ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សូមកងកម្លាំង​​ដែល​ទើប​​​បំពាក់​ឋានន្តរ​ស័ក្តិថ្មី បំពេញភារកិច្ច​​ដោយ​ស្មោះត្រង់

3 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ លេខ​៨១៩​ចំនួន​៣២​នាក់ នៅ​វេលា​រសៀល​ថ្ងៃទី២៤​ មេសា ឆ្នាំ​២០២០​ នៅ​ទីបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ ​ស្រុក​កំ​រៀង…

​ខេត្តបាត់ដំបង ៖ ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ លេខ​៨១៩​ចំនួន​៣២​នាក់ នៅ​វេលា​រសៀល​ថ្ងៃទី២៤​ មេសា ឆ្នាំ​២០២០​ នៅ​ទីបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ ​ស្រុក​កំ​រៀង ​ខេត្តបាត់ដំបង ។

លោក​ឧត្តមសេនីយ៍ត្រី សៅ​ សា​ម៉ុ​ន ស្នងការ​ង​ផែនការ​ងារ​ធនធានមនុស្ស​តំណាងឱ្យលោក​ឧត្តមសេ​នីយ៍ទោ​អ៊ុ​ច​ សុ​ខុន ស្នងការ​នៃស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ជា​មេបញ្ជាការ​រង​នគរបាល​ជាតិ​ទិស​ភូមិ​ភាគ​ទី​៥ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង ​និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រី​នគរបាល​ចំណុះ​វរ​ព្រំដែន​គោក​លេខ​៨១៩ ដោយ​មានការ​ចូលរួម​ក្នុង​ពិធី​មាន​លោក លោកស្រី​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ ជុំវិញ​ស្រុក​និង​អង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន​រូប​។

បន្ទាប់​ពី​របាយការណ៍​ស្វាគមន៍​របស់​លោក​វរសេនីយ៍ឯក ម៉​ង់​ ស៊ី មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​កា​ពារ​ព្រំដែន​គោក​លេខ​៨១៩​រួច​មក លោក​វរសេនីយ៍ទោ វេ គឹ​ម​ស៊ី​ម នាយការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ បាន​អាន​ប្រកាស​របស់​ក្រសួងមហាផ្ទៃ និង​សេចក្តីសម្រេច​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ស្តី​ពី​ការ​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​ និង​ត​ម្លេ​ី​ង​ឋានន្តរ​ក្តិ​មន្ត្រី​នគរបាល​ចំណុះ​វរ​:​ព្រំដែន​គោក​ចំនួន​៣២​នាក់ ​ដែល​ក្នុង​នោះ​មាន​៖ ១-​ថ្នាក់​វរសេនីយ៍ត្រី​ចំនួន​០១​នាក់​, ២-​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​១៩​នាក់​, ៣-​ថ្នាក់​អនុសេនីយ៍ទោ​ចំនួន ០៨​នាក់​, ៤-​ថ្នាក់​អនុសេនីយ៍ត្រី​ចំនួន ០១​នាក់​, ៥-​ថ្នាក់​ព្រិ​ន្ទ​បាល​ឯក​ចំនួន​០៣​នាក់​។

លោក​ឧត្តមសេនីយ៍ត្រី សៅ សា​ម៉ុ​ន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ លោក​ឧត្តមសេ​នីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ជា​មេបញ្ជាការ​រង​នគរបាល​ជាតិ​ភូមិភាគ​ទី​៥ ​ចំពោះ​កងកម្លាំង​នគរបាល​ទាំងអស់​ដែល​មាន​វត្ត​មាននៅ​ទី​នេះ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ប​ម្រេ​ី​ជាតិ បម្រើ​ប្រជាពលរដ្ឋ​នា​រយៈពេល​កន្លង​មក​។

លោក​ឧត្តមសេនីយ៍ត្រី បាន​ណែនាំ​ផ្តាំផ្ញើ​ចំពោះ​កងកម្លាំង​នគរបាល ​ដែល​ទើប​ទទួល​បាន​នូវ​ការ​បំពាក់​ឋានន្តរសក្តិ​ថ្មី សូម​បន្ត​ខិតខំ​បំពេញភារកិច្ច​បម្រើ​ជាតិ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់ ត្រូវ​គោរព​ឲ្យ​បាន​នូវ​បទ​​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ ត្រូវ​រក្សា​បាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​និង​សាម​គ្គីភាព​ជាមួយ​សមត្ថកិច្ច​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន ។ ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ត្រី​បាន​ណែនាំ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​ចូលរួម​បង្ការ​ការពារ ទប់ស្កាត់​ទាំង​ខ្លួនឯង​ផ្ទាល់​និង​ក្រុម​គ្រួសារ​កុំ​ឲ្យ​មាន​ករណី​ឆ្លង​ជម្ងឺ​Covid-19 ជា​បន្ទុក​ការ​លំបាក​បន្ថែម​ទៀត ។

អត្ថបទសរសេរ ដោយ