ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​លើ​វិស័យ​ឯកជន​ក្នុង​ស្ថានភាព​កូ​វី​ដ​-១៩ មិន​ទាន់ប្រសើរ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​នូវ​ឆន្ទៈ ក្នុង​ការ​ដោះស្រាយ​បញ្ហា ប្រឈម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ជាមួយ​វិស័យ​ឯកជន ខណៈ​កន្លង​មកនេះ​រាជរដ្ឋាភិបាល ក៏​បាន​ជួយ​អន្តរាគមន៍​ដល់​វិស័យ​ឯកជន ចំនួន ៣…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​នូវ​ឆន្ទៈ ក្នុង​ការ​ដោះស្រាយ​បញ្ហា ប្រឈម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ជាមួយ​វិស័យ​ឯកជន ខណៈ​កន្លង​មកនេះ​រាជរដ្ឋាភិបាល ក៏​បាន​ជួយ​អន្តរាគមន៍​ដល់​វិស័យ​ឯកជន ចំនួន ៣ ជុំ​មក​ហើយ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោយ​កិច្ច ប្រជុំ​ពិភាក្សា​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​កាលពី​ថ្ងៃ​ទី ៣០​ខែមេសា ឆ្នាំ ២០២០ មកនេះ​បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​អន្តរាគមន៍ ចំនួន ៣​ជុំ រួច មក​ហើយ ដើម្បី​គ្រប់គ្រង​ផល​ប៉ះពាល់​នៅ​ក្នុង​វិស័យ​សំខាន់​ៗ​ដោយ​គិតគូរ​លើ​គ្រប់​ទិដ្ឋភាព ក្នុង​នោះ​រួម​មាន ៖ ទី ១ ជួយ​ដល់​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​អាជីវកម្ម ដែល​ទទួល រង​ផល​ប៉ះពាល់​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​អាច​បន្ត​អាជីវកម្ម​បាន​, ទី ២ ជួយ​ដល់​កម្មករ និយោជិត​ដែល​បាត់បង់ ឬ​ត្រូវ​ព្យួរការងារ​ឱ្យ​មាន​លំនឹង​ជីវភាព និង​ទី ៣ ទ្រទ្រង់​កំណើន ជា​ពិសេស​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​លោក​បណ្ឌិត​សភាចា​រ្យ អូន ពន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រី ក្រសួង​សេដ្ឋ កិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ចាត់​ទុក​វិស័យ​ឯក ជន​ជា​ច​លករ​ដ៏​សំខាន់ ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ កម្ពុជា ។ ក្នុង​បរិការណ៍​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ នេះ រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន កំពុង​តែ​ប្រឈម​នឹង​បញ្ហា​រួម​ក្នុង​ការ​បន្ត​លើកកម្ពស់​កិច្ច​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​កម្ពុជា ប្រកបដោយ​ចីរភាព ឬ​អាច​និយាយ​បាន​ថា រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​កំពុង​ធ្វើ ដំណើរ​ក្នុង​ទូក​តែ​មួយ រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា ។លោក​បន្ត​ថា ៖ «​ការ​រួមចំណែក​ក្នុង​ការ​រំលែក​ទុក្ខ​លំបាក និង​ដោះស្រាយ​បញ្ហា​ប្រ ឈម​រួម​ចំពោះ​មុខ និង​ក្នុង​ការ​ជួយ​ស្ដារ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​លំបាកនេះ គឺជា​កត្តាចាំបាច់​មិន​អាច​ខ្វះ​បាន​» ។

លោក​បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល​នឹង​ពិចារណា​លើ​ធាតុ​ចូល​សំខាន់​ៗ ដើម្បី​រៀប ចំ​ជា​កញ្ចប់​វិធានការ​អន្តរ​រាគ​មន៍​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ស្ដារ និង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា ។ វិស័យ​ឯកជន និង​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បន្ត​សហការ​យ៉ាង​ជិត​ស្និត​ក្នុង​ការ​ត្រៀមកម្លាំង រួច​ជា​ស្រេច ក្នុង​ការ​ចាប់​យក​កាលានុវត្តភាព​ថ្មី​នានា​ដែល​អាច​កើតឡើង​ក្នុងអំឡុងពេល និង​ក្រោយ​វិបត្តិ​កូ​វី​ដ ១៩ ។

តំណាង​ពី​វិស័យ​ឯកជន​បាន​លើក​ឡើង​ពី​កា​វាយរ​តម្លៃ​ស្ថានភាព​ធុរកិច្ច​បច្ចុប្បន្ន​នៅ ក្នុង​ប្រទេស​កម្ពុជា និង​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​ដែល​កំពុង​បន្ត​ជួប​ប្រទះ ក្នុង​វិស័យ​នី មួយ​ៗ បន្ថែម​ទៀត និង​បាន​ស្នើ​ជា​វិធានការ​ជូន​រាជរដ្ឋាភិបាល​ពិចារណា​ផង​ដែរ សំដៅ​ចូល រួមចំណែក​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើង​វិញ ។ វិស័យ​ឯកជន​ក៏​បាន​សម្ដែង​ពី​ឆន្ទៈ និង​ការ​អត់ធ្មត់​របស់​ខ្លួន ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នានា ។

សូម​បញ្ជាក់​ថា បញ្ហា​កូ​វី​ដ ១៩ បាន​និង​កំពុង​ជះ​ឥទ្ធិពល​ជា​បន្តបន្ទាប់​ទៅ​លើ​វិស័យ សំខាន់ ដែល​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច ជាក់ស្ដែង​រហូត​មក​ដល់​ពេល​នេះ រោងចក្រ​ប្រ មា​ណ ១៣០ រោងចក្រ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ព្យួរការងារ ដោយសារ​តែ​មិន​មានការ​បញ្ជា ទិញ​ពី​ខាងក្រៅ ហើយ​ក៏​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ពី​កម្មករ​ប្រមាណ ១០​ម៉ឺន នាក់​ផង​ដែរ ។

ក្រៅពី​វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៍​ក៏​ទទួលផល​អាក្រក់​ផង​ដែរ​ពី​កូ​វី​ដ ១៩ ក្នុង​នោះ សណ្ឋាគារ និង​ផ្ទះសំណាក់​ជា​ច្រើន​ត្រូវ​បាន​បិទ ហើយ​ក្រុមហ៊ុន​អាកាស​ចរ ណ៍​ជា​ច្រើន​ក៏​បាន​ផ្អាក​ការ​ហោះហើរ និង​ធ្វើ​ឱ្យ​អាកាសយានដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា ស្ទើរ តែ​លែង​ដំណើរការ​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ