ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​អា​មេ​រិ​ក​ស្វាគមន៍​ការ​ជជែក​ពិភាក្សា​រវាង​លោក កឹ​ម សុខា និង​សម្តេច​តេ​ជោ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​កបាន​ស្វាគមន៍​ជំនួប​ពិភាក្សា​រវាង​លោក កឹ​ម សុខា ជាមួយ​សម្តេច​តេ​ជោ ហ៊ុន កាលពី​ពេល​កន្លង​មក ។ នេះ​បើ​តាម​លោក…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​កបាន​ស្វាគមន៍​ជំនួប​ពិភាក្សា​រវាង​លោក កឹ​ម សុខា ជាមួយ​សម្តេច​តេ​ជោ ហ៊ុន កាលពី​ពេល​កន្លង​មក ។ នេះ​បើ​តាម​លោក មុត ចន្ទ​ថា នាយក​ខុទ្ទកាល័យ​លោក កឹ​ម សុខា ។

លោក មុត ច​ន្ថា បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​ជំនួប​ជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ពី​វិស័យ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធ​មនុស្ស និង​បាន​ផ្តោត​សំខាន់​លើ​បញ្ហា​សង្គម​សេដ្ឋកិច្ច ហើយ​ជីវភាព​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩» ។

លោក​បន្ត​ថា លោក​ឯកអគ្គរដ្ឋទូត​ស្វាគមន៍​ចំពោះ​ជំនួប​របស់​ឥស្សរជន​ខ្មែរ​ទាំង​ពីរ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក កឹ​ម សុខា កាលពី​ថ្ងៃ​ទី​៥ ខែឧសភា​ថា ជំហាន​គួរ​ឲ្យ​លើកទឹកចិត្ត​មួយ​ឆ្ពោះទៅ​រក​ការ​ផ្សះផ្សា​ជាតិ ។ លោក​ឯកអគ្គរដ្ឋទូត បាន​សរសេរ​នៅ​លើ​ទ្វី​ត​ធ័​រ​របស់​លោក នៅ​ក្រោយ​ជំនួប​ថា​«​ជា​ឱកាសល្អ​បាន​ជួប​ជាមួយ​លោក កឹ​ម សុខា ដោយ​មានការ​ពិភាក្សា​គ្នា​យ៉ាង​ល្អ អំពី​មិត្តភាព​រវាង​សហរដ្ឋអាមេរិក​-​កម្ពុជា​នីតិរដ្ឋ និង​សុខភាព ព្រមទាំង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​ចំពោះ​មុខ​ជំងឺ​រាតត្បាត​ពិភពលោក​» ។

ចំណែក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹ​ម សុខា​បាន​ជជែក​ពិភាក្សា​បញ្ហា​សុខភាព​ពលរដ្ឋ​ពី​ជំងឺ​កូ​វី​ដ​១៩​និង​បញ្ហា​សេដ្ឋកិច្ច ។ លោក​កឹ​ម សុខា​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ ២០២០ ថា​នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​ជំនួប​នេះ យើង​មិន​ត្រឹមតែ​សួរសុខទុក្ខ​គ្នា និង​ក្រុម​គ្រួសារ​ផ្ទាល់​ទេ ដោយ​លើស​ពី​នេះ​ទៅ​ទៀត យើង​បាន​ពិភាក្សា​អំពី​បញ្ហា​សុខភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ពេល​ដែល​ជំងឺ​កូ​វី​ដ​-១៩ កំពុង​រាលដាល​ក្នុង​ពិភពលោក និង​ពី​ផលវិបាក​លើ​វិស័យសេដ្ឋកិច្ច និង​សង្គម​នៅ​ពេល​អនាគត ដែល​ចាំបាច់​តម្រូវ​ឲ្យ​មានការ​រួបរួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ