ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់​ហើយ​! ឯកសារ​ច្បាប់​ដើម​តែ​២​ប៉ុណ្ណោះ ត្រូវ​យក​តាម​ខ្លួន ពេល​បើកបរ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គ​ស្នង​រង​នគរបាល​ជាតិ ទទួល​បន្ទុក​ចរាចរណ៍ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត នា​រសៀល​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គ​ស្នង​រង​នគរបាល​ជាតិ ទទួល​បន្ទុក​ចរាចរណ៍ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត នា​រសៀល​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​បញ្ជាក់​ថា ការ​កំណត់​ឲ្យ​អ្នកបើកបរ​យានយន្ត យក​ឯកសារ​ច្បាប់​ដើម​តាម​ខ្លួន មាន​តែ​២ ប្រភេទ​ទេ គឺ​ប័ណ្ណបើកបរ និង​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម ។ ចំណែកឯ កាត​គ្រី ឆៀក និង​ឯកសារ​ផ្សេង​ទៀត ម្ចាស់​យានយន្ត អាច​ប្រើប្រាស់​ឯកសារ​ថតចម្លង​បាន ដោយ​មានការ​បញ្ជាក់​ពី​អាជ្ញាធរ​ដែនដីដែលពាក់ព័ន្ធ ។

សូម​ជម្រាប​ថា ចាប់ពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០ នេះ​តទៅ មន្ត្រី​ប៉ូលិស​ចរាច​ចរណ៍ ចាប់ផ្តើម​អនុវត្ត​វិធានការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ទូ​ទាំង​ប្រទេស តាម​អនុក្រឹត្យ​លេខ​៣៩ ។ ដោយ​អនុក្រឹត្យ​ថ្មី ដែល​សម្រេច​បង្កើន​ប្រាក់​ផាកពិន័យ និង​ទោសទណ្ឌ​ធ្ងន់ធ្ងរ​ជាង​មុន ចំពោះ​អ្នក​ល្មើសច្បាប់ ៕

Picture
Picture
Picture