ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា មិន​ទាន់​ច្បាស់លាស់​ក្នុង​ការ​ស្តាប់​សវនាការ​សាលាឧទ្ធរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ច្បាស់លាស់​ក្នុង​ការ​ចូល​ស្តាប់​សវនាការ​សាលា​ឧទ្ទ​រណ៍ នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ ។…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ច្បាស់លាស់​ក្នុង​ការ​ចូល​ស្តាប់​សវនាការ​សាលា​ឧទ្ទ​រណ៍ នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ ។ នេះ បើ​តាម​សហ​មេធាវី​របស់​លោក ។

លោក​ចាន់ ចេ​ន សហ​មេធាវី​លោក កឹ​ម សុខា បាន​ឲ្យ​ដឹង​ថា ៖«​សវនាការ​ថ្ងៃ​១៣ ខាង​មុខ​នេះ ជា​សវ​ការ​មុន​អង្គសេចក្តី​មិនមែន​អង្គសេចក្តី​ទេ ។ ជម្រះ​ទាក់ទង​បណ្តឹងឧទ្ធរណ៍​រឿង​សហ​មេធាវី​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ចៅក្រម​ជម្រះ​ទទួលយក​ភស្តុ​តាង​ដែល​ដាក់​បន្ថែម​ដោយ​អយ្យការ​» ។

ចំពោះ​សវនាការ​នេះ​ដែរ​លោក​មេធាវី បាន​ឲ្យ​ដឹង​ថា លោក​កឹ​ម សុខា មិន​ច្បាស់លាស់​ក្នុង​ការ​ចូល​ស្តា​ប់ស​វនា​នៅ​សាលា​ឧទ្ទ​រណ៍​នោះ​ទេ ។ លោក​កឹ​ម សុខា ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ជាមួយ​បរទេស​ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហៅ​ថា​«​ការ​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​» ដោយ​មាន​សហរដ្ឋអាមេរិក​នៅ​ពីក្រោយ​។

សូម​បញ្ជាក់​ថា លោក​កឹ​ម សុខា កំពុង​មានរឿង​ក្តីក្តាំ​នៅ​តុលាការ​នៅឡើយ ។ តុលាការ ក្រុងភ្នំពេញ​បាន​ចោទប្រកាន់​លោក​កឹ​ម សុខា ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ហើយ សវនាការ​របស់​លោក​បាន​ដំណើរការ​ហើយ ប៉ុន្តែ​ត្រូវ​ផ្អាក​សិន កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ដោយសារ​តែ​ការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក៏​ប៉ុន្តែ ស្រប​ពេល​ដែល​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​កំពុង​មាន​ភាព​ស្ងប់ស្ងាត់​នៅ​កម្ពុជា ក្រុម​មេធាវី​លោក​កឹ​ម សុខា ចង់ឱ្យ​តុលាការ​បើក​បន្ត​សវនាការ លោក​កឹ​ម សុខា នៅ​ឡើង​វិញ​ពោល គឺ​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ