​រុ​ស្ស៊ី រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ក្នុង​មួយ​ថ្ងៃ​ជាង​១​ម៉ឺន​ករណី ៤​ថ្ងៃ​ជាប់​ៗ​គ្នា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​រុ​ស្ស៊ី រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ក្នុង​មួយ​ថ្ងៃ​ជាង​១​ម៉ឺន​ករណី ៤​ថ្ងៃ​ជាប់​ៗ​គ្នា

11 ខែ មុន

មូ​ស្គូ ៖ មន្ត្រី​សុខាភិបាលរុ​ស្ស៊ី បាន​រាយការណ៍​ថា រក​ឃើញ​ឆ្លង​វីរុស​ថ្មី​ចំនួន​ជាង ១១.០០០​ករណី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ឧសភា ដែល​ចំនួន​ខ្ទង់​ម៉ឺន​នេះ…

មូ​ស្គូ ៖ មន្ត្រី​សុខាភិបាលរុ​ស្ស៊ី បាន​រាយការណ៍​ថា រក​ឃើញ​ឆ្លង​វីរុស​ថ្មី​ចំនួន​ជាង ១១.០០០​ករណី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ឧសភា ដែល​ចំនួន​ខ្ទង់​ម៉ឺន​នេះ កើនឡើង​០៤ថ្ងៃ​ជាប់​ៗ​គ្នា ដែល​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នកឆ្លង ​សរុប​ក្នុង​ប្រទេស​នេះ កើន​ដល់​ជាង ១៧៧.០០០ ករណី ។

ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ​ផ្លូវការ​របស់​រុ​ស្ស៊ី បាន​វ៉ា​ដាច់​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​បារាំង ដែល​រុ​ស្ស៊ី​បាន​ក្លាយជា​ប្រទេស​ធំ​លំដាប់​ទី​៥ ដែលមានអ្នកឆ្លងច្រើនជាងគេនៅ​លើ​ពិភពលោក ។

ចំនួន​ករណី​ជាក់ស្តែង​ទំនងជា​ខ្ពស់​ជាង​នេះ ព្រោះថា មិនមែន​ប្រជាជន​រុ​ស្ស៊ី​គ្រប់​គ្នា សុទ្ធតែ​ត្រូវ​បាន​ធ្វើតេស្ត​នោះ​ទេ ហើយ​មនុស្ស​ជា​ច្រើន​ដែល​ឆ្លង​វីរុស​មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទាំងអស់ ។

កាលពី​ស​ប្តា​ហ៍​មុន អភិបាលក្រុង​ម៉ូ​ស្គូ លោក Sergei Sobyanin បាន​លើក​ឡើង​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​ថា ប្រជាជន​ចំនួន ២% នៃ​ប្រជាជន​ចំនួន ១២,៧ លាន​នាក់​រស់នៅ​ក្នុង​ទីក្រុង​មូ​ស្គូ គឺ​មាន​ចំនួន​ច្រើន​ជាង ២០០.០០០ នាក់ ដែល​អាច​ឆ្លង​វីរុស​នេះ ។ បច្ចុប្បន្ន​ទីក្រុង​មូ​ស្គូ ដែល​បាន​បញ្ជាក់​មាន​ករណី​ឆ្លង​វីរុស​សរុប​ចំនួន ៩៣.០០០ ករណី ៕

Picture
Picture