ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​! អ្នក​នាង ​យក់ ឋិតរ​ដ្ឋា ស្វាគមន៍​កូន​ទី​​​៣

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ស្រី​មួយ​ដួង​ ដែល​នៅ​តែ​មាន​ទីផ្សារ​សិល្បៈ​ខ្ពស់​ ទោះ​រៀប​ការ​រួច​ហើយ​ក្តីអ្នក​នាង​យក់ ឋិតរ​ដ្ឋា កំពុង​តែ​មាន​ដំណឹង​ល្អ​មួយទៀត​ ដែល​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ចូលរួម​អបអរ​ជាមួយ​ក្រុម​គ្រួសារ​របស់​អ្នក​នាង នោះ​គឺ​អ្នក​នាង​កំពុង​ទទួល​ស្វា​គម​ន៍​កូន​ទី៣​របស់​ខ្លួន ជាមួយ​ស្វាមី​លោក ឃុំ…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ស្រី​មួយ​ដួង​ ដែល​នៅ​តែ​មាន​ទីផ្សារ​សិល្បៈ​ខ្ពស់​ ទោះ​រៀប​ការ​រួច​ហើយ​ក្តី
អ្នក​នាង​យក់ ឋិតរ​ដ្ឋា កំពុង​តែ​មាន​ដំណឹង​ល្អ​មួយទៀត​ ដែល​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ចូលរួម​អបអរ​ជាមួយ​ក្រុម​គ្រួសារ​របស់​អ្នក​នាង នោះ​គឺ​អ្នក​នាង​កំពុង​ទទួល​ស្វា​គម​ន៍​កូន​ទី៣​របស់​ខ្លួន ជាមួយ​ស្វាមី​លោក ឃុំ ប៉ុណ្ណា​ដែ​ត ដែល​ជា​អតីត​តារាចម្រៀង​ក្នុង​ក្រុម​របស់​នាង​ពី​មុន ។

អ្នក​នាង​យក់ ឋិតរ​ដ្ឋា បាន​បង្ហោះ​សា​របស់​នាង​នៅ​លើ​បណ្តា​សង្គម Facebook កាលពី​ថ្ងៃ​ទី ១០ ឧសភា ឆ្នាំ​២០២០ ជាមួយនឹង​ការ​រៀបរាប់​ថា «​អាទិត្យ​ក៏​នៅផ្ទះ​ច​ន្ទ័​ក៏​នៅ​តែ​ផ្ទះ នៅផ្ទះ​ច្រើន​ពេក​ធំ​តែ​ពោះ
អ​ញ្ចឹ​ង​​ខ្ញុំ ហាស​ហា បាន​មួយទៀត​ដូច​ចិត្ត​ ហើយ​ប្តី​អើយយើង​បិទ​វគ្គ​ត្រឹម​នឹង​ណា​ប្តី ! » ។

ជាមួយនឹង​ការ​ប្រកាស​ព័ត៌មាន​នៃ​ការ​ពរ​ពោះ​កូន​ទី៣ នា​សម័យ​កូ​វី​ដ​-១៩ តារាចម្រៀង​ស្រី​ដែល​ល្បី​ខ្លាំង​កាលពី​រង្វង់​ឆ្នាំ ២០០០ ជាមួយ​បទ​បែប​យុវវ័យ ក៏​ដូច​ជា​បទ​ចម្រៀង​មួយ​បទ​ថ្មី​ទៀត គឺ​បទ «​ភ្លើង​» ក៏​មាន​អ្នកគាំទ្រ និង​មិត្ត​សិល្បៈ​នៅ​ក្នុង​វិស័យ​ជាមួយ​បានការ​អបរ​សាទរ​ជាមួយនឹង​ការ comment នៅ​ក្នុង​ការ​បង្ហោះ​របស់​តារាចម្រៀង​រូប​នេះ​។

គួរ​រំលឹក​ផង​ដែរ​ថា អ្នក​នាង​យក់ ឋិតរ​ដ្ឋា និង​លោក​ឃុំ ប៉ុណ្ណា​ដែ​ត ដែល​ផ្តាច់ខ្លួន​សិល្បៈ​និង​កំពុង​ជោគជ័យ​នឹង​មុខ​ជំ​នួ្ទ​ទួល​បាន​ចំណងដៃ​កូនប្រុស ២​នាក់ រួច​មក​ហើយ ចំណែក​ដំនឹង​នៃ​ការ​ពរ​ពោះ​កូន​ទី ៣ ត្រូវ​បាន​ប្រកាស​ក្រោយ​អ្នក​ទាំង​ពីរ​បាន​រៀប​ការ​ជាមួយ​គ្នា​អស់​រយៈពេល១៥ឆ្នាំ ៕

អត្ថបទសរសេរ ដោយ