ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​រំលោ.ភ​យក​ដី​មែន តើ​ខាង​ស្រុក​ហ៊ាន​​ចាត់ការ​ដែរ​ឬ​អត់ អ្នកស្រុក​ចាំ​មើល​!

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ នៅ​ភូមិ​ដំណាក់​ក្រឡាញ់ ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់​ត្រាច កាលពី​ព្រឹក​ថ្ងៃ​ទី​9 ខែឧសភា បាន​មក​ជួបជុំ​គ្នា​នៅ​មុខ​ផ្លូវ​ចូល​វត្ត​ដូន​កែវ​ជាប់​នឹង​ស្ពាន​ធំ ត្រង់​ចំណុច​បុគ្គល​ម្នាក់​បាន​ចាក់​ដី​លប់​បឹង​រំលោភ​យក​ដី​សាធារណ​ជា​ដី​របស់​រដ្ឋ​។…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ នៅ​ភូមិ​ដំណាក់​ក្រឡាញ់ ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់​ត្រាច កាលពី​ព្រឹក​ថ្ងៃ​ទី​9 ខែឧសភា បាន​មក​ជួបជុំ​គ្នា​នៅ​មុខ​ផ្លូវ​ចូល​វត្ត​ដូន​កែវ​ជាប់​នឹង​ស្ពាន​ធំ ត្រង់​ចំណុច​បុគ្គល​ម្នាក់​បាន​ចាក់​ដី​លប់​បឹង​រំលោភ​យក​ដី​សាធារណ​ជា​ដី​របស់​រដ្ឋ​។

បើ​តាម​ការ​អោយ​ដឹង​ពី​លោក​ហ៊ុន ចិន្ដា ភេទ​ប្រុស អាយុ​39​ឆ្នាំ បាន​និយាយ​ប្រាប់​ថា ប្រជាពលរដ្ឋ​ជាង​200​គ្រួសារ បាន​ផ្ដិត​មេដៃ​មិន​គាំទ្រ​បុគ្គល​ម្នាក់​បាន​ចាក់​ដី​រំលោភ​យក​ដី​បឺ​ង​ទេ​។ លោក​បាន​និយាយ​ប្រាប់​ថា ទំហំ​ដី​ដែល​បុគ្គល​ម្នាក់​បាន​ចាក់​ដី​លប់​បឹង​រំលោភ​យក​ដី​របស់​រដ្ឋ​នោះ​មាន​ប្រ​ហៃ​ល​2000​ម៉ែត្រការ៉េ​តែ​ប៉ុណ្ណោះ ព្រោះ​ដី​បឹង​នេះ​ជាប់​នឹង​ផ្លូវ​លេខ​117​ផង ពី​កំពង់ត្រាច​ទៅ​កាន់​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់​។

លោក​និយាយ​ប្រាប់​ថា ពេល​ដែល​ចាក់​ដី​ដំបូង​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​មក​ឃាត់​ដែរ តែ​ក្រោយមក​ប្រើ​រូបភាព​ផ្សេង គឺ​ឱ្យ​ព្រះសង្ឃ​វត្ត​ដូន​កែវ ចាំ​ហែ​កប​ណ្ណ័​ឱ្យ​រថយន្ត​ដឹក​ដី​បញ្ជាក់​ថា ដី​ត្រង់​ចំណុច​នេះ​ជា​ដី​របស់​វត្ត ហើយ​ម្យ៉ាងទៀត​ដី​ត្រង់​ចំណុច​នេះ​ក៏​ជាទី​កន្លែង​ពលរដ្ឋ​ធ្វើ​ពី​ធី​ប្រណាំងទូក​ដែរ​។ តែ​ក្រោយ​ពី​ចាក់​ដី​ពេញ​រួចរាល់ ស្រាប់តែ​មាន​ម្ដាយក្មេក​មន្ត្រី​សាលាស្រុក​កំពង់ត្រាច មក​ដាំ​បង្គោលរបង ទើប​មានការ​ភ្ញាក់ផ្អើល​។

លោក​ហ៊ុន ចិន្តា និយាយ​ថា ការ​ទាមទា​របស់​ពលរដ្ឋ​អោយ​អាជ្ញាធរ​ពិនិត្យ និង​ដក​បង្គោលរបង​នោះ​ចេញ​វិញ ទុកជា​ដី​សម្បត្តិ​រដ្ឋ​វិញ​។

ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ​ឯក យន់ ភេទ​ប្រុស អាយុ​78​ឆ្នាំ និយាយ​ថា ដី​នេះ​ដំបូង​ឡើយ​ថា​ព្រះសង្ឃ​ជា​អ្នក​ចេញ​មុខ​ចាក់​ដី តែ​ក្រោយមក​ស្រាប់តែ​ឃើញ​គេ​បោះបង្គោល​របង ទើប​ម្នាក់​ៗ​បាន​ភ្ញាក់ផ្អើល​រឿង​អ្នក​ចាក់​ដី​រំលោភ​យក​ដី​រដ្ឋ​។

លោក​ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច ក៏​មាន​វត្តមាន​កន្លែង​ពលរដ្ឋ​មក​ជួបជុំ​គ្នា​នោះ​ដែរ​។ ហើយ​លោក​ជួន សុភា បាន​និយាយ​ថា អាជ្ញាធរ​ស្រុក​គ្រាន់តែ​ចុះ​មក​ពិនិត្យ​ជាក់ស្ដែង​ទេ ប៉ុន្តែ​អ្វី​សំខាន់​ឱ្យ​ជំនាញ​ពិនិត្យ​ឯកសារ តើ​ម្ចាស់​ដី​គាត់​មានអី​ខ្លះ​ជាទី​អាង? តែបើ​គាត់​មិន​មាន​អ្វី​ជា​ឯកសារ​ជា​ផ្លូវការ ហើយ​យើង​និង​ដក​ដី​នោះ​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ចំណែក​បង្គោលរបង​ដែល​បោះ​ព​ទ្ធ័​ដី​នោះ ក៏​ត្រូវ​បាន​ដក​ចោល​ទៅ​វិញ​ដែរ​។

ទោះជា​បែប​ណា​ក៏​ដោយ ពលរដ្ឋ​ចាំ​មើល​ថា តើ​អា​ជា្ញ​ធរ​ស្រុក​ហ៊ាន​ធ្វើ​តាម​ពាក្យ​សន្យា​ដែរ​ឬ​ក៏​អាច​អូស​បន្លាយ​យូរ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ