ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​មនុស្ស​សតិ​មិន​ប្រក្រតី ក្លាយជា​គ្រូ​ស្នង​បារមី ចេះ​សូត្របាលី ៧​ភាសា (មានវីដេអូ)

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្ដ​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ពេល​ថ្មី​ៗ​នេះ លេចមុខ​លោកគ្រូ​ម្នាក់ ស្នង​បារមី​ឥសី​សំរឹទ្ធ ដែល​អះអាង​ខ្លួនឯង​ថា ចេះ​សូត្របាលី​ចំនួន ៧​ភាសា រួម​មាន​បាលី ចិន​,…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្ដ​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ពេល​ថ្មី​ៗ​នេះ លេចមុខ​លោកគ្រូ​ម្នាក់ ស្នង​បារមី​ឥសី​សំរឹទ្ធ ដែល​អះអាង​ខ្លួនឯង​ថា ចេះ​សូត្របាលី​ចំនួន ៧​ភាសា រួម​មាន​បាលី ចិន​, ខ្មែរ​, ឡាវ​, ជប៉ុន​, កូរ៉េ និង​ថៃ (​លោកគ្រូ​រាប់​ខ្វះ​មួយ​ភាសា​ទៀត​) បាន​ចាប់ផ្តើម​ល្បី​បន្ទាប់​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សិល្បករ​កម្ពុជា ដែល​មាន​លោក អ៊ឹម ជីវ៉ា បាន​ទៅ​ធ្វើការ​សម្ភាសន៍​ផ្ទាល់​ពី​ជីវប្រវត្តិ​ខ្លះ​ៗ​របស់​លោក​មុន​ពេល​ស្នង​បារមី ។

នៅ​ក្នុង​វី​ដេ​អូ​សម្ភាសន៍​ផ្ទាល់​នោះ លោកគ្រូ​បារមី​ឥសី​សំរឹទ្ធ ដែល​មានឈ្មោះ វ៉ា​ត វុ​ធ បាន​រៀបរាប់​ថា មុន​ពេល​ក្លាយជា​រូប​ស្នង​បារមី​ឥសី​សំរឹទ្ធ រូប​លោក​ធ្លាប់​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​(​ដើរ​ស្រាត​) នៅ​អាយុ​១៥​ឆ្នាំ និង​ស្នង​រូប​បាន​រយៈពេល​៥​ឆ្នាំ ទើប​មានគ្រួសារ ហើយ​កន្លង​មក​លោក​ក៏​ធ្លាប់​ធ្វើ​ជា​កម្មករ​សំណង់ ផង​ដែរ ។

បច្ចុប្បន្ន លោក​វ៉ា​ត វុ​ធ មាន​អាយុ​៤៤​ឆ្នាំ ក៏​បានអោយ​ដឹង​ដែរ​ថា ការ​ស្នង​រូប​បារមី​ឥសី​សំរឹទ្ធ គឺ​មាន​ភាព​ពិបាក​ខ្លាំង​ណាស់​ពេល​បារមី​ចូល​សណ្ឋិត​ម្តង​ៗ ពិបាក​ក្នុង​ខ្លួន ឡើង​ចង់​ខ្យល់​ពេល​គ្រូ​ចេញ​វិញ ហើយ​លោក​និយាយ​ថា ការ​ស្នង​រូប​នេះ លោក​មិន​ចង់​យក​ធ្វើ​មាន ធ្វើ​បាន​ឡើយ គ្រាន់តែ​ជួយ​ប្រោស​សត្វលោក​តែ​ប៉ុណ្ណោះ ។

ទោះជា​បែប​នេះ​ក្តី ក៏​មាន​អ្នក​រិះគន់​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម នៅ​តែ​បង្ហាញ​ច​ម្ង​ល់​ជុំវិញ​ជំនឿ​លើ​លោកគ្រូ​ក្មេង​រូប​នេះ​ដែល​ជា​ទូទៅ​គេ​ហៅ​លោក​ថា​«​គ្រូ​រ៉េ​ប​ៗ» ដោយ​បាលី​ដែល​លោកគ្រូ​សូត្រ​នោះ អាច​ចេះ​តែ​ថា​តាម​ចាំមាត់​ខ្លួនឯង​ទេ ? ព្រោះថា បាលី​របស់​លោកគ្រូ ហាក់​មិន​ច្បាស់លាស់ ​ដូច​លាយ​ជា​ចម្រៀងរ៉េប ​ច្រៀង​ប្រ​ឡំ​ប្រ​កូវ​ត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត្រ មិនដឹង​បាលី​អ្វីពិតប្រាកដ ? សូ​ម្បី​តែ​ជនជាតិ​ចិន កូរ៉េ ខ្មែរ ឡាវ ថៃ ជប៉ុន ទាំងនោះ​ក៏​ស្តាប់​លោកគ្រូ មិន​យល់​ផង !

ចង់​ដឹង​ច្បាស់​សូម​ទស្សនា​លោក អ៊ឹម ជីវ៉ា ធ្វើការ​សម្ភាសន៍​ផ្ទាល់ ៖

មកដល់ហើយ ?? តោះមកស្តាប់និងដឹងពីជីវិតពិត លោកគ្រូធម៌រ៉េប៧ភាសារ ធម៌ប្លែកពីគេ សូមទស្សនាវិដេអូ videoclip ដូចតទៅៈ

បាន​បង្ហោះ​ដោយ សិល្បករកម្ពុជា នៅ អង្គារ 28 មេសា 2020
Picture
Picture
Picture