ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងប្រពន្ធ​វេច​បង្វេច​ចេញពីផ្ទះ លុះ​​ប្រពន្ធ​ទូរស័ព្ទ​អង្វរ អរ​ពេក​ដួល​ម៉ូតូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ គ្រាន់តែ​ទាស់សម្តី​ជាមួយ​ប្រពន្ធ​បន្តិចបន្តួច បុរស​ម្នាក់​បាន​វេច​បង្វេច​ទៅ​ផ្ទះ​ម្ដាយ​ព្រោះ​តែ​ចង់​ឲ្យ​ប្រពន្ធ​តាម​អង្វរ​ខ្លួន​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ។ ពេល​ទៅ​ដល់​ផ្ទះ​ម្តាយ សាច់ញាតិ​​បងប្អូន​បាន​បបួល​ផឹក​ស៊ី​​រហូត​ស្រវឹង​ស្រឿង​ៗ ស្រាប់តែ​ប្រពន្ធ​ទូរស័ព្ទ​អង្វរ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ បុរស​រូប​នេះ​ក៏​ជិះ​ម៉ូតូ​ទៅ​វិញ​ទាំង​សប្បាយចិត្ត ។…

ខេត្តកំពង់ស្ពឺ ៖ គ្រាន់តែ​ទាស់សម្តី​ជាមួយ​ប្រពន្ធ​បន្តិចបន្តួច បុរស​ម្នាក់​បាន​វេច​បង្វេច​ទៅ​ផ្ទះ​ម្ដាយ​ព្រោះ​តែ​ចង់​ឲ្យ​ប្រពន្ធ​តាម​អង្វរ​ខ្លួន​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ។ ពេល​ទៅ​ដល់​ផ្ទះ​ម្តាយ សាច់ញាតិ​​បងប្អូន​បាន​បបួល​ផឹក​ស៊ី​​រហូត​ស្រវឹង​ស្រឿង​ៗ ស្រាប់តែ​ប្រពន្ធ​ទូរស័ព្ទ​អង្វរ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ បុរស​រូប​នេះ​ក៏​ជិះ​ម៉ូតូ​ទៅ​វិញ​ទាំង​សប្បាយចិត្ត ។ ប៉ុន្តែ​ជា​ចៃដន្យ ពេល​ទៅ​ដល់​ពាក់កណ្ដាល​ផ្លូវ​ក៏​ដួល​ម៉ូតូ​ បណ្ដាល​ឲ្យ​បែកក្បាល ​និង​រលាត់​ដៃជើង ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ប្រមាណ​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ ២០២០ នៅ​តាម​ផ្លូវលំ​ក្នុងភូមិ​ក្រាំង​ត្រឡាច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ។ បុរស​រូប​នេះ​ឈ្មោះ​ម៉ា​ប់ រតនៈ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ ខាងលើ ។

បើ​តាម​ប្រពន្ធ​និយាយ​ថា នា​រសៀល​ថ្ងៃ​នោះ​រូប​គាត់​និង​ប្ដី​បាន​ទាស់សម្តី​គ្នា​បន្តិចបន្តួច​នៅ​ក្នុង
រង្វង់​គ្រួសារ ស្រាប់តែ​ប្តី​ខឹង​ច្រឡោតតោតតូង​និង​បាន​វេច​បង្វេច​ទៅ​នៅផ្ទះ​ម្ដាយ​ដែល​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​នេះ​ដែរ​បាត់​ទៅ ។

ចំណែក​បុរស​ជា​ប្តី​វិញ​និយាយ​ថា ពេល​ខឹង​ប្រពន្ធ​នោះ​ខ្លួន​ក៏​វេច​បង្វេច​ខោអាវ​ទៅ​ផ្ទះ​ម្ដាយ​នៅ​ឯ​ចុង​ភូមិ​ប្រាកដ​មែន ។ នៅ​ពេល​ទៅ​ដល់​បងប្អូន​បាន​បបួល​ផឹកស្រា​បៀរ​រហូត​ដល់​ស្រវឹង​ស្រឿង​ៗ ស្រាប់តែ​ប្រពន្ធ​ទូរស័ព្ទ​អង្វរ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ គាត់​ក៏​ចិត្តទន់​ហើយ​ជិះ​ម៉ូតូ​ទាំង​ស្រវឹង​ទៅ​ផ្ទះ​វិញ។

ជា​អកុសល​ពេល​ទៅ​ដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​ងងឹតមុខ​ដួល​ម៉ូតូ​បណ្ដាល​ឲ្យ​បោកក្បាល​​សន្លប់​តែ​ម្ដង លុះ​ពេល​ដឹងខ្លួន​វិញ​គឺ​នៅ​ក្នុង​មន្ទីរពេទ្យ​បាត់​ទៅ​ហើយ ។ ជាមួយ​នេះ ឃើញ​ប្រពន្ធ​នៅ​ជិត ធ្វើ​ឲ្យ​គាត់​សប្បាយចិត្ត​យ៉ាង​ខ្លាំង ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា រូប​គាត់​និង​ប្រពន្ធ​បាន​សុំ​គ្រូពេទ្យ​ត្រឡប់​ទៅ​ព្យាបាល​របួស​បន្ត​នៅ​ឯ​ផ្ទះ​វិញ ដើម្បី​ឱ្យ​ប្រពន្ធ​មើលថែ​ឆាប់​ជា​សះស្បើយ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ