ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចុះ​ត្រជាក់​២៣​អង្សា​សេ និង​ភ្លៀង​ធ្លាក់​មាន​បាតុភូត​ផ្គរ រ​ន្ធះ ខ្យល់​កន្ត្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​២៨ ខែមេសា ឆ្នាំ​២០២០​ខាង​មុខ​នេះ កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​២៣​អង្សា​សេ ព្រមទាំង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​លើ​ផ្ទៃ​ប្រទេស ហើយ​មាន​បាតុភូត ផ្គរ…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​២៨ ខែមេសា ឆ្នាំ​២០២០​ខាង​មុខ​នេះ កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​២៣​អង្សា​សេ ព្រមទាំង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​លើ​ផ្ទៃ​ប្រទេស ហើយ​មាន​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ នេះ បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

សេចក្តីជូនដំណឹង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែមេសា​នេះ ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​២៨ ខែមេសា ឆ្នាំ​២០២០ ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេត​ឃើញ​ថា ជ្រលង​សម្ភា​ធ​ទាប​អូស​បន្លាយ​លើ​កម្ពុជា​ជាមួយនឹង​ខ្យល់​បក់​មក​ពី​សមុទ្រ​ចិន​ខាងត្បូង ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៨ ខែមេសា ភ្លៀង​នឹង​បង្កើន​ធ្លាក់​រាយ​ប៉ាយ​ជា​លំដាប់ នៅ​ក្នុង​ក្រប​ខណ្ឌ​លើក​ផ្ទៃ​ប្រទេស ខណៈ​ធាតុអាកាស​ក្តី និង​អាច​ថមថយ​មួយ​កម្រិត ។

ក្រសួង​បាន​បន្ថែម​ថា ស្ថានភាព​បែប​នេះ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បរ​មា​ពី​២៥ ដល់​២៧​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣២ ដល់​៣៥​អង្សា​សេ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ។

ចំណែក​បណ្តា​ខេត្ត​នៅ​តំបន់​ជួន​ភ្នំ​ដងរែក និង​ខ្ពស់​រាប​ឦសាន មាន​សីតុណ្ហភាព​អប្បរ​មា ពី​២៣ ដល់​២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិរ​មា​មាន​ពី​៣១ ដល់​៣៤​អង្សា​សេ នឹង​អាច​មាន​ធ្លៀ​ង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​។ និង​តំបន់​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បរ​មា ពី​២៥ ដល់​២៧​អង្សា​សេ និង​សីតុណ្ហភាព​អតិរ​មា​ពី​៣១ ដល់​៣៣ អង្សា​សេ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​តិច​ន​ទៅ​ច្រើន ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើត​មាន ជា​ពិសេស​នៅ​បណ្តា​ខេត្ត​នៅ​តំបន់​រាល​ទំនាប​កណ្តាល និង​ជួរ​ភ្នំ​ដងរែក ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៥ ខែមេសា ឆ្នាំ​២០២០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ