខ្មែរខ្សោយកម្លាំងជាងលុយថៃ តែស្មើគ្នាជាមួយលុយវៀតណាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះខ្សោយកម្លាំងជាងប្រាក់បាត ថៃបន្តិច ប៉ុន្តែស្មើកម្លាំងគ្នាជាមួយនឹងប្រាក់ដុងវៀតណាម ។ ធនាគារ ជាតិនៃកម្ពុជា ឱ្យដឹងនៅថ្ងៃទី ២០ខែ…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះខ្សោយកម្លាំងជាងប្រាក់បាត ថៃបន្តិច ប៉ុន្តែស្មើកម្លាំងគ្នាជាមួយនឹងប្រាក់ដុងវៀតណាម ។ ធនាគារ ជាតិនៃកម្ពុជា ឱ្យដឹងនៅថ្ងៃទី ២០ខែ ឧសភា ឆ្នាំ ២០២០នេះថា ១បាតថៃ ទិញចូល ១២៩ រៀល លក់ចេញ ១៣០ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ១២៨ រៀល និងលក់ចេញតែ ១៣០ រៀលប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរសម្រាប់ប្រាក់ដុងវៀតណាមវិញនៅថ្ងៃនេះ ១០០០ដុង ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ហើយកាលពីថ្ងៃម្សិលមិញក៏ទិញចូល ១៧៦ រៀល និងលក់ចេញ ១៧៨ រៀលដែរ ។

some vietnamese dong bank notes indicating growing economy

ថ្ងៃដដែលនេះដែរ សូមមកដឹងពីអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួន ដែលរួមមាន៖ ១ដុល្លារអាមេរិកស្មើនឹង ៤១០៩ រៀល ហើយ ១អឺរ៉ូ ទិញចូល ៤៤៩០ រៀល លក់ចេញ ៤៥៣៥ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៦៨៩ រៀល លក់ចេញ ២៧១៦ រៀល ។

ទន្ទឹមនេះ ១យន់ចិន ទិញចូល ៥៧៩ រៀល លក់ចេញ ៥៨៥ រៀល ខណៈដែល ១០០យ៉េន ជប៉ុន ទិញចូល ៣៨១០ រៀល លក់ចេញ ៣៨៤៨ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៣៥ រៀល លក់ចេញ ៣៣៩ រៀល ហើយ ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៨៩៩ រៀល លក់ចេញ ២៩២៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ