វិធី​ពិសេស​ជួយ​អ្នក​ឱ្យ​ត្រៀមខ្លួន​ប្រសិនបើ​ចង់រក​ការងារ​ធ្វើ​បន្ទាប់​ពី​កូ​វី​ដ


កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​ក្នុង​វិស័យ​មួយ​ចំនួន​ច្រើន​ជាង​វិស័យ​ផ្សេង​ៗ​ក្នុង​សេដ្ឋកិច្ច ។ សម្រាប់​មនុស្ស​មួយ​ចំនួន វា​មាន​ន័យ​ថា​ពួក​គេ​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ធ្វើការ​នៅផ្ទះ ឬ​រក្សា​គម្លាត​នៅ​កន្លែងធ្វើការ​ជាដើម ។ ប៉ុន្តែ​សម្រាប់​មនុស្ស​ជា​ច្រើន​ទៀត​ដែល​ធ្វើការ​ក្នុង​វិស័យ​ផ្តល់​សេវាកម្ម ពួក​គេ​អាច​បាត់បង់​ការងារ ឬ​ប្រាក់​ចំណូល​ក្នុង​មួយ​ពព្រិច​ផ្នែក ។

ទោះជា​ផល​ប៉ះពាល់​រយៈពេល​ខ្លី​អាច​នឹង​ខុស​គ្នា​ពិតមែន ប៉ុន្តែ​អ្នកជំនាញ​បាន​ប្រាប់​មក​ថា​ផល​ប៉ះពាល់​រយៈពេល​វែង​ប្រហែលជា​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ​សម្រាប់​មនុស្ស​មក​ពី​គ្រប់​វណ្ណៈ ។ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករណ៍​ថា​ពិភពលោក​អាច​នឹង​ជួបនឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​ធ្ងន់ធ្ងរ​ជាងគេ​តាំងពី​ឆ្នាំ ១៩៣០ មក ។

យ៉ាងណា​ក្តី នៅ​ពេល​ដែល​ប្រទេស​ឆ្លង​ផុត​ជ​ជំងឺ​នេះ ហើយ​សេដ្ឋកិច្ច​ពិភពលោក​អាច​ក្រោកឈរ​បាន​វិញ​ហើយ​នោះ អ្នក​ត្រូវ​តែ​ត្រៀមខ្លួន​ឲ្យ​បាន​ស្រេច​ដើម្បី​ឈានមុខ​អ្នក​ដទៃ​ក្នុង​ទីផ្សារ​ការងារ ។ ខាងក្រោម​ជា​វិធី​ដែល​ជួយ​ត្រៀម​អ្នក​សម្រាប់​ការ​រក​ការងារ​ថ្មី​ពេល​ដែល​ពិភពលោក​ឆ្លង​ផុត​កូ​វី​ដ ១៩ ៖

១. ពង្រឹង​ជំនាញ​ឌី​ជី​ថ​ល​របស់​អ្នក
កូ​វី​ដ ១៩ បាន​បង្ខំ​ឲ្យ​ស្ថាប័ន​នានា​ងាក​ទៅ​កាន់ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ជាង​មុន ។ ដើម្បី​អាច​ដើរ​តាម​ទាន់​ការ​ផ្លាស់​ប្តូរ​នេះ មនុស្ស​គ្រប់​គ្នា​គួរតែ​ពង្រឹង​ជំនាញ​ឌី​ជី​ថ​ល និង​ព្យាយាម​រៀន​ឲ្យ​ចេះ​ប្រើ​ឧបករណ៍​ឌី​ជី​ថ​ល​ថ្មី​ៗ​ឲ្យ​បាន​លឿន​ផង​ដែរ ។

២. រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​អ្នក​ស្គាល់
អ្នក​គួរតែ​ប្រាប់​ពី​ស្ថាន​ការ​របស់​អ្នក​ទៅ​អ្នក​ដទៃ ។ វា​មិនមែន​ជា​រឿង​ខ្មាស​អៀន​ទេ​ប្រសិនបើ​អ្នក​ទទួល​រង​ការ​ប៉ះពាល់​ពី​កូ​វី​ដ ១៩ ហើយ​អ្នក​កំពុង​តែ​រក​ការងារ​ធ្វើ ។ ការ​រក្សា​ទំនាក់ទំនង​គឺ​ពិតជា​សំខាន់​ណាស់ ហើយ​អ្នក​ត្រូវ​តែ​ឧស្សាហ៍​សួរនាំ​អ្នក​ដទៃ​ម្តងម្កាល ។

៣. ត្រៀមខ្លួន​សម្រាប់​បទ​សម្ភាសន៍​អន​ឡាញ
អ្នក​មិន​ត្រឹមតែ​ត្រូវ​រក​ការងារ​អន​ឡាញ​ទេ តែ​បទ​សម្ភាសន៍​របស់​អ្នក​អាច​នឹង​ធ្វើ​តាម​អន​ឡាញ​ផង​ដែរ ។ ដូច្នេះ​អ្នក​ត្រូវ​តែ​រៀបចំ​ខ្លួន​ឲ្យ​បាន​រួចរាល់​សម្រាប់​ការ​ខ​លអន​ឡាញ​នេះ​ព្រោះ​វា​មិន​មាន​លក្ខណៈ​ដូច​ការ​និយាយ​ផ្ទាល់​ទេ ។ អ្នក​អាច​ហ្វឹកហាត់​និយាយ​ជាមួយ​មិត្តភក្តិ​អ្នកជា​មុន​សិន​បាន​ដើម្បី​ឲ្យ​ទម្លាប់ខ្លួន​បាន​ល្អ​ជាង​មុន ។

៤. កាត់​បន្ថយ​ការ​ចំណាយ
កូ​វី​ដ ១៩ ប្រហែលជា​មិន​អាច​បាត់​ទៅ​វិញ​ក្នុង​កំឡុង​ពេល​ជិត​ៗ​ខាង​មុខ​នេះ​ទេ ដូច្នេះ​ប្រសិនបើ​ប្រាក់​ចំណូល​របស់​អ្នក​ត្រូវ​បាន​ប៉ះពាល់​ហើយ អ្នក​ត្រូវ​តែ​កាត់​បន្ថយ​ការ​ចំណាយ​ភ្លាម​ដាច់ខាត ។ តើ​មាន​ផលិតផល ឬ​សេវាកម្ម​អ្វី​ដែល​មិនជា​ការ​ចាំបាច់​សម្រាប់​អ្នក​ទេ? ចូរ​ពិនិត្យ​ឡើង​វិញ និង​ព្យាយាម​កាត់​បន្ថយ​ការ​ចំណាយ​តាម​ស្ថាន​ការ​របស់​អ្នក ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ