ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាការពិតទេ ឈ្មួ​ួ​ញ​កំពុង​ចាក់​ដី​លុប​បឹង​មួយ​​ឱ្យក្លាយជា​​ដី​ឡូត៍​​មាន​តម្លៃ​ខ្ពស់?

3 ឆ្នាំ មុន
  • កែប

​ខេត្តកែប ៖​​ បឹង​ដំឡូង​ជា​បឹង​តូច​មួយ​ ប្រវែង​ជាប់១គី​ឡូ​ម៉ែត្រ ស្ថិត​នៅ​ខាងជើង​ភ្នំ​អ​ង្គោ​ល ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ​​ ខេត្ត​កែប​ ​។ ហើយ​បឹង​ដំឡូង​នេះ ជា​ឈ្មោះ​របស់​អ្នកស្រុក​ស្គាល់​ច្បាស់​ជាងគេ…

​ខេត្តកែប ៖​​ បឹង​ដំឡូង​ជា​បឹង​តូច​មួយ​ ប្រវែង​ជាប់១គី​ឡូ​ម៉ែត្រ ស្ថិត​នៅ​ខាងជើង​ភ្នំ​អ​ង្គោ​ល ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ​​ ខេត្ត​កែប​ ​។ ហើយ​បឹង​ដំឡូង​នេះ ជា​ឈ្មោះ​របស់​អ្នកស្រុក​ស្គាល់​ច្បាស់​ជាងគេ ដែល​បឹង​នេះ​ បច្ចុប្បន្ន​ឈ្មួ​ួ​ញ​កំពុង​ចាក់​ដី​លុបឱ្យ​បឹង​មួយ​នេះ​ក្លាយជា​កន្លែង​ដី​ឡូ​មាន​តម្លៃ​ខ្ពស់ ​។

​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ពលរដ្ឋ​ម្នាក់​ ដែល​មានផ្ទះ​នៅ​ខាងកើត​បឹង​បាន​និយាយ​ប្រាប់ឱ្យ​​ដឹង​ថា ​ដី​បឹង​ដំឡូង​នេះ​ ពលរដ្ឋ​នៅ​ក្នុងភូមិ​តែងតែ​ជីក​ស្រះ ​ឬ​ជីក​អណ្ដូង​ដាក់​ជា​ចម្រះ សម្រាប់​អោយ​ត្រី​នៅ​-​ហើយ​បឹង​មួយ​នេះ ជា​បឹង​ទឹកសាប​ពលរដ្ឋ​ភាគ​ច្រើន​យក​ទឹក​ពី​បឹង​ដំឡូង​នេះ​ទៅ​ប្រើប្រាស់​ ។​ ប៉ុន្តែ​សម្រាប់​ពេល​នេះ​ពលរដ្ឋ​មួយ​ចំនួន​ គាត់​បាន​លក់​ដី​អោយទៅ​ក្រុម​ឈ្មួ​ួ​ញ​អស់ហើយ ​។​ ដោយឡែក​ បោះ​របង​ប​ង្កោ​ល​ខ្វែង​ខ្វាត់​ប្រទាក់ក្រឡា​គ្នា​នេះ​ មិន​ទាន់​លក់​ទេ​កំពង់​តែ​កើត​ជម្លោះ​ដណ្ដើម​គ្នា​។​ ពលរដ្ឋ​រូប​នេះ​និយាយ​ថា ​លោក​មិន​អោ​យស​សេរ​ឈ្មោះ​គាត់​ក្នុង​ព័​ត៌មាន​ទេ​ ព្រោះ​បើ​ចេញ​មុខ​ទៅ​គេ​ស្អប់ ​។

​ប្រជាពលរដ្ឋ​រូប​នោះ​និយាយ​ថា​ បឹង​ដំឡូង​ចាប់ពី​ពេល​នេះ ​ទៅ​នៅ​តែ​ឈ្មោះ​ទេ ​តែ​បឹង​ក្លាយជា​កន្លែង​ដី​ឡូ​លក់​ទៅ​ហើយ​។​ លោក​លេង ​សុខុម​ អភិបាលរង​ស្រុក​ដំណាក់​ចង្អើរ​បាន​និយាយ​ប្រាប់​អោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី១៦ ​​ឧសភា ​ថា ​ដី​បឹង​ដំបូង​នេះ​ មិន​ទាន់​ចេញ​ជា​លក្ខណ​ប្រ​ព​ន្ធ័​នៅឡើយ​ទេ ​ប៉ុន្តែ​ពលរដ្ឋ​គាត់​ធ្លាប់​កាន់​កាប់​ជីក​អណ្ដូង ​និង​ជីក​ស្រះ​សម្រាប់​អោយ​ត្រី​នៅ​ទើប​ពួក​គាត់​ទទួលផល​ពី​អណ្ដូង​នោះ​មក​វិញ​ផង​ដែរ​គឺ​បាន​ត្រី​លក់​។​

លោក​លេង ​សុខុម​ អភិបាលរង​ស្រុក​ដំណាក់​ចង្អើរ​និយាយ​ប្រាប់​បន្ត​ថា​ ការ​ចាក់​ដី​លុប​បឹង​នេះ ​គេ​មាន​ច្បាប់​​ត្រឹមត្រូវ​ពី​សាលាស្រុក​។ ​ហើយ​ការ​ទិញ​ដី​បឹង​នេះ​ ក៏​​គេ​ទិញ​ពី​ប្រជាពលរដ្ឋ​ដែរ ​។​

ទន្ទឹមនោះ ក្រសួង​ធនធានទឹក​និង​ឧត្តុ​ក​និយម​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ ឱ្យ​ជួយ​ទប់ស្កាត់​និង​អន្តរាគមន៍​អ្នក​ចាក់​ដី​លុបបឹង​បូរ ​អូ​រ ប្រឡាយ​ទាំងអស់​ ព្រោះ​ការ​ចាក់​ដី​លុប​​បែប​នេះ​ធ្វើ​អោយ​ប្រឈម​និង​ការ​ជន់​លិច​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ ។

អត្ថបទសរសេរ ដោយ