ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​តម្លៃ​ផ្លែ​ទុ​រេ​ន​ថ្លៃ​ជាង​កាលពី​ឆ្នាំទៅ

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ផុត​ពីរ​រដូវ​កាល​មួយ ចូល​ដល់​រដូវ​កាល​ថ្មី​មួយទៀត បន្ទាប់​ពី​ប្រជា​កសិករ​ខ្មែរ បាន​ប្រមូល​ទិន្នផល​ស្រូវ និង​បន្លែបង្ការ​ផ្សេង​ៗ​រួច​មក ទិន្នផល​នៃ​ផ្លែទុ​រេ​ន​ក៏​ដូច​ជា​ដំណាំ​ហូប ផ្លែ​ជា​ច្រើន​មុខ​ទៀត​ក៏​បាន​ចូល​មក​ដល់ ដើម្បី​បន្ត​ជីវភាព​នៃ​ការ​រស់នៅ​របស់​ប្រជា​កសិករ​នៅ…

ខេត្តកោះកុង ៖ ផុត​ពីរ​រដូវ​កាល​មួយ ចូល​ដល់​រដូវ​កាល​ថ្មី​មួយទៀត បន្ទាប់​ពី​ប្រជា​កសិករ​ខ្មែរ បាន​ប្រមូល​ទិន្នផល​ស្រូវ និង​បន្លែបង្ការ​ផ្សេង​ៗ​រួច​មក ទិន្នផល​នៃ​ផ្លែទុ​រេ​ន​ក៏​ដូច​ជា​ដំណាំ​ហូប ផ្លែ​ជា​ច្រើន​មុខ​ទៀត​ក៏​បាន​ចូល​មក​ដល់ ដើម្បី​បន្ត​ជីវភាព​នៃ​ការ​រស់នៅ​របស់​ប្រជា​កសិករ​នៅ ក្នុង​ប្រទេស​កម្ពុជា ។

នៅ​ក្នុង​ពេល​សូម​ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​ដំណាំ​ទុ​រេ​ន​ដែល​ប្រជា​កសិករ​ខ្មែរ​ភាគច្រើន​នៅ​ក្នុង​ទឹកដី​ខេត្តកោះកុង​បាន​ចាប់​យកមុខ​របរ​កសិកម្ម​ផ្នែក​ដាំ​ដំណាំ​ហូប​ផ្លែ​នេះ ដើម្បី​ឲ្យ​បាន ដឹង​ពី​លទ្ធផល និង​ទិន្នផល​ល្អ​របស់​ដំណាំទុ​រេ​ន​នេះ ។

លោក សាយ សា​វឿ​ន មាន​អាយុ ៤៣​ឆ្នាំ មាន​ប្រពន្ធ និង​កូន ៣​នាក់​ក្នុង​បន្ទុក បច្ចុប្បន្ន​រស់នៅ ក្នុងភូមិ​ទឹក​ប៉ោង ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង ហើយ​ក៏​ជា​ប្រជា​កសិករ​ខ្មែរ​ដាំ ដំណាំទុ​រេ​ន​នេះ បានឱ្យ​ដឹង​ថា ដំណាំទុ​រេ​ន គឺជា​ដំណាំ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​មាន​ក្លិន​នឹង រស់ជាតិ​ឈ្ងុយ​ឆ្ងាញ់​ហើយ​ក៏​ជា​ដំណាំ​ដែល​ពិបាក​នៅ​ក្នុង​ការ​បង្កបង្កើន​ផល​ផង​ដែរ ។ ក៏​ប៉ុន្តែ បើ​ទោះបីជា​ដំណាំ​ទុ​រេ​ន​នេះ​ពិបាក​នៅ​ក្នុង​ការ​ដាំ ដុះ​យ៉ាងណា​ក៏​ដោយ​ក៏​ប្រជា​កសិករ​ខ្មែរ​នៅ ក្នុង​ទឹកដី​ខេត្តកោះកុង ប្រមាណ​ពី ៤០ ទៅ ៥០​ភាគរយ​នៅ​តែ​និយម​នៅ​ក្នុង​ការ​ដាំ​ដុះ​ដែរ ព្រោះ​ដោយសារ​តែ​ដំណាំ​នេះ​មាន​តម្លៃ​ថ្លៃ​ជាង​ដំណាំ​ហូប​ផ្លែ​ផ្សេង​ៗ​ទៀត ។

លោក សាយ សា​វឿ​ន បាន​បញ្ជាក់​ទៀត​ថា លោក​មាន​ដី​ចំនួន​កន្លះ​ហិច​តា ហើយ​លោក​ក៏ ចាប់ផ្ដើម​ប្រកប​មុខរបរ​ដាំ​ដំណាំទុ​រេ​ន​នេះ​តែ​ម្ដង ដោយ​ដាំ​ធុ​រេ​ន​នេះ​បាន​ចំនួន ២០​ដើម គឺ​ដាំ ឃ្លាត​គ្នា​ចន្លោះ ១០​ម៉ែត្រ​ពី​មួយ​ដើម ទៅ​មួយ​ដើម​ហើយ​តម្លៃ​កូន​ទុ​រេ​ន គឺ​ទិញ​ពី​ថ្នាល​បណ្ដុះ ក្នុង​មួយ​ដើម​តម្លៃ ២៥០០០​រៀល ដោយ​ក្នុង​ដី​កន្លះ​ហិតា ត្រូវ​ចំណាយ​ថវិកា​ថ្លៃ​ទិញ​ដើម​ទុ​រេ​នអស់ ៥០​ម៉ឺន​រៀល ។ រយៈពេល​នៃ​ការ​ដាំ គឺ​ពី ៥ ទៅ ៧​ឆ្នាំ​ទើប​ទទួល​បាន​ទិន្នផល​មក​វិញ ។

ម្យ៉ាងវិញទៀត​ការ​ដាំ​ដំណាំ​ទុ​រេ​ន គឺ​មានការ​លំបាក​នៅ​ក្នុង​ការ​ថែទាំ​ខ្លាំង​ណាស់​ដូច​ជា ថែទាំ ទឹក ដាក់​ជី​ជា​ប្រចាំ ដែល​ក្នុង​មួ​យស​ប្តា​ហ៍​ត្រូវ​បូមទឹក​ដាក់​ពីរ​ដង ដើម្បី​កុំ​ឲ្យ​ស្ងួត​ដី ។ ម្យ៉ាង​វិញ ទៀត​នៅ​ពេល​ដែល​ធុ​រេ​ន​មាន​អាយុកាល​ចាប់ពី ៩ ទៅ ១០​ឆ្នាំ ទុ​រេ​ន ចាប់ផ្ដើម​មាន​រោគ​ដោយ ដើម​ចេញ​ទឹក រលួយ ឬ​ស​គល់​ដែល​មិន​អាច​មាន​ថ្នាំ​ជួយ​បាន​ឡើយ ។

លោក សាយ សា​វឿ​ន បាន​បញ្ជាក់​ទៀត​ថា សម្រាប់​តម្លៃ​ផ្លែ​ធុ​រេ​ន​នៅ​ក្នុង​ឆ្នាំ ២០២០​នេះ មាន តម្លៃ​កើនឡើង​ជាង​ឆ្នាំ ២០១៩​កន្លង​មក ដោយ​ក្នុងឆ្នាំនេះ​ទុ​រេ​ន​មួយ​គីឡូក្រាម​លក់ បាន​តម្លៃ ៣៥០០០​រៀល ហើយ​ក្នុង​មួយ​រដូវ​ទុ​រេ​ន​ទទួលផល គឺ​មួយ​ដើម​អាច​ទទួល​ប្រាក់​កម្រៃ​ពី ៥០០ ដុល្លារ ទៅ ៧០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ដើម ។ ដូច្នេះ​កម្រិតជីវភាព​ក្នុង​គ្រួសារ​របស់​លោក​រស់ នៅ​ដោយ​ភាព​ធូរធា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ