រូបភាពប្លែកៗមួយចំនួនគួរឱ្យចាប់អារម្មណ៍
១-ហាត់រាំបាឡេ
ក្រុមរបាំបាឡេអូស្ត្រាលី ហាត់រាំក្នុងអាងហែលទឹកដែលរីងស្ងួត នៅមាត់សមុទ្រក្រុងសីុដនី ត្រៀមខ្លួនចូលរួមសម្តែងនៅខែកុម្ភៈ ឆ្នាំ២០១៥។
១-ហាត់រាំបាឡេ
ក្រុមរបាំបាឡេអូស្ត្រាលី ហាត់រាំក្នុងអាងហែលទឹកដែលរីងស្ងួត នៅមាត់សមុទ្រក្រុងសីុដនី ត្រៀមខ្លួនចូលរួមសម្តែងនៅខែកុម្ភៈ ឆ្នាំ២០១៥។
១-ហាត់រាំបាឡេ
ក្រុមរបាំបាឡេអូស្ត្រាលី ហាត់រាំក្នុងអាងហែលទឹកដែលរីងស្ងួត នៅមាត់សមុទ្រក្រុងសីុដនី ត្រៀមខ្លួនចូលរួមសម្តែងនៅខែកុម្ភៈ ឆ្នាំ២០១៥។
២-មនុស្សយន្តបក់ដៃហៅរថយន្ត
មនុស្សយន្ត Hitchbot បក់ដៃហៅរថយន្តតាក់ស៊ី នៅរដ្ឋណូវា៉ស្កូឈៀ ប្រទេសកាណាដា។ នោះជាការសាកល្បងសមត្ថភាពរបស់មនុស្សយន្ត ។
៣-ពិពរ័ណ៍ការហោះហើរនៅអេស្ប៉ាញ
អ្នកទេសចរសម្លឹងមើលការហោះហើររបស់យន្តហោះប្រដេញ C-101 ដែលបញ្ចេញផ្សែងមានរូបរាងជាបេះដូងនៅដែនអាកាសលើឆ្នេរសមុទ្រ «សានឡូរ៉េនសូ» ទីក្រុងជីចន ភាគខាងជើងប្រទេសអេស្ប៉ាញ ។
៤-ប្រឆាំងការនេសាទត្រីឡូម៉ា
ត្រីឡូម៉ាកៅស៊ូមួយក្បាលរបស់ក្រុមអភិរក្សបានអណ្តែតនៅឆ្នេរ «ប៉ុនតា នេហ្គ្រា» ក្រុងម៉ាណាវ រដ្ឋអាម៉ាសូណាស ភាគខាងជើងប្រទេសប្រេស៊ីល ដើម្បីសម្តែងការប្រឆាំងនឹងការនេសាទត្រីឡូម៉ានៅលើពិភពលោក ។
៥-រថយន្តប្រើចរន្ត Blue Car
លោកប៉ាទ្រិក បាឌែង ប្រធានផ្នែកលក់របស់បារាំងបានថតរូបជាមួយរថយន្ត «Blue Car» មានរូបរាងតូច និងអាចសន្សំសំចៃថាមពល ស្ថិតនៅទីក្រុងកង់ពែរ៍ រដ្ឋប្រ៊ីតថានី ប្រទេសបារាំង ។
៦-អភិវឌ្ឍប្រភពថាមពល
លោកពីអែ៊រ ខាយឆា អ្នកជីវវិទ្យា និងជាប្រធានគណៈកម្មការក្រុមហ៊ុន «ហ្វេ៊ីម៉េនថាល» អនុវត្តគំរូនៅទីក្រុងលីប៊ន ភាគនិរតីប្រទេសបារាំង សម្រាប់អភិវឌ្ឍប្រភពថាមពលជាជម្រើសក្នុងពេលអនាគត ។
៧-រថយន្តធុនតូចសម្រាប់ស្ត្រី
ក្មេងស្រីម្នាក់ថតរូបជាមួយរថយន្ត «មីនីគូព័រ» ចម្រុះពណ៌ដែលដាក់តាំងបង្ហាញក្នុងពិពរ័ណ៍រថយន្តនៅឧទ្យានសាធារណៈ ក្រុងមា៉នីល ប្រទេសហ្វ៊ីលីពីន ។
៨-រូបសំណាកអគាររដ្ឋសភាអាមេរិក
រូបសំណាកអគាររដ្ឋសភាអាមេរិក បានតាំងបង្ហាញនៅទីក្រុងលីកតេនស្តែន ប្រទេសអាល្លឺម៉ង់ រួមជាមួយរូបសំណាកស្ថាបត្យកម្មពិភពលោកជាង១០០ទៀតនៅលើពិភពលោក ។
៩-នៅរុស្សុីចាប់ផ្តើមឡើងកម្តៅ
ផេនគ្វីនជាច្រើនក្បាលឈរសំដិលថ្ងៃនៅក្នុងឧទ្យានសត្វ «រ៉ូយ៉េវរូឆេ» ក្រុងក្រាស្នូយា៉ស តំបន់ស៊ីបេរី ភាគកណ្តាលប្រទេសរុស្សុី ខណៈអាកាសធាតុឡើងកម្តៅស្វាគមន៍រដូវក្តៅ ៕
ចែករំលែកព័តមាននេះ