ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្វឹក​បច្ចេកទេស​ធ្វើ​ឱ្យ​ព្រៃឈើ​ឆាប់​លូតលាស់​ល្អ

14 ឆ្នាំ មុន

ខេត្ដពោធិ៍សាត់ ៖ ព្រៃឈើ​សហគមន៍ចំនួន​៥២១​ហិ​កតា​នៅ​ឃុំ​អន្លង់​វិល ស្រុកកណ្ដៀង និង​ឃុំ​កំពង់​ពោរ ស្រុក​ក្រគរ ត្រូវបាន​អង្គការ​អភិវឌ្ឍន៍ និង​ការពារ​បរិស្ថាន​ធ្វើ ការ​ឧបត្ថម្ភ​គាំទ្រ​ឱ្យ​នៅ​គង់វង្ស និង​លូតលាស់តាម​លក្ខណៈ​ធម្មជាតិ​។ ដើម្បី​ឱ្យ​ព្រៃឈើមានគុណ​ភាពល្អ (​ឈើ​មិន​ស្អុយ កោង​វៀច​) ព្រមទាំង​ធ្វើ​ឱ្យ​វា​មានការ​លូតលាស់​បាន​ឆាប់រហ័ស​ទៅ​តាម​លក្ខណៈ​បច្ចេកទេស ​នោះ អង្គការ​នេះ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ​ស្ដី​ពី​សុ​វុឌ្ឍិកម្ម​ព្រៃឈើ​ ដល់​គណៈកម្មការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​នៅ​ឃុំ​កំពង់​ពោរ ស្រុក​ក្រគរ ដោយ​មានការ​ឧបត្ថម្ភ​ថវិកា​ពីអង្គការ​បំរើ​គ្រួសារ​អភិវឌ្ឍន៍​កម្ពុជា​(CFDS)​និង​មានការ​សំរបសំរួល​បច្ចេកទេស​ពី​មន្ដ្រី ព្រៃឈើ​ខេត្ដ ។

ខេត្ដពោធិ៍សាត់ ៖ ព្រៃឈើ​សហគមន៍ចំនួន​៥២១​ហិ​កតា​នៅ​ឃុំ​អន្លង់​វិល ស្រុកកណ្ដៀង និង​ឃុំ​កំពង់​ពោរ ស្រុក​ក្រគរ ត្រូវបាន​អង្គការ​អភិវឌ្ឍន៍ និង​ការពារ​បរិស្ថាន​ធ្វើ ការ​ឧបត្ថម្ភ​គាំទ្រ​ឱ្យ​នៅ​គង់វង្ស និង​លូតលាស់តាម​លក្ខណៈ​ធម្មជាតិ​។ ដើម្បី​ឱ្យ​ព្រៃឈើមានគុណ​ភាពល្អ (​ឈើ​មិន​ស្អុយ កោង​វៀច​) ព្រមទាំង​ធ្វើ​ឱ្យ​វា​មានការ​លូតលាស់​បាន​ឆាប់រហ័ស​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​នោះ អង្គការ​នេះ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ​ស្ដី​ពី​សុ​វុឌ្ឍិកម្ម​ព្រៃឈើ​ដល់​គណៈកម្មការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​នៅ​ឃុំ​កំពង់​ពោរ ស្រុក​ក្រគរ ដោយ​មានការ​ឧបត្ថម្ភ​ថវិកា​ពីអង្គការ​បំរើ​គ្រួសារ​អភិវឌ្ឍន៍​កម្ពុជា​(CFDS) និង​មានការ​សំរបសំរួល​បច្ចេកទេស​ពី​មន្ដ្រី ព្រៃឈើ​ខេត្ដ ។

វគ្គ​សិក្សា​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ធ្វើអាជីវកម្ម និង​សុ​វុឌ្ឍិកម្ម​ព្រៃឈើ ដោយ​ធ្វើយ៉ាងណា​ឱ្យ​អ្នក​ភូមិ​មានការ​យល់​ដឹង​ទាំងផ្នែក​ទ្រឹស្ដី និង​ការ​អនុវត្ដ​ជាក់ស្ដែង ពិសេស គឺ​បច្ចេកទេស​នៃ​ការ​ធ្វើ​ឱ្យ​ស្រឡះ ការ​ធ្វើ​ឱ្យរហាល និង​ការ​ក្រី​មែកឈើ ។
លោក​អ៊ឹ​ង សង​កាំ​ង មន្ដ្រី​ព្រៃឈើ​ខេត្ដ និង​ជា​គ្រូបង្ហាត់​បាន​ប្រាប់​ឱ្យ​ដឹង​ថា វគ្គ​សិក្សានោះ​មិនមែន​មាន​ប្រយោជន៍​ត្រឹម​តែព្រៃសហគមន៍​ប៉ុណ្ណោះ​ទេ សូ​ម្បី​អ្នក​ធ្វើ​ចំការ ឈើ​ហូប​ផ្លែ​ក៏​ត្រូវ​មានចំណេះ​ដឹង​នេះ​ដែរ ។ ដូច្នេះ​ការ​អនុវត្ដ​ផ្ទាល់​របស់​សិក្ខាកាម​ស្ដី​ពីសុ​វុឌ្ឍិកម្ម​ព្រៃឈើ​ប្រមាណ​មួយ​ហិ​កតា​នេះ គឺ​សំរាប់​សាកល្បង​ប្រៀបធៀប​ទៅ​នឹង​ព្រៃឈើ​ដែល​មិន​បាន​ធ្វើ​សុ​វុឌ្ឍិកម្ម​ដើម្បី​ឱ្យ​ពួកគាត់​បានឃើញ​ច្បាស់​អំពី​ការ​លូតលាស់​ខុសប្លែក​គ្នា​រវាង​ដើមឈើ​ទាំង​ពីរ​កន្លែង ។ ជាក់ស្ដែង​ការ​អនុវត្ដ​ឱ្យ​ស្រឡះ​នេះ គឺជា​ការ​កាប់មែក ឬ​ដើមឈើ​ធំ​ៗ​មិន​សំខាន់​ចេញ​ដើម្បីឱ្យ​ពន្លឺ​ថ្ងៃ និង​ខ្យល់អាកាស​ចេញចូល​បានគ្រប់គ្រាន់ (​ធ្វើ​ឱ្យ​ឈើ​ឆាប់​លូតលាស់ និងឆាប់​ធំ )​។ រីឯ​ការ​ក្រី​មែកឈើ​វិញ គឺ​ការកាត់ ឬ​អារ​មែកឈើ​ឱ្យ​បាន​ស្អាត​កុំឱ្យ​មានស្នាម​មុខ​រណារ ឬ​កាំបិតរ​ឆិញរ​ឆុ​ញ​ដែល​ធ្វើឱ្យ​មានទឹក​ដក់​ស្អុយរលួយ និង​ខូច​ដល់​សាច់ឈើ​។
លោក​គឹ​ម ច​ន្ថា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ស្ដីទី​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​សហ គម​ន៍​ព្រៃឈើ​នៅ​ខេត្ដពោធិ៍សាត់​ទើបតែមាន​ចំនួន​៣៥​សហគមន៍​ប៉ុណ្ណោះ ម្ល៉ោះហើយការ​គ្រប់គ្រង និង​ថែរក្សា​សម្បត្ដិ​ធម្មជាតិ​ទាំងនេះ​ពុំ​ទាន់​គ្រប់គ្រាន់ និង​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ដូច្នេះ​វគ្គ​បណ្ដុះបណ្ដាល និង​ការអនុវត្ដ​ជាក់ស្ដែង​របស់​សហគមន៍​ឃុំ​កំពង់ពោរ​ស្ដី​ពី​សុ​វុឌ្ឍិកម្ម​ព្រៃឈើ​នេះ គឺជា​សកម្មភាព​មួយ​យ៉ាង​ល្អ និង​ជា​គំរូ​ដល់​សហគមន៍ដទៃ​ទៀត​ដែល​ពុំ​ទាន់​បាន​អនុវត្ដ​បច្ចេកទេស​ដូច​ខាងលើ ។

លោក​សុទ្ធ តារា អភិបាលរង​ស្រុក​ក្រគរ បាន​សំណូមពរ​ឱ្យ​ក្រុម​សហគមន៍​ខិតខំ​ថែរក្សា​ព្រៃឈើ​ដោយ​លៃ​យ៉ាងណា​រៀបចំបង្កើត​ឱ្យ​មាន​ប្លង់​ច្បាស់លាស់​ដើម្បី​ចៀសវាងការ​រំលោភ​វាតទី​យក​ដីធ្លី​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ៕