ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មាន​ទុន​តិចតួច​ត្រឹម ៥០០ ឬ​១០០០ ដុល្លារ តើ​ស្ត្រី​គួរ​រកស៊ី​លើ​មុខរបរ​អ្វី ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខណៈ​ពេល​មុខ​ជំនួញ​លើ​អន​ឡាញ​ហាក់​កក្រើក​ខ្លាំង​ទាំង​លើ​ការ​លក់​នូវ​គ្រឿងសម្អាង​ប្រែង​ម្ស៉ៅ ក៏​ដូច​ជា​ការ​លក់​ឡេ និង​សម្លៀក​បំពាក់​នោះ អ្នកជំនាញ​បាន​លើក​ឡើង​ថា​សម្រាប់​ស្ត្រី​មេផ្ទះ​ដែល​មាន​ទុន​តិចតួច មិន​គួរ​ប្រឡូក​ក្នុង​ជំនួញ​អន​ឡាញ​នាំ​ខាតបង់​លុយ​ឡើយ ។ លោក លោក ង៉ែត…

រាជធានី​ភ្នំពេញ​៖ ខណៈ​ពេល​មុខ​ជំនួញ​លើ​អន​ឡាញ​ហាក់​កក្រើក​ខ្លាំង​ទាំង​លើ​ការ​លក់​នូវ​គ្រឿងសម្អាង​ប្រែង​ម្ស៉ៅ ក៏​ដូច​ជា​ការ​លក់​ឡេ និង​សម្លៀក​បំពាក់​នោះ អ្នកជំនាញ​បាន​លើក​ឡើង​ថា​សម្រាប់​ស្ត្រី​មេផ្ទះ​ដែល​មាន​ទុន​តិចតួច មិន​គួរ​ប្រឡូក​ក្នុង​ជំនួញ​អន​ឡាញ​នាំ​ខាតបង់​លុយ​ឡើយ ។

លោក លោក ង៉ែត ជូន អ្នកវិភាគ​សេដ្ឋកិច្ច និង​ជាទី​ប្រឹក្សា​ក្រុមហ៊ុន EMC បាន​និយាយ​ថា​បង​ៗ​នារី​ដែល​ជា​ស្ត្រី​មេផ្ទះ បើសិនជា​ចង់​ជួយ​ស្វាមី​ក្នុង​ការ​រក​លុយ តែ​គាត់​ពុំ​មាន​ដើមទុន​ច្រើន មិន​គួរ​ធ្វើ​ជំនួញ online ឬ​បើកមុខ​របរ​តួច​តាច​នៅផ្ទះ ដូច​ជា​ការ​លក់​ឥ​វ៉ា​ន់​ចាប់ហួយ​នោះ​ទេ ព្រោះ​ការ​លក់​ឥ​វ៉ា​ន់​ចាប់ហួយ​ត្រឹមតែ​ធ្វើ​ឲ្យ​រវល់ តែ​ពិបាក​នឹង​ចំណេញ​លុយ​ណាស់ ខណៈ​ការ​លក់​អន​ឡាញ​នូវ​មុខទំនិញ​ផ្សេង​ៗ​គឺ​ពុំ​មាន​ស្ថេ​រ​ភាព​នោះ​ទេ ដោយសារ​តែ​មិន​បាន​ជួប​អតិថិជន​ផ្ទាល់ ដោយសារ​តែ​អតិថិជន​រកបាន​តែ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មិន​ធានា​ស្ថេ​រ​ភាព​ឡើយ ។

យ៉ាងណាមិញ​ទីប្រឹក្សា​សេដ្ឋកិច្ច​រួប​នេះ​បាន​ចង្អុលបង្ហាញ​ថា «​មុខរបរ​លក់​ចាប់ហួយ​តួច​តាច​នៅផ្ទះ​អី​គឺ​នាំ​តែ​ខាត​ពេលវេលា​តែ​ប៉ុណ្ណោះ ។ អ​ញ្ចឹ​ង​បង​ៗ​ស្ត្រី​មេផ្ទះ​ដែ​លា​មាន​ដើមទុន​តិចតួច ឬ​រង្វង់ ៥០០ ទៅ ១០០០ ដុល្លារ​គួរ​បើក​លក់ដូរ​នូវ​មុខរបរ​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន ដូច​ជា លក់​ទឹកអំពៅ ដូងក្រអូប លក់​នំ​បាញ់ឆែវ អី​ជាដើម​។

ព្រោះ​មុខរបរ​ទាំងនេះ​សុទ្ធតែ​ត្រូវការ​ដើម​ទុក​តិច តែ​អាច​រក​ចំណូល​បាន​ស្រួល​និង​អាច​លក់ដាច់​ជា​ប្រចាំ​ថ្ងៃ ជា​ពិសេស​បើសិនជា​យើង​មាន​ស្នាដៃ​ល្អ ចម្អិន​មាន​រសជាតិ​ឆ្ងាញ់​និង​មាន​អនាម័យ​គឺ​មុខរបរ​នេះ​រក​លុយ​បាន​ច្រើន ចូរ​កុំ​មើលងាយ​វា​ឲ្យ​សោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ