ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែន​​ក្បាល​ជ្រូក​បែរបន់​​អ្នកតាជួយរួច​ ​ពេល​​​មនុស្សយក​​​​ហ​ូបពុលក្អួត

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ពលរដ្ឋ​ប្រុស​-ស្រី​យ៉ាង​ហោច​៦​នាក់ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ចិត្រ​បុរី​ចាត់ បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ នៅ​ពេល​ពួក​គាត់​បាន​ជួប​អា​កា​រៈ​ពុល​ក្អួតចង្អោរ​ ទន់​ដៃ ទន់ជើង ក្រោយ​ពី​​​ទទួលទាន​ក្បាល​ជ្រូក​និង​បន្លែ​​ផ្សេង​ទៀត ក្នុង​ពិធី​បែ​បុណ្យ​អ្នកតា​នៅ​ក្នុងភូមិ​រួច​មក​…

ខេត្តក្រចេះ ​៖ ពលរដ្ឋ​ប្រុស​-ស្រី​យ៉ាង​ហោច​៦​នាក់ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ចិត្រ​បុរី​ចាត់ បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ នៅ​ពេល​ពួក​គាត់​បាន​ជួប​អា​កា​រៈ​ពុល​ក្អួតចង្អោរ​ ទន់​ដៃ ទន់ជើង ក្រោយ​ពី​​​ទទួលទាន​ក្បាល​ជ្រូក​និង​បន្លែ​​ផ្សេង​ទៀត ក្នុង​ពិធី​បែ​បុណ្យ​អ្នកតា​នៅ​ក្នុងភូមិ​រួច​មក​ ។ ក្រោយពី​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មានរយៈ​ពេល​មួយ​យប់ ពលរដ្ឋ​រង​គ្រោះ​ដោយការ​ពុល ដែល​អាជ្ញាធរ​កំណត់​ថា ដោយសារ​ទទួលទាន​បន្លែ​មិន​ស្អាត ត្រូវ​បាន​មាន​សភាព​ធូរស្រាល​វិញ ដោយ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ​។

អភិបាលស្រុក​ចិត្រ​បុរី លោក យិ​ន វណ្ណៈ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១៨ ឧសភា ពលរដ្ឋ​រស់​នៅ​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ពួក​គាត់​បាន​ធ្វើ​ពី​ធី​បែ​បន់អ្នកតា ដោយ​សែនក្បាល​ជ្រូក​ដូច​តាម​ទម្លាប់​នៅ​រាល់​ពេល​ពួក​គាត់​ត្រឡប់​ចេញពី​ព្រៃ​វិញ​ ។

ក្រោយ​ការ​សែនព្រេន​រួច ពួក​គាត់​បាន​នាំ​គ្នា​ទទួលទាន​ក្បាល​ជ្រូក​ដែល​សែន​រួច​នោះ ផ្ទាប់​ជាមួយ​​​បន្លែ​ស្ពៃ​ ។ បន្ទាប់​ពី​ទទួលទាន​បាន​មួយសន្ទុះ​ មាន​ពលរដ្ឋ​ប្រុស ស្រី​ចំនួន​៦​នាក់ បាន​កើត​អ​កា​រៈ​ក្អួត ចង្អោរ ល្ហិតល្ហៃ​ទន់​ដៃជើង ។ ស្ថិត​ក្នុង​ស្ថានភាព​នេះ​ អាជ្ញាធរ​ស្រុក​ចិត្រ​បុរី បាន​ចាត់​បញ្ជូន​ពួក​គាត់​ទាំងនោះ​នាំ​មក សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ទាំង​យប់​។

លោក​អភិបាលស្រុក​បាន​ឲ្យ​ដឹង​ទៀត​ថា ជា​ជំ​ហ៊ាន​អាជ្ញាធរ​បាន​កំណត់​ថា ការ​ពុល​របស់ពួក​គាត់​អាច​ផ្តើម​ដោយសារ​ពុល​ស្រាស ​។ តែ​ក្រោយ​ការ​សាកសួរ ការ​ហូប​ចុក​នា​យប់​នោះ ពួក​គាត់​មិន​បាន​ទួល​ទាន​ស្រា​ស ​នោះ​ទេ ទើប​អាជ្ញាធរកំណត់​ថា ការ​ពុល​គឺ​អាច​បណ្តាល មក​ពី​ការ​ហូប​បន្លែ​ដែល​មាន​បាញ់ថ្នាំ​ ៕

អត្ថបទសរសេរ ដោយ