ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់មួយរយៈ​ចាប់ផ្តើមទៀតហើយ ឡាន​ប៉ា​កុង​២​គ្រឿងត្រូវ​​ដុត​កម្ទេចចោល​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ រថយន្ត​ប៉ា​កុង​ចំនួន​២​គ្រឿង​ផ្សេង​ទៀត​ជា​ប្រភេទ​រថយន្ត​កែ​ច្នៃ និង​ត្រូវ​បាន​កម្លាំង​អាវុធ​ហត្ថ​កំណត់​ថា​ ជា​រថយន្ត​សម្រាប់​ប្រើឱ្យការ​ដឹក​ជញ្ជូន​អនុ​ផល​ព្រៃឈើ​ខុសច្បាប់​នោះ ​គឺ​ត្រូវ​បាន​ធ្វើការ​រឹប​អូស​យក​មក​ដុត​កម្ទេច​ចោល​ កាលពី​ថ្ងៃ​ទី​២៦ មេ​សា ។ នេះ​បើ​យោងតាម​ការ​ផ្សាយ​ព័ត៌មាន​ពី​បណ្តាញ​ព័ត៌មាន​សង្គម​របស់​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស…

ខេត្តក្រចេះ​ ៖ រថយន្ត​ប៉ា​កុង​ចំនួន​២​គ្រឿង​ផ្សេង​ទៀត​ជា​ប្រភេទ​រថយន្ត​កែ​ច្នៃ និង​ត្រូវ​បាន​កម្លាំង​អាវុធ​ហត្ថ​កំណត់​ថា​ ជា​រថយន្ត​សម្រាប់​ប្រើឱ្យការ​ដឹក​ជញ្ជូន​អនុ​ផល​ព្រៃឈើ​ខុសច្បាប់​នោះ ​គឺ​ត្រូវ​បាន​ធ្វើការ​រឹប​អូស​យក​មក​ដុត​កម្ទេច​ចោល​ កាលពី​ថ្ងៃ​ទី​២៦ មេ​សា ។ នេះ​បើ​យោងតាម​ការ​ផ្សាយ​ព័ត៌មាន​ពី​បណ្តាញ​ព័ត៌មាន​សង្គម​របស់​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​។

ប្រភព​ព័ត៌មាន​ដដែល​នេះ​ បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ប៉ា​កុង​ដែល​ត្រូវ​បាន​ធ្វើការ​ដុត​កម្ទេច​នេះ គឺ​បាន​មក​ពី​ការ​ស្រាវជ្រាវ​ពី​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ សហការ​ជាមួយ​កម្លាំង អាវុធហត្ថ​ស្រុក​សំបូរ បាន​ចុះ​ស្រាវ​​ជ្រាវ​រុករក​ឃើញ​នៅ​ចំណុច​ភូមិ​អា​ជេន ឃុំ​កំពង់ចាម ស្រុក​សំបូរ កាលពី​ពេល​កន្លង​ទៅ​ ។ តែ​ក្នុង​ការ​បង្ក្រាប​​រថយន្ត​កែ​ច្នៃ​ខុសច្បាប់​ទាំង​ពីរ​គ្រឿង នេះ​គឺ​មិន​មាន​ន​ណា​ម្នាក់​ជា​ម្ចាស់​ចេញ​មក​ទទួលខុសត្រូវ​នោះ​ទេ ​។

សេចក្តីរាយការណ៍​និយាយ​ថា រថយន្ត​ប៉ា​កុង​ទាំង​ពីរ​គ្រឿង​ ដែល​ត្រូវ​បាន​បង្ក្រាប​និង​យក​ទៅ​ដុត​កម្ទេច​នេះ ត្រូវ​គេ​សង្ស័យ​ថា ជា​រថយន្ត​សម្រាប់​ឈ្មួញ​ដែល​បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​ឡង់​ នៅ​ខាងក្រោយ​ស្រុក​សំបូរ​ ។ ខណៈ​សព្វថ្ងៃ​ បទ​ល្មើស​ព្រៃឈើ​នៅ​ក្នុងស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ ឈ្មួញ​កំពុង​តែ​មាន​សកម្មភាព​យ៉ាង​ផុលផុស ហើយ​ឈើ​ទាំងនោះ គឺ​សុ​ទ្ធ​​សឹងតែ​ដឹក​ចេញពី​តំបន់​ព្រៃ​ឡង់ យក​មក​លក់​ចែកចាយបន្ត ក្រោម​ការ​ដឹក​ជញ្ជូន​ទៅ​តាម​គ្រប់​រូបភាព​និង​មធ្យោបាយ​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ការ​ដុត​កម្ទេច​វត្ថុ​តាង​រថយន្ត​ដឹកឈើ​ល្មើសច្បាប់ ​ដែល​បាន​អនុវត្ត​ជា​លើក
​ទី​៤ ​ពី​កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ ក្នុង​ប្រ​តិ​បត្ត​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើយ៉ាង​ក្តៅ​គគុក ជាមួយ​និង​វិធានការ​ដ៏​តឹងតែង​ក្រោម​ការ​បញ្ជា​ដឹកនាំ​ដោយ​ផ្ទាល់​ពី​នាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ជា​មេបញ្ជាការ​កង រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​។

អត្ថបទសរសេរ ដោយ