ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​នាំ​ចេញ​អង្ក​រស​ឡើង​វិញ​ក្រោយ​ពី​ផ្អាក​ជាង​មួយ​ខែ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ហាមឃាត់​មិន​ឱ្យ​មានការ​នាំ​ចេញ​នូវ​ប្រ​ភេ ទ​អង្ក​រស​អស់​រយៈពេល​ជាង ១​ខែ​កន្លង​មក ឃើញ​ថា​ប្រភេទ​អង្ក​រស​នេះ គឺ​អាច​ធ្វើការ​នាំ ចេញ​ឡើង​វិញ​បាន​ចាប់ពី​ថ្ងៃ​ទី ២០​ខែឧសភា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ហាមឃាត់​មិន​ឱ្យ​មានការ​នាំ​ចេញ​នូវ​ប្រ​ភេ ទ​អង្ក​រស​អស់​រយៈពេល​ជាង ១​ខែ​កន្លង​មក ឃើញ​ថា​ប្រភេទ​អង្ក​រស​នេះ គឺ​អាច​ធ្វើការ​នាំ ចេញ​ឡើង​វិញ​បាន​ចាប់ពី​ថ្ងៃ​ទី ២០​ខែឧសភា ឆ្នាំ ២០២០​ខាង​មុខ​នេះ ។

យោង​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ «​ជម្រាប​ជូន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា អំពី​ការ​អនុញ្ញាត​ឱ្យ​នាំ​ចេញ​អង្ក​រស​ឡើង​វិញ ។ ខ្ញុំ​សូម​ជម្រាប​លោក​ប្រធាន​សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា​ជ្រាប​ថា តាម​សំណើរ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រាជរដ្ឋាភិបាល​សម្រេច ផ្តល់​ការ​អនុញ្ញាត​ឱ្យធ្វើ​ការ​នាំ​ចេញ​អង្ក​រស​ជា​បណ្តើរ​ៗ​ឡើង​វិញ តាម​កិច្ចសន្យា​បញ្ជា​ទិញ​ពី ក្រៅប្រទេស​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី ២០​ខែឧសភា ឆ្នាំ ២០២០​តទៅ​» ។

លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យ​ដឹង​ថា គិត​រហូត ដល់​ថ្ងៃ​ទី ៣០​ខែមេសា យើង​ឃើញ​ថា​បរិមាណ​អង្ករ​នៅ​ក្នុង​ឃ្លាំង​ដែល​ជា​សមាជិក​របស់ សហព័ន្ធ​ទាំង​អង្ករ​ក្រអូប និង​អង្ក​រស មាន​ជិត ៣០​ម៉ឺន​តោន អ៊ីចឹង​មក​ដល់​ម៉ោង​នេះ ការ​នាំ ចេញ​វា​មិន​មានការ​រាំងស្ទះ​នោះ​ទេ ។

លោក​បន្ត​ថា ការ​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​ឱ្យ​មានការ​នាំ​ចេញ​អង្ក​រស​ឡើង វិញ​នេះ ជា​សញ្ញា​មួយ​ដ៏​ល្អ ព្រោះ​យើង​អាច​បញ្ចេញ​ស្តុក​ចាស់​បាន​លឿន ហើយ​នៅ​ពេល ជិត​ដល់​ប្រមូល​ផល​ខាង​មុខ​នេះ​អាច ធ្វើ​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​មាន​លទ្ធភាព​ប្រមូល​ទិញ ស្រូវ​ថែម​ពី​កសិករ​នៅ​ក្នុង​ខែ ៧​ខាង​មុខ​នេះ ។

លោក​បញ្ជាក់​ទៀត​ថា កម្ពុជា​នាំ​ចេញ​អង្ក​រស​ទៅ​អឺរ៉ុប​តិចតួច​ជាង​ការ​នាំ​ចេញ​ទៅ ប្រទេស​ចិន និង​ប្រទេស​ក្រៅពី​អឺរ៉ុប ព្រោះ​នាំ​ទៅ​អឺរ៉ុប​ត្រូវ​ជាប់ពន្ធ ១៥០​អឺ​រ៉ូ​ក្នុង​មួយ​តោន ។ រាល់ថ្ងៃ​ភាគច្រើន​អង្ក​រស​របស់​យើង​នាំ​ចេញ​មិន​ច្រើន​ទេ ។ ជា​ប្រវត្តិ គឺ​យើង​នាំ​ចេញ​ទៅ អឺរ៉ុប​តិច​បំផុត អ៊ីចឹង​អង្ក​រស​យើង​ភាគច្រើន​នាំ​ចេញ​ទៅ​ចិន ។ ដូចនេះ​ការ​នាំ​ចេញ​អង្ក​រស ទៅ​អឺរ៉ុប​មិន​ច្រើន​ទេ ដោយសារ​យើង​ជាប់ពន្ធ​រហូត​ដល់ ១៥០​អឺ​រ៉ូ​ក្នុង​មួយ​តោន អ៊ីចឹង អង្ក​រស​ពិបាក​ប្រកួតប្រជែង​នៅ​អឺរ៉ុប ប៉ុន្តែ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ក៏​ដូច​ជា​ក្រៅពី​អឺរ៉ុប គឺ​នៅ​មាន​លទ្ធភាព​នាំ​ចេញ​ទៅ​បាន ។

ពាក់ព័ន្ធ​និង​ការ​ផ្អាក​នាំ​ចេញ​អង្ក​រសនា​ពេល​កន្លង​មកនេះ​បើ​តាម​តំណាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​យល់​ថា​គួរតែ​ផ្អាក​នាំ​ចេញ​ស្រូវ តែ​ផ្អាក​នាំ​ចេញ​ស្រូវ​មួយ​មុខ​នេះ​វា​មិន​គ្រប់ គ្រាន់​នោះ​ទេ ទើប​ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យ​ផ្អាក​លើ​ការ​នាំ​ចេញ​អង្ករ​នេះ ។

លោក លន់ យ៉េ​ង បន្ថែម​ទៀត​ថា មុន​ពេល​ដែល​រាជរដ្ឋាភិបាល​ប្រកាស​មិន​ឱ្យ​មានការ​នាំ ចេញ​អង្ក​រស ខាង​សមាគម​បាន​ធ្វើការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ពិនិត្យ​មើល​លទ្ធ ភាព​ក្រែង​មាន​យថាហេតុ​ដែល​នាំ​ឱ្យ​ខ្វះ​ស្បៀង ។

ដូចនេះ​ជា​យុទ្ធសាស្ត្រ​ខាង​ក្រសួង​ក៏​ដូច ជា​ខាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​យល់​ឃើញ​ថា​ដំបូង​គួរ​ផ្អា​កា​នាំ​ចេញ​ស្រូវ​សិន តែ​រាជរ​ដ្ឋា​ភិ បាល​យល់​ថាបើ​ផ្អាក​នាំ​ចេញ​តែ​ស្រូវ​មួយ​មុខ​វា​មិន​គ្រប់គ្រាន់ ព្រោះ​ការ​នាំ​ចេញ​ស្រូវ​ដល់ ចុងដៃ​ហើយ ។ អ៊ីចឹង​បាន​ផ្អាក​មួយ​រយៈ​លើ​ប្រភេទ​អង្ក​រស​នេះ ។

លោក​បន្ត​ថា ក្រោយ​ពី​យើង​ធ្វើការ​ប្រមូល​ព័ត៌មាន​ឡើង​វិញ ពាក់ព័ន្ធ​នឹង​សន្និធិ​ស្តុក​ស្រូវ និង​អង្ក​រស របស់​យើង គឺ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ មាន​ន័យ​ថា​វា​មិន​នាំ​ឱ្យ​ខ្វះ​នោះ​ទេ ។ មក​ដល់​ឥឡូវនេះ​វា​ចូល​រដូវ​បង្កបង្កើន​ផល នៅ​ខែ ៧ គឺ​ដល់​ពេលវេលា​ប្រមូល​ផល​ស្រូវ ប្រាំង​ប្រភេទ​ខ្លះ​ទៀត ។ អ៊ីចឹង​ដោយ​ភាព​ឈ្វេងយល់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ថា បញ្ហា សន្តិសុខ​ស្បៀង​ស្រូវ​អង្ករ​នេះ​វា​លែង​ជា​បញ្ហា​ចោទ​ទៀត​ទេ ស្រប​ពេលវេលា​នៃ​ការ​បង្កើន ផលិត​ស្បៀង​ផ្សេង​ៗ​របស់​ក្រសួងកសិកម្ម​ដូច​ជា​ការ​ដាំ​បន្លែ​,​ចិញ្ចឹម​ត្រី និង​ចិញ្ចឹមសត្វ មាន ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ដាក់​សំណើរ​ជូន ប្រមុខ​រាជរ​ដ្ឋា​ភិ​បា ល​ថា បើ​ស្តុក​ទុក​អង្ក​រស​យូរ​ពេក​វា​អាច​ធ្វើ​ឱ្យ​បាត់បង់​តម្លៃ​ខ្លះ ទើប​សម្តេច​យល់ព្រម​តាម សំណើរ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ