ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តស៊ូ​រៀន​ចប់​ក្លាយជា​វេជ្ជបណ្ឌិត​រយៈ​អស់​​​​៨​ឆ្នាំ បែរជា​ជួប​រឿង​អកុសល​បែប​​​នេះ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជា​រឿង​អកុសល​មួយ​ដែល​គ្រូពេទ្យ​ម្នាក់​ជា​ធនធាន​ដ៏​កម្រ​មួយ​រូប ហើយ​ទំ​រាំ​តែ​ស៊ូ​រៀន​ចប់​ក្លាយជា​វេជ្ជបណ្ឌិត​នោះ គឺ​អស់​រយៈពេល​៨​ឆ្នាំ​មក​ហើយ តែ​បែរ​ត្រូវ​បាន​មនុស្ស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បើករថយន្ត​បុក​ពីក្រោយ បណ្ដាល​ឱ្យ​លោកគ្រូ​ពេទ្យ​រង​របួសធ្ងន់ រហូត​ដល់​បាត់​បង់ជីវិត​ចោល​ប្រពន្ធ និង​កូន​តែ​ម្តង…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជា​រឿង​អកុសល​មួយ​ដែល​គ្រូពេទ្យ​ម្នាក់​ជា​ធនធាន​ដ៏​កម្រ​មួយ​រូប ហើយ​ទំ​រាំ​តែ​ស៊ូ​រៀន​ចប់​ក្លាយជា​វេជ្ជបណ្ឌិត​នោះ គឺ​អស់​រយៈពេល​៨​ឆ្នាំ​មក​ហើយ តែ​បែរ​ត្រូវ​បាន​មនុស្ស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បើករថយន្ត​បុក​ពីក្រោយ បណ្ដាល​ឱ្យ​លោកគ្រូ​ពេទ្យ​រង​របួសធ្ងន់ រហូត​ដល់​បាត់​បង់ជីវិត​ចោល​ប្រពន្ធ និង​កូន​តែ​ម្តង ក្រោយ​ពេល​បង្ក​ហេតុ​រួច​រថយន្ត​បង្ក​នោះ​ក៏​បើករថយន្ត​គេចខ្លួន​បាត់​បន្សល់​ទុក​ជន​រង​គ្រោះ​នៅ​នឹង​ក​ន្លែ​ត​កើតហេតុ​គួរ​ឱ្យ​អាណិត ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១២ ខែឧសភា​ឆ្នាំ 2020 ស្ថិត​នៅ​ក្នុង​សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ជឹ​ម វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។

បើ​តាម​ប្រភព​ពី​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ប្រាប់​ថា លោក​វេជ្ជបណ្ឌិត​ដែល​រង​គ្រោះ​ដោយ​រថយន្ត​បើក​បុក​ពីក្រោយ​នោះ បណ្តាល​ឱ្យ​បាត់បង់​ជីវិត នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​នា​យប់​ថ្ងៃ​ទី​16 ខែឧសភា ឆ្នាំ​2020 ម្សិល​ម៉ិ​ញ​នេះ​។ ហើយ​ការ​បាត់បង់​អាយុជីវិត​របស់​លោក​វេជ្ជបណ្ឌិត​រូប​នេះ ធ្វើ​ឲ្យ​មិត្ត​រួម​ក្រុមការងារ ក៏​ដូច​ជា​អ្នក​ដែល​បំរើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ មានការ​សោកស្ដាយ​ជា​ខ្លាំង ព្រោះ​ការ​បាត់បង់​អាយុជីវិត​របស់​លោក គឺជា​ការ​បាត់បង់​ធនធាន​ដ៏​កម្រ​មួយ​រូប​។

បើ​តាម​គ្រូពេទ្យ​មួយ​រូប​បាន​និយាយ​ថា រូប​លោក​ពិតជា​មានការ​សោកស្តាយ​ណាស់ គឺ​ស្តាយ​ធនធានមនុស្ស​ដ៏​ល្អ ទំ​រាំ​តស៊ូ​រៀន​ចប់​ក្លាយ​ជាំ​វេជ្ជបណ្ឌិត​នោះ គឺ​អស់​រយៈពេល​៨​ឆ្នាំ រួច​បន្ត​ប្រលង​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ជាប់ និង​បំរើ​ការងារ​ជូន​ប្រជាពលរដ្ឋ​លះបង់​គ្រប់​បែប​យ៉ាង មិន​គួរ​ណា​ត្រូវ​គេ​ស្រវឹង​ជោកជាំ​រួច​បើក​ទ្បាន​បុក​គាត់​ពីក្រោយ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ត្រូវ​ឃ្លាតឆ្ងាយ​ចាក​ចេញពី​កូន និង​ប្រពន្ធ ដោយ​គ្មាន​ថ្ងៃ​នឹង​ត្រលប់​ឡើយ​។ អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ​រឹងរឹតតែ​អាណិតអាសូរ​ចំពោះ​វេជ្ជបណ្ឌិត​រង​គ្រោះ​រូប​នេះ គឺ​ប្រពន្ធ​របស់​លោក​ទើបតែ​សម្រាលកូន​បាន​រយៈពេល​8​ខែ​ប៉ុណ្ណោះ​។

លោក​វេជ្ជ​ប​ណ្ទិ​ត្យ ហុ​ក គ្រី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ប្រាប់​ផង​ដែរ​ថា កាលពី​នៅ​សង្គ្រោះ​បន្ទាន់​ខាង​មិត្ត​រួម​អាជីព​ទាំង​នៅ​ឧដុង្គ និង​ពេទ្យ​ខេត្ត ក៏​បាន​ទៅ​សួរសុខទុក្ខ​ដែរ តែ​ដោយសារ​តែ​អាការ​ធ្ងន់ធ្ងរ​ពេក ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់ គឺ​បាន​ត្រឹម​នៅ​ក្រៅ​បន្ទប់​ជាមួយ​សាច់ញាតិ និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​។ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ជា​ពិសេស​លោក ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២០០០​ដុល្លារ​ក្នុង​ការ​ជួយ​សង្គ្រោះ ប៉ុន្តែ​ជា​អកុសល​គឺ​លោកគ្រូ​ពេទ្យ​រង​គ្រោះ​បាន​បាត់បង់​ជីវិត​កាលពី​យប់មិញ​បាត់​ទៅ​ហើយ​។ ការ​បាត់បង់​ជីវិត​របស់​លោក​អាច​និយាយ​បាន​ថា គឺជា​ការ​បាត់បង់​នូវ​ធនធាន​ដ៏​កម្រ​មួយ​ក្នុង​វិស័យ​សុខាភិបាល​នៅ​ខេត្តកំពង់ស្ពឺ​។

ហើយ​ពែ​ល​សព​របស់​លោក​វេជ្ជបណ្ឌិត ត្រូវ​បាន​ដឹក​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​នៅ​ភូមិ​អ្នកតា​ត្បាល់ ឃុំ​គោក​ពោធិ ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ​ហើយ​។

សូម​រំលឹក​ថា លោកគ្រូ​ពេទ្យ​នៅ​ស្រុក​ឧ​ដ្ដុ​ង្គ​មួយ​រូប (​ជន​រង​គ្រោះ​) ដែល​មក​បំពេញការងារ​កម្មសិក្សា​នៅ​មន្ទីរពេទ្យ​ខេត្ត​ផ្នែក​វះកាត់ ត្រូវ​រថយន្ត​១​គ្រឿង​បុក​ពីក្រោយ បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ក្រោយ​ពេល​បង្កហេតុ​ហើយ រថយន្ត​បង្ក​នោះ​បាន​បើក​គេច​ទៅ​ទិស​ខាងកើត​បាត់​ស្រមោល​តែ​ម្តង ដោយ​បន្សល់​ទុក​តែ​ជន​រង​គ្រោះ​នៅ​នឹង​កន្លែង​កើតហេតុ​ប៉ុណ្ណោះ ហើយ​ក្រោយមក​ត្រូវ​បាន​មិត្តភក្តិ​ហៅ​រថយន្ត​ដឹក​យក​មក​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ធ្វើការ​សង្គ្រោះ តែ​ដោយសារ​អាការ​ធ្ងន់ធ្ងរ​ពេក ខាង​មន្ទីរពេទ្យ​ខេត្ត​ក៏​សម្រេច​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ ប៉ុន្តែ​ជា​អកុសល​លោកគ្រូ​ពេទ្យ​បាត់បង់​ជីវិត​ទៅ​ហើយ​។

គួរ​រំលឹក​ទៀត​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១២ ខែឧសភា​ឆ្នាំ 2020 នៅ​ចំណុច​ស្តុ​ប​សាធារណការ ស្ថិត​នៅ​ក្នុង​សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ