ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែក្លិប​ហាត់ប្រាណ «ហ្គូដវ៉ើល» ​នៅ​ក្រុង​ប៉ោយប៉ែតរងការ​ចោទប្រកាន់ថា រំលោ.ភ​ដីផ្លូវ​ធ្វើ​ជាកម្មសិទ្ធិ​ គ្មាន​ចំណាត់ការ​ពី​អាជ្ញាធរ​ឡើយ​

10 ឆ្នាំ មុន

ក្រុង​​ប៉ោយ​​ប៉ែ​ត ​៖ តាម​​ប្រភព​​ពី​ប្រជាពលរដ្ឋ​រស់នៅ​​តំបន់​ជាយ​ដែន​កម្ពុជា​-ថៃ ក្រុង​ប៉ោយ​ប៉ែ​ត បាន​​ឱ្យ​ដឹង​ថា ដី​ផ្លូវលំ​មួយ​​ខ្សែ​នៅ​កណ្តាល​ទីប្រជុំជន​​​ ត្រូវ​បាន​​មេ​ឈ្មួញ​ម្នាក់​​ជាថៅកែ​ក្លឹប​​ហាត់ប្រាណ​​យីហោ «ហ្គូដវ៉ើល» ​good will exercise club ​បាន​​រំលោ.ភ​បំពាន​​យក​ធ្វើ​ជា​កម្មសិទ្ធិ​​ផ្ទាល់ខ្លួន ដោយ​ពុំ​មាន​​ស្ថាប័ន​មន្ត្រី​​ជំនាញ ​ប្ញក៏​អាជ្ញា​ធរមាន​​សមត្ថកិច្ច​ណា​ម្នាក់​ចាត់វិធានការ​ទប់​ស្កាត់

ក្រុង​​ប៉ោយ​​ប៉ែ​ត ​៖ តាម​​ប្រភព​​ពី​ប្រជាពលរដ្ឋ​រស់នៅ​​តំបន់​ជាយ​ដែន​កម្ពុជា​-ថៃ ក្រុង​ប៉ោយ​ប៉ែ​ត បាន​​ឱ្យ​ដឹង​ថា ដី​ផ្លូវលំ​មួយ​​ខ្សែ​នៅ​កណ្តាល​ទីប្រជុំជន​​​ ត្រូវ​បាន​​មេ​ឈ្មួញ​ម្នាក់​​ជាថៅកែ​ក្លឹប​​ហាត់ប្រាណ​​យីហោ «ហ្គូដវ៉ើល» ​good will exercise club ​បាន​​រំលោភ​បំពាន​​យក​ធ្វើ​ជា​កម្មសិទ្ធិ​​ផ្ទាល់ខ្លួន ដោយ​ពុំ​មាន​​ស្ថាប័ន​មន្ត្រី​​ជំនាញ ​ប្ញក៏​អាជ្ញា​ធរមាន​​សមត្ថកិច្ច​ណា​ម្នាក់​ចាត់វិធានការ​ទប់​ស្កាត់​​ឡើយ ។

ប្រភព​បាន​បន្ត​​ថា ជាក់ស្តែងដី​ផ្លូវលំ​មួយ​ខ្សែ​​ដែល​ត្រូវ​គេ​រំលោភ​បំពាន​​​នោះ​ ស្ថិតនៅ​ចំណុច​ផ្លូវ​ដើម​ពុទ្រា ជាប់​និង​ទីស្នាក់ការ អង្គ​ការ​គ្រួសារ​ថ្មី  ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ប្រភព​បាន​បញ្ជាក់​ថា ជន​ឆ្លៀតឱកាស​ដែល​រំលោភ​បំពាន​យក​ដី​ផ្លូវ​ធ្វើ​ជាក​ម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​គ្មានការ​អៀន​ខ្មាស់​នោះ​ គឺជា​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ​ឆាយ ជា​ថៅកែ​ក្លិប​ហាត់ប្រាណ «ហ្គូដវ៉ើល» ​good will exercise club បាន​យក​ដី​ផ្លូវ​នោះ​ធ្វើជាកន្លែង​ម៉ាស្សា ស្ទី​ម និង​អាង​ហែល​ទឹក សម្រាប់​ជួល​យក​លុយ​ពីប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​ជាយ​ដែនកម្ពុជា-ថៃ ​ក្រុង​ប៉ោយ​ប៉ែ​ ត​នេះ ​​។

គួរ​​កត់​សម្គាល់ថា ដី​ចំណី​ផ្លូវ និង​ដី​ផ្លូវលំ​ទាំងស្រុង​​នៅ​តំបន់​ជាយ​ដែនកម្ពុជា-ថៃ ក្រុងប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​​នេះ ត្រូវ​បាន​ជន​ខិល​ខូច​ដែល​ជា​អ្នកមាន​លុយ និង​អ្នកមាន​អំណាចមួយ​ចំនួន​​នាំ​គ្នា​រំលោភ​បំពាន​យក​ធ្វើក​ម្មសិទ្ធិ​​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ពុំ​មាន​មន្ត្រី​ស្ថាប័នជំនាញ និង​អាជ្ញាធរមាន​សមត្ថកិច្ចណាមួយ​ចាត់វិធានការ​ទប់ស្កាត់​​​ឡើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព