ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿង​អ្វី​ទៅ​! នារី​វ័យក្មេង​អោប​ថើប​អ្នក​​រត់​កង់​បី​ក៏​ស្ងាត់ឈឹង រួច​នាង​យួរ​ថង់​​​ដើរ​ចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​អ្នក​រត់​កង់​បី​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​ស្តូកស្តឹង​នៅ​លើ​ម៉ូតូ​កង​បី​៣ ដោយ​គេ​សង្ស័យ​ថា ត្រូវ​បាន​នារី​វ័យក្មេង​ម្នាក់​ដែល​ជិះ​ហើយនឹង​ដាក់​ថ្នាំ​សន្តំ រួច​យក​របស់របរ​អស់ពី​ខ្លួន​។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​អ្នក​រត់​កង់​បី​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​ស្តូកស្តឹង​នៅ​លើ​ម៉ូតូ​កង​បី​៣ ដោយ​គេ​សង្ស័យ​ថា ត្រូវ​បាន​នារី​វ័យក្មេង​ម្នាក់​ដែល​ជិះ​ហើយនឹង​ដាក់​ថ្នាំ​សន្តំ រួច​យក​របស់របរ​អស់ពី​ខ្លួន​។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា ជន​រង​គ្រោះ​បាន​បាត់បង់​អ្វីខ្លះ​នោះ​ឡើយ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រូប​នោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដែល​គេ​ស្គាល់​ត្រឹម​ថា ជា​អ្នក​រត់​ម៉ូតូ​កង់​បី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1HU5440 មួយ​គ្រឿង​។

តាម​សាក្សី​ដែល​ជា​អ្នកលក់​ឆា​ខ្វៃ​នៅ​ក្បែរ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា បុរស​រូប​នោះ បាន​សន្លប់​ដេក​ស្តូកស្តឹង​តាំងពី​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែឧសភា​ម្ល៉េះ បន្ទាប់​ពី​គាត់​បាន​ដឹក​នារី​វ័យក្មេង​ម្នាក់​ហើយ​។

បើ​តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រត់​កង់​បី​រូប​នោះ​បាន​ដឹក​នារី​វ័យក្មេង​ម្នាក់​ស្លៀក​រ៉ូ​ប​ឈុត​សម្រាប់​គេង ពណ៌​ស្វាយ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង មក​ឈប់​នៅ​កន្លែង​កើតហេតុ ក៏​ឮ​សូរ​សម្លេង​ឈ្លោះប្រកែក​គ្នា ហើយ​ទំនងជា​អ្នក​ម៉ូតូ​កង់​បី ទារ​លុយ​។ ក្រោយមក គេ​ក៏​ឃើញ​នារី​រូប​នោះ​បាន​ស្ទុះ​ទៅ​អោប​ថើប​អ្នក​រត់​ម៉ូតូ​កង់​បី ហើយ​ក៏​ស្ងាត់ឈឹង​តែ​ម្តង​។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា មួ​យស​ន្ធុះ​ស្រាប់តែ​គេ​ឃើញ​នារី​រូប​នោះ ក៏​បាន​ដើរ​ចេញ​ទៅ​ដោយ​មាន​យួរ​ស្បោង​ចំនួន​២​ទៀត​ផង ក្រោយមក​ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង នៅ​ពេល ឃើញ​អ្នក​រត់​ម៉ូតូ​កង់​បី បាន​ដេក​សន្លប់​ស្តូកស្តឹង​នៅ​លើ​ម៉ូតូ​កង់​បី រហូត​ដល់​ភ្លឺ ហើយ​ក៏​មានការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​ហៅ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។

តាម​ប្រភព​ដដែល​ឱ្យ​ដឹ​ទៀត​ង​ថា ពាក់ព័ន្ធ​ករណី​ខាងលើ គេ​មានការ​សង្ស័យ​ថា បុរស​រូប​នោះ​ត្រូវ​នារី​វ័យក្មេង​រូប​នោះ​ដាក់​ថ្នាំ​សន្តំ​យក​របស់របរ​អ្វីមួយ​ទៅ​បាត់ ។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា ជន​រង​គ្រោះ​បាត់បង់​អ្វីខ្លះ​នោះ​ឡើយ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ