ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ចាប់ខ្លួនបុរស២នាក់​នៅ​ចំណុច​ផ្លូវ​រថភ្លើង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ពេញ​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដោយ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន​២នាក់ និង​ដកហូតបានវត្ថុតា​​ង​ថ្នាំញៀន​​​​ចំនួន​៨​កញ្ចប់ កាលពី​​វេលាម៉ោង​១១​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​រថភ្លើង R៦…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ពេញ​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដោយ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន​២នាក់ និង​ដកហូតបានវត្ថុតា​​ង​ថ្នាំញៀន​​​​ចំនួន​៨​កញ្ចប់ កាលពី​​វេលាម៉ោង​១១​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​រថភ្លើង R៦ ស្ថិត​ក្នុង​ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

លោក​វរសេនីយ៍ឯក​ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ ​បាន​ឱ្យ​ដឹង​ថា ​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ ទើប​អធិការដ្ឋាន​ប៉ុស្តិ៍​បាន​បើក​ការ​ស្រាវជ្រាវ​ចុះបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ផ្លូវ​រថភ្លើង R៦ ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។​

លោកអធិការ​នគរបាល​ខណ្ឌ​បា​នបន្ត​ថា ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិ​ការ​​​ខាងលើ​នេះ កំលាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ​ក្នុងនោះ​ម្នាក់​​ឈ្មោះ ផល លី​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ (​​ជាអ្នក​ជួញដូរ​)​ និង​ម្នាក់ទៀត​​ឈ្មោះ ខៃ សំបូរ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល (​ជាអ្នក​ជួញដូរ​)​។​ ចំណែក​វត្ថុ​តាង​ដកហូត​រួម​មាន​ ម្សៅ​​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៨​កញ្ចប់​ (​ក្នុង​នោះ​មាន​កញ្ចប់​ធំ​ចំនួន១)​, ថង់​ប្លា​ស្ទិ​ច​សំរាប់​ច្រក​ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួនទៀត​​។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុ​សិ៍្ត​កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង ក្រុម​ដទៃ​ផ្សេង​ទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ