ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​បង្កង​ និង​ត្រី​ក្នុង​ឃុំ​ទន្លេ​បិទ​មិនសូវ​កាក់កប​ខណៈ​អាជីវករ​ខ្លះ​បាត់បង់​ចំណូល​ខ្លាំង

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ បន្លែ​ត្រី​សាច់​នៅ​តាម​ទីផ្សារ​នានា​នៅ​ក្រុងភ្នំពេញ​លក់​បាន​ថ្លៃ​ជាង​មុនដោយសារ​តែ​ការ​បិទ​ច្រកព្រំដែន​រវាង​កម្ពុជា​និង​ប្រទេស​ជិតខាង​ដែល​នាំ​ឲ្យ​បងប្អូន​អ្នក​ដាំ​បន្លែ​ក្នុងស្រុក​រីកថ្លើម​នឹង​ការ​លក់​បាន​ថ្លៃ​ជាង​មុន ។​ ផ្ទុយ​ទៅ​វិញ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៧ ត្រើយ​ខាងកើត​ទន្លេមេគង្គ​ក្នុង​ឃុំ​ទន្លេ​បិទស្រុក​ត្បូងឃ្មុំ ប្រជាពលរដ្ឋ​បាន​ចាប់​យក​អាជីព​លក់​ត្រី​និង​បង្កង​មាន​ប្រមាណ​ជា ១០ កន្លែងដែល​កន្លង​មក​គេ​តែងតែ​សង្កេត​ឃើញ​មាន​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​និង​រថយន្ត​តូច​-​ធំ​ចូល​ទិញយក​ទៅ​ធ្វើ​ម្ហូប​ពិសារ​របរ​នេះ​បាន​ជួយ​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​មួយ​កម្រិត​នោះ​កំពុង​ប្រឈមមុខ​នឹង​ការ​បាត់បង់​មុខរបរ​មួយ​នេះ…

ខេត្ត​ត្បូងឃ្មុំ ៖ បន្លែ​ត្រី​សាច់​នៅ​តាម​ទីផ្សារ​នានា​នៅ​ក្រុងភ្នំពេញ​លក់​បាន​ថ្លៃ​ជាង​មុន
ដោយសារ​តែ​ការ​បិទ​ច្រកព្រំដែន​រវាង​កម្ពុជា​និង​ប្រទេស​ជិតខាង​ដែល​នាំ​ឲ្យ​បងប្អូន​អ្នក​ដាំ​បន្លែ​ក្នុងស្រុក​រីកថ្លើម​នឹង​ការ​លក់​បាន​ថ្លៃ​ជាង​មុន ។

ផ្ទុយ​ទៅ​វិញ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៧ ត្រើយ​ខាងកើត​ទន្លេមេគង្គ​ក្នុង​ឃុំ​ទន្លេ​បិទ
ស្រុក​ត្បូងឃ្មុំ ប្រជាពលរដ្ឋ​បាន​ចាប់​យក​អាជីព​លក់​ត្រី​និង​បង្កង​មាន​ប្រមាណ​ជា ១០ កន្លែងដែល​កន្លង​មក​គេ​តែងតែ​សង្កេត​ឃើញ​មាន​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​និង​រថយន្ត​តូច​-​ធំ​ចូល​ទិញយក​ទៅ​ធ្វើ​ម្ហូប​ពិសារ​របរ​នេះ​បាន​ជួយ​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​មួយ​កម្រិត​នោះ​កំពុង​ប្រឈមមុខ​នឹង​ការ​បាត់បង់​មុខរបរ​មួយ​នេះ ព្រោះ​អតិថិជន​ធ្លាក់​ចុះ​ខ្លាំង ។

អ្នកលក់​ត្រី​ឈ្មោះ នី រ៉ ខ្មែរ​-​ឥ​ស្លា​ម រស់នៅ​ភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិទ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក
ថ្ងៃ​ទី​១៨ ឧសភា​ថា ចាប់តាំងពី​ពេល​ដែល​បាន​ប្រកប​របរ​លក់​ត្រី​និង​បង្កង​នៅ​តាម​ដងផ្លូវ​ជាតិជិត​មួយ​ឆ្នាំ​ហើយ ។ ក្នុង​ពេល​ចេញ​លក់​ដំបូង​មាន​មនុស្ស​តែ​២​ទៅ​៣​នាក់​ប៉ុណ្ណោះ​ហើយ​លក់ដាច់​ទទួល​បាន​ប្រាក់​ចំណេញ​គ្រាន់បើ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​។ តែ​ក្រោយមក ដោយសារ​តែ​ឃើញ​គាត់​លក់ដាច់​បាន​ច្រើន ក៏​មាន​បងប្អូន​ផ្សេង​ៗ ទៀត​មក​បង្កើត​របរ​លក់ដូរដូច​គាត់​មាន​រហូត​ទៅ​ដល់​ជាង ១០​កន្លែង​ឯណោះ​។

អ្នកលក់​ត្រី​ឈ្មោះ​នី រ៉ បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ត្រី​គ្រុំ​មាស​លក់​ក្នុង​មួយ​គីឡូ​តម្លៃ
២៥.០០០​រៀល ត្រី​តា​នេ​ល 1kg តម្លៃ​៣​ម៉ឺន​រៀល និង​បង្កង​មួយ​គីឡូក្រាម​តម្លៃ​៥​ម៉ឺន​រៀល​។ ប្រសិនបើ​ថ្ងៃ​ណា​ដែល​លក់ដាច់​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ​៥​ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ តែ​មក​ដល់​សព្វ​ថ្ងៃនេះ​ស្ងាត់​ភ្ញៀវ​ខ្លាំង​ធ្វើ​ឲ្យ​គាត់​ដូច​ជា​លែង​ចង់​ប្រកប​លក់​បន្ត​ទៀត​ដោយសារតែ​លក់​មិន​ដាច់ ចំណូល​ធ្លាក់​ចុះ​ខ្លាំង ។

អ្នកស្រី​បាន​បន្ត​ថា «​មាន​ពេល​ខ្លះ​លក់​មិន​ដាច់ អត់​មាន​អ្នក​មក​ទិញ​បង្កង​និង​ត្រី​សោះ ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ចូល​ដើម​ទៀត​ផង ។ ចាប់តាំងពី​ពេល​ដែល​ផ្ទុះ​ជំងឺ​កូ​វី​-១៩ ត្រី​និង​បង្កង​លក់​មិនសូវដាច់​នោះ​ទេ ពេល​ខ្លះ​លក់​ខាតដើម​ក៏​មាន​ដែរ » ។

ចំណែក​អ្នកលក់​ត្រី​ឈ្មោះ​សាន់ រី​ណា​ខ្មែរឥស្លាម បាន​ប្រាប់​ឲ្យ​ដឹង​ថា​ចំពោះ​ត្រី​គ្រុំ​មាស គាត់​លក់​ក្នុង​មួយ​គីឡូ​តម្លៃ​ជាង​២​ម៉ឺន​រៀល​បង្កង​១​គីឡូក្រាម​តម្លៃ ៤៥.០០០​រៀល ត្រី​ទាំងនេះត្រូវ​បាន​ទទួល​ពី​ម៉ូយ​យក​មក​ពី​ក្រុង​កំពង់ចាម​សម្រាប់​លក់​បន្ត​។​មាន​ពេល​ខ្លះ​អ្នក​ធ្វើ​ដំណើរតាម​រថយន្ត​បាន​មក​ចូល​ទិញ​បង្កង​របស់​ប្អូន​គាត់​ពេល​ដែល​យក​ទៅ​ធ្វើ​ម្ហូប​ទទួលទាន​មាន​រសជាតិ​ឆ្ងាញ់ គេ​ក៏​កម្ម​ង់​តាម​ទូរ​សព្ទ​ឱ្យ​ផ្ញើ​តាម​រថយន្ត​យក​ទៅ​ដល់​ខេត្តក្រចេះ និង​អ្នកដំណើរខ្លះ​ទៀត​នៅ​រាជធានី​ភ្នំពេញ​កម្ម​ង់​ទិញ​ជា​ច្រើន​គីឡូ​ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប​ពិសារ​ក្នុង​ពិធី​ឡើងគេហដ្ឋាន​ផ្សេង​ៗ​ក៏​មាន​។

អ្នកស្រី​សាក់ ស៊ី​ណ​: អាយុ​៤៥ ឆ្នាំ ជា​កន្លែង​លក់​ទី​៣​ប្រាប់​ដឹង​ថា​គាត់​ជា​ស្ត្រី​មេម៉ាយ
មានកូន​បី​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ ។ គាត់​បាន​ចាប់ផ្ដើម​លក់​ត្រី​និង​បង្កង​នៅ​តាម​ដងផ្លូវ
ជាតិ​លេខ​៧​ក្នុង​ឃុំ​ទន្លេ​បិទ​នេះ​បាន​រយៈពេល ៣​ខែ សម្រាប់​ថ្ងៃ​លក់ដាច់​គឺ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ឬ​ក៏​ថ្ងៃ​បុណ្យ​ទាន​ជាដើម ដែល​អាច​លក់ដូរ​ដាច់​ក្នុង​មួយ​ថ្ងៃ​បាន​ចំនួន​១០​គីឡូក្រាម ហើយទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ​៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ ។

អ្នកលក់​ត្រី​បាន​បញ្ជាក់​ថា​ក្នុង​ពេល​ដែល​ត្រី​និង​បង្កង​លក់ ដាច់​តាម​ដងផ្លូវ​ជាតិ​លេខ ៧ ក្នុង​ឃុំ​ទន្លេ​បិត​មាន​ជា​ច្រើន​កន្លែង​រហូត​ទៅ​ដល់​ជាង​១០ នាក់​តែ​មក​ដល់​ពេល​នេះ​របរ​លក់ត្រី​នេះ​ហាក់បីដូចជា​ធ្លាក់​ចុះ​ធ្វើ​ឲ្យ​ចំនួន​អ្នកលក់​នៅ​សល់​ប្រមាណ​៥​ទៅ​៦​នាក់​ប៉ុណ្ណោះ​។

លោក​ភិន ឈុ​ន មេឃុំ​ទន្លេ​បិត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ក្នុង​ពេល​ដែល​បងប្អូន​ខ្មែរ​-​ឥ​ស្លា​ម​បាន​ចាប់ផ្ដើម​លក់​ក្នុង​ឆ្នាំ ២០១៩ ត្រី​និង​បង្កង​លក់ដាច់​មាន​ជា​ច្រើន​កន្លែង​ដោយ
តាម​ការ​សង្កេត​ផ្ទាល់​មាន​ចាប់ពី​ចំណុច​ម្ដុំ​មុខ​អាហារ​ដ្ឋា​ន​បឹង​ទន្លេ​មាស ដល់​ភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ មក​ដល់​ពេល​នេះ​មាន​អ្នកលក់​មួយ​ចំនួន​ត្រូវ​បាន​ឈប់​ដោយសារ​តែ​លក់​មិន​ដាច់ដូច​ពី​មុន​ចំណែក​អ្នកខ្លះ​ទៀត​ក៏​នៅ​តែ​បន្ត​របរ​លក់ដូរ​នេះ​បន្ត​ទៀត​ដើម្បី​រក​កម្រៃ​ដោះស្រាយ​ជីវភាព​គ្រួសារ​។​មាន​ពេល​មួយ​កូន​របស់​គាត់​បាន​មក​ចូល​ទិញ​ត្រី​ក្រឹម​មាស​ចិញ្ចឹម យក​មកចំហុយ​ពិសារ​គឺ​មាន​រសជាតិ​ឆ្ងាញ់​គ្រាន់បើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ