ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យស បូ​វណ្ណៈ បញ្ជាក់​ស្ថានភាព​គ្រួសារ ក្រោយ​កូ​វី​ដ​១៩​រាលដាល​ខ្លាំង​នៅ​អា​មេ​រិ​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ដ៏​ល្បី​ក្នុង​ទស្សវត្សរ៍​ឆ្នាំ​៩០​លោក យស បូ​វណ្ណៈ បាន​បង្ហាញ​ពី​ស្ថានភាព​សុខភាព​ក្រុម​គ្រួសារ​របស់​លោក ក្នុង​ពេល​ដែល​រហូត​មក​ទល់​ពេល​នេះ​ស្ថានការណ៍​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​សហរដ្ឋអាមេរិក មាន​សភាព​នៅ​តែ​ធ្ងន់ធ្ងរ​នៅឡើយ​។ ការ​ចេញ​មុខ​មក​បញ្ជាក់​ពី​បញ្ហា​សុខភាព​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ដ៏​ល្បី​ក្នុង​ទស្សវត្សរ៍​ឆ្នាំ​៩០​លោក យស បូ​វណ្ណៈ បាន​បង្ហាញ​ពី​ស្ថានភាព​សុខភាព​ក្រុម​គ្រួសារ​របស់​លោក ក្នុង​ពេល​ដែល​រហូត​មក​ទល់​ពេល​នេះ​ស្ថានការណ៍​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​សហរដ្ឋអាមេរិក មាន​សភាព​នៅ​តែ​ធ្ងន់ធ្ងរ​នៅឡើយ​។

ការ​ចេញ​មុខ​មក​បញ្ជាក់​ពី​បញ្ហា​សុខភាព​របស់​ខ្លួន និង​ក្រុម​គ្រួសារ​ពី​លោក យស បូ​វណ្ណៈ នា​ពេល​នេះ​បាន​ធ្វើ​ឡើង​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​ដឹង​ពី​បណ្តា​អ្នកគាំទ្រ​លោក​នៅ​ឯ​ប្រទេស​កម្ពុជា ដោយសារ​តែ​ពេល​នេះ លោក និង​ក្រុម​គ្រួសារ​កំពុង​តែ​រស់នៅ​ក្នុង​ទឹកដី​អា​មេ​រិ​ក​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក យស បូ​វណ្ណៈ បាន​អះអាង​ថា មក​ទល់​ពេល​នេះ រូប​លោក និង​ក្រុម​គ្រួសារ​ទាំងអស់​គ្នា​សុខ​សប្បាយ​ជា​ទេ ពោល​គឺ​មិនមែន​ឆ្លង​នូវ​ជំងឺ​មួយ​នេះ​ឡើយ​។

លោក​ថា ជំ​អឺ​ដ៏​សែន​កាច​សាហាវ​មួយ​ដែល​កំពុង​តែ​សំឡុត​ចម្លង​រាតត្បាត​ជុំវិញ​ពិភពលោក (​គឺ​កូ​វី​ដ​១៩) តែ​ក្រុម​គ្រួសារ​របស់ខ្ញុំ បាន​សេចក្តីសុខ​សប្បាយ និង​សុខភាព​ល្អ​មាំមួន ទាំងអស់​គ្នា​ទេ​។
យ៉ាងណា​ក៏​ដោយ បើ​ទោះបីជា​រូប​លោក និង​ក្រុម​គ្រួសារ មិន​បាន​ឆ្លង​នូវ​ជំងឺ​ដ៏​កាច​សហាវ​មួយ​នេះ​ក៏​ដោយ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​លោក​នៅ​តែ​មិន​ភ្លេច​នូវ​ការ​ការពារ​ដោយ​ការ​បិទ​ម៉ាស់ និង​សម្អាត​ដៃ​គ្រប់ពេល​ដែល​មានការ​ចេញ​ដើរហើរ​នៅ​តាម​ទីកន្លែង​សាធារណៈ​មួយ​ចំនួន​។

លោក យស បូ​វណ្ណៈ ក៏​បាន​ផ្ញើ​ការ​នឹករលឹក​និង​ការ​ជូនពរ បងប្អូន​ប្រិ​យ​មិត្ត និង​ក្រុម​គ្រួសារ​ខ្មែរ​ទាំងអស់ សូម​បាន​សេចក្ដីសុខ​សប្បាយ សុខភាព​ល្អ​មាំមួន ជួប​តែ​សុភមង្គល​ក្នុង​រង្វង់​គ្រួសារ និង​ជោគជ័យ​គ្រប់​ភារកិច្ច និង​សំណាងល្អ​ៗ​។

ជា​ការ​កត់សម្គាល់ ក្នុង​ពេល​ដែល​ជំងឺ​កូ​វី​ដ​បាន​រីក​រាលដាល​កាន់តែ​ខ្លាំង​នៅ​សហរដ្ឋអាមេរិក​នោះ​លោក យស បូ​វណ្ណៈ ធ្លាប់​បាន​លើក​ឡើង​ថា រាល់​ការងារ​របស់​លោក​ដែល​ត្រូវ​រាំច្រៀង​តាម​ភោជនីយដ្ឋាន​នោះ គឺ​ត្រូវ​បាន​ផ្អាក​ទាំងស្រុង​ក្នុង​ពេល​ដែល​គម្រោង​នៃ​ពិធី​រៀប​ចំការ​សម្តែង​នានា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នោះ ក៏​ត្រូវ​បាន​លុប​ចោល​ទាំងអស់​ផង​ដែរ​។

ទោះជា​យ៉ាងណា លោក​មិន​មានចិត្ត​សោមនស្ស​អ្វី​ឡើយ ដោយសារ​តែ​លោក និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​បាន​មក​រស់នៅ​សហរដ្ឋអាមេរិក ត្រូវ​មាន​កាតព្វកិច្ច​ចូលរួម​ជាមួយ​រដ្ឋាភិបាល​គេ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ​។

បើ​តាម​លោក យស បូ​វណ្ណៈ ចាប់តាំងពី​មានការ​កើត​ជំងឺ​នេះ​ឡើង លោក​ហាក់​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ណាមួយ​ដែល​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទី​នេះ​បាន​កើត និង​ឆ្លង​នូវ​ជំងឺ​នេះ​នៅឡើយ​ទេ ដោយសារ​យើង​មានការ​ការពារ​បាន​ខ្ជាប់ខ្ជួន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ