ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​!​ចាប់ពី​ថ្ងៃ​២០ ដល់​២៦ ឧសភា​មាន​ភ្លៀង និង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ហើយ​រង​ឥទ្ធិពល​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​២៦ ខែឧសភា ឆ្នាំ​២០២០​ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ហើយ​រង​ឥទ្ធិពល​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​២៦ ខែឧសភា ឆ្នាំ​២០២០​ខាង​មុខ​នេះ ។ នេះ បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៩ ឧសភា ស្តី​ពី​ស្ថានភាព​ធាតុអាកាស (​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០)​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​នៃ​ការ​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ​ដែល​បណ្តាល​មក​ពី​ជ្រលង​សម្ពាធ​ទាប​ដណ្តប់ និង​បក់​លើ​កម្ពុជា គួប​ផ្សំ​នឹង​ខ្យល់មូសុង​និរតី​គ្រប​ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃ​ទី​២០-២៦ ខែឧសភា​បាន​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៨°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៧-៣៩°c ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​តិច​ទៅ​បង្គួរ ក្នុង​នោះ ផ្នែក​ខ្លះ​នៃ​វាលទំនាប​ខាងក្រោម​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ។

ចំណែក​បណ្ដា​ខេត្ត​នៅ​តំបន់​ផ្នូរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៨°C ។ នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម ។

ដោយឡែក​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៦-២៨°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥°C ។ នឹង​អាច​មាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម ។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ជា​ពិសេស បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​វាលទំនាប​កណ្តាល ចាប់ ថ្ងៃ​ទី ២១-២៦ ខែឧសភា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ