ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ពលរដ្ឋ​​ប្រយ័ត្ន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​០៦ ដល់​១២ ខែឧសភា​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​០៦…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ ២០២០ ។

ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត​សង្កេត​ឃើញ​ថា ជ្រលង​សម្ពាធ​ទាប​ខ្សោយ​គ្របដណ្តប់​លើ​កម្ពុជា ។ ស្ថានភាព​បែប​នេះ ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​១២ ខែឧសភា ៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C និងសីតុណ្ហភាព​អតិបរមា មាន​ពី ៣៥-៤១°C ។

ដោយ​ផ្នែក​មួយ​ចំនួន​នៃ​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​តិច​ទៅ​បង្គួរ ។ ចំណែកឯ​បណ្តា​ខេត្ត​ដទៃ​ទៀត នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ខ្សោយ​នៅ​ផ្នែក​ខ្លះ​។

ដោយឡែក​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៧°C ។ នៅ​បណ្តា​ខេត្ត​ខ្លះ​អាច​មាន​ភ្លៀង​ធ្លាក់​ខ្សោយ ។

ចំពោះ​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។

ក្រសួង​បាន​បញ្ជាក់ និង​បាន​អំពាវនាវ​សូម​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ នឹង​ការ​កើនឡើង​នូវ សីតុណ្ហភាព​អប្បបរមា និង​អតិបរមា​នៅ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​រហូត​ទៅ​ដល់ ៤០-៤១°C នា​ថ្ងៃ​ទី​៨-៩-១០ ខែឧសភា ៕