ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ធ្លាក់​ច្រក​ល្អៀង​ជា​រមណីយដ្ឋាន​ធម្មជាតិ​ល្អ​ជាង​គេ​នៅ​ខេត្ត​ពោធិ៍​សាត់

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ ​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង ជា​មរណីយដ្ឋាន​ធម្មជាតិ​មួយ​ដ៏​ស្រស់​ត្រកាល ដែល​មានទីតាំង​បង្កប់​នៅ​កណ្តាល​ព្រៃជ្រៅ​ ស្ថិត​ក្នុងឃុំ​ឈើ​តុំ ស្រុក​ក្រគរ ចំងាយ​៧៣​គីឡូម៉ែត្រ ភាគ​ខាងត្បូង​ឆៀង​ខាង​កើត​ទីប្រជុំ​ជន​ខេត្ត​ពោធិ៍​សាត់ ឬ​៤១​គីឡូ​ម៉ែត្រ ពី​ផ្លូវជាតិ​លេ​ខ​៥​ទី​រួម​ស្រុក​ក្រគរ ។ គេប្រើ​ពេល​មួយ​ម៉ោង​កន្លះ​ដោយ​រថយន្ត Pick Up បើ​ម៉ូតូ​ពីរម៉ោង​ ទើប​ទៅ​ដល់​រមណីយដ្ឋាន​សំបូរទេស​​ភាព​នេះ ។ រមណីយដ្ឋាន​ធម្មជាតិទឹកធ្លាក់

ខេត្ត​ពោធិ៍​សាត់ ៖ ​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង ជា​មរណីយដ្ឋាន​ធម្មជាតិ​មួយ​ដ៏​ស្រស់​ត្រកាល ដែល​មានទីតាំង​បង្កប់​នៅ​កណ្តាល​ព្រៃជ្រៅ​ ស្ថិត​ក្នុងឃុំ​ឈើ​តុំ ស្រុក​ក្រគរ ចំងាយ​៧៣​គីឡូម៉ែត្រ ភាគ​ខាងត្បូង​ឆៀង​ខាង​កើត​ទីប្រជុំ​ជន​ខេត្ត​ពោធិ៍​សាត់ ឬ​៤១​គីឡូ​ម៉ែត្រ ពី​ផ្លូវជាតិ​លេ​ខ​៥​ទី​រួម​ស្រុក​ក្រគរ ។ គេប្រើ​ពេល​មួយ​ម៉ោង​កន្លះ​ដោយ​រថយន្ត Pick Up បើ​ម៉ូតូ​ពីរម៉ោង​ ទើប​ទៅ​ដល់​រមណីយដ្ឋាន​សំបូរទេស​​ភាព​នេះ ។ រមណីយដ្ឋាន​ធម្មជាតិទឹកធ្លាក់​​ច្រក​ល្អៀង​លំអ​​ដោយ​ទឹក​ធ្លាក់​កំពស់​៧​ម៉ែត្រ ព្រៃ​ឈើ​ធម្មជាតិ​នៅ​គង់​វង្ស​ចំរុះ​ពណ៌​ខៀវ​ស្រងាត់​គួរជាទី​គយ​គន់ ។

ល្បាក់​​ទឹក​ធ្លាក់​បោក​លើ​ផ្ទាំង​ថ្ម​តូចធំ​បែក​ខ្ចាយស​សំពោង​ជាប់​រហូត​ទាំង​ប្រាំង និង​វស្សា ដែល​ទី​នោះ​អ្នកទេសចរអាច​ងូតទឹក​ ហែល​រអិល​ខ្លួន​លេង​តាម​ចន្លោះ​ផ្ទាំង​ថ្ម​​ដែល​មានទឹក​ថ្លា​ដូច​កញ្ចក់​ត្រជាក់​ស្រេប (ស្រេង) មើល​ឃើញ​មច្ឆា ។ ទន្ទឹមនឹង​នេះ ដើមឈើ​ធំៗ​ មែក​សាខា​គ្រប​មក​លើ​ផ្ទាំង​ថ្ម​ប្រម​មាត់​ទឹក​បាន​ជាម្លប់​ដ៏​ត្រឈឹង​ត្រឈៃ​សំរាប់​ភ្ញៀវ​ទេសចរ​ចង​អង្រឹង ឬ​ក្រាល​កន្ទេល​ជ្រក​​កំសាន្ត​​ហូប​បាយ​ជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ ។ មុន​ពេល​ចុះ​ងូតទឹក ឬ​ឡើង​ពីទឹក​វិញ​ហូប​បាយ​ជុំ​គ្នា​ជា​លក្ខណៈ​គ្រួសារ ឬ​មិត្ត​ភក្តិ​ដែល​មាន​ភេសជ្ជៈ​ទឹក្រូច ឬ​ស្រាបៀ​រក្លា​ស្សេ​ត្រជាក់​ជាមួយនឹង​ម្ហូប​មាន់ដុត ​ផ្អក​ចំហុយ ប្រហុក​អាំង​ចុច​​បន្លែ​អន្លក់​យ៉ាង​ឈ្ងុយ​ឆ្ងាញ់​ពិសា លាយ​ឡំ​នឹង​សំណើច​ក្អាក​ក្អាយ​​យ៉ាង​សប្បាយ​រីករាយ ។

លោក​ញ៉ូវ សុង ប្រធាន​មន្ទីរ​ទេស​ចរ​ខេត្ត​បាន​ជំរាប​ជូន​ថា រមណីយដ្ឋាន​ទឹក​ធ្លាក់​ច្រក​ល្អៀង​ គឺជា​មរណីយដ្ឋាន​ល្អ​ជាង​គេ​ក្នុង​ចំណោម​រមណីយដ្ឋាន​​ធម្ម​ជាតិ​ទាំង​អស់​ក្នុង​ខេត្ត​ពោធិ៍​សាត់ ព្រោះ​ទីនោះ​មានទឹក​ធ្លាក់​កំពស់​៧ម៉ែត្រ ហូរ​លក្ខណៈ​ដូចស្ទឹង​បានជា​កន្លែង​ធំទូលាយ សំរាប់​ភ្ញៀវ​ទេសចរ​ងូតទឹក​លេង​កំសាន្ត មាន​ផ្ទាំង​ថ្មបន្តុប​លើ​គ្នា​ដូច​ក្បាច់​ចំលាក់ មានព្រៃ​ភ្នំ​អម​សង​ខាង​ត្រជាក់​ត្រឈឹង​ត្រឈៃ ។ មក​ដល់​ពេល​នេះ​យើង​បាន​កសាង​ស្ពាន​​ ​កាំជណ្តើរ ចំណត​រថយន្ត បង្គន់​អនាម័យ ធុង​សំរាម រាន​អង្គុយ​លេង ស្លាក​សញ្ញា​ណែ​នាំ​ផ្សេងៗ ព្រមទាំង​បាន​សហការ​ជាមួយអាជ្ញាធរ​មូលដ្ឋាន​ការ​ពារ​សុវត្ថិ​ភាព​ជូន​ភ្ញៀវ​​ទៅ​លេង​កំសាន្ត​ទៀត​ផង ។ រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង​នេះ​ថ្ងៃ​សៅរ៍-​អាទិត្យ​មិនសូវ​មាន​ភ្ញៀវ​ទេ ទាល់តែ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ចូលឆ្នាំ​ខ្មែរ ភ្ជុំ​បិណ្ឌ ទើប​មាន​មនុស្ស​ទៅលេង​ច្រើន ។ សេវា​ចូលទៅ​លេង​កំសាន្ត​កន្លង​មក​ម្នាក់​៥០០រៀល ប៉ុន្តែ​ឆ្នាំ​នេះ​១.០០០រៀល ។

លោក​ប្រធាន​មន្ទីរ​​ឱ្យ​ដឹង​ថា សម្តេច​តេជោ​ហ៊ុន សែន បាន​ផ្តល់​ផ្លូវ​ក្រួស​ក្រហម​ចូលទៅ​កាន់​រមណីយដ្ឋាន​នេះ ប្រវែង​២៧​គីឡូ​ម៉ែត្រ តាំង​ពី​ឆ្នាំ​២០០៦​មក​ម៉្លេះ ប៉ុន្តែ​កង​វិស្វកម្ម​ទើបតែ​ចាប់​ផ្តើម​កសាង​នៅ​ឆ្នាំ​២០១០​នេះ ដោយ​ចាក់​ដី​ពង្រីក​ទទឹ​ងផ្លូវ​បាន​ប្រវែង​១១​គីឡូម៉ែត្រ ចាក់​ក្រួស​ក្រហម​បាន​១​គីឡូ​ម៉ែត្រ ចាក់​ក្បាល​ស្ពាន​​២កន្លែង (តាំង​ល្វា និង​ទួល​ត្បែង) និង​ដំណើរ​ការ​សង់​បន្ថែម​លើ​ស្ពាន​ចាស់​​ចំនួន​៣ និង​លូ​៤កន្លែង​ទៀត ប៉ុន្តែ​ដោយ​សារ​រដូវនេះ​ភ្លៀង​ក៏​ផ្អាក​មួយរយៈ​សិន លុះពេលរាំង​ភ្លៀង​ទើប​ដំណើរ​ការ​បង្ហើយ ៕