ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ប្រពន្ធចាប់ទាញ​ស្លឹកត្រចៀក ​ប្តីអោនតាម​ស្មាន​តែ​​​ចាប់​​ថើប​​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីទទួលបាន​ការសាកសួររួច បច្ចុប្បន្ន ​​ស្ត្រី​ជា​​ប្រពន្ធដៃដល់រូបនេះ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ​។ ក្រោយ​ពី​ប្រមូល​បាន​ចម្លើយសារភាព​​ថា…

​ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីទទួលបាន​ការសាកសួររួច បច្ចុប្បន្ន ​​ស្ត្រី​ជា​​ប្រពន្ធដៃដល់រូបនេះ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ​។ ក្រោយ​ពី​ប្រមូល​បាន​ចម្លើយសារភាព​​ថា ​មូល​ហេតុ​ដែល​ខ្លួន​យក​ផ្លែ​ឡា​ម​ទៅ អារ​.​ក​ប្តី​នោះ ក៏​ព្រោះតែ​ខ្លួន​ស្រវឹងស្រា ហើយ​ប្រច័ណ្ឌប្តី រួម​ទាំង​ចូល​ឆ្នាំ​ខ្មែរ គ្មាន​លុយគ្មានកាក់​ផង​នោះ ក៏​មាន​ក្តីក្រហាយបែបនេះ​តែម្តង ។​

​សូមបញ្ជាក់ថា បុរសជាប្តី​​បាន​ហូរ​ឈាម​ជោក​ពេញ​ខ្លួន ​ក្រោយត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ បាន​ចាប់​ទាញ​ស្លឹក​ត្រចៀក​​​និងចាប់អារ​​.កបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​យ៉ាងខ្លាំង ។​ ហេតុការណ៍កើត​ឡើង​នៅ​វេលា​ម៉ោង​៨ ​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៦ ​​ម​សា​ ស្ថិតនៅចំណុច​ភូមិ​បន្ទាយ​ថ្មី ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមាន​ជ័យ។ ប៉ុន្តែបុរសជាប្តី​ត្រូវបាន​សង្គ្រោះជីវិតទាន់​ពេល ។

លោក​វរសេនីយ៍ទោ​សែ​ស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះជា​ប្តី​ឈ្មោះ គុ​ជ អាយុ៤១​ឆ្នាំ និង​ប្រពន្ធ​ជន​ដៃដល់​ ឈ្មោះ​ទឹម ម៉ៅ អាយុ​៣២​ឆ្នាំ ទាំង២នាក់​មានទីលំនៅក្នុងភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​បាន​បញ្ជាក់​ថា​៖​ នៅ​យប់​កើតហេតុ​បុរស​ជា​ប្តី​កំពុង​ផឹកស្រា រាំ​លេង​សប្បាយ​ជាមួយ​អ្នក​ភូមិ នៅ​ពេល​កំពុង​អង្គុយ​ផឹក​សប្បាយ​នោះ ស្ត្រី​ជា​ប្រពន្ធ​បាន​ដើរទៅ​ជិត​ប្តី​ ហើយ​ចាប់​ទាញ​ស្លឹកត្រចៀក ពេល​នោះ ​ប្តី​ស្មាន​តែ​ចាប់​ទាញ​ស្លឹកត្រចៀក ​ក្នុង​ន័យ​ខ្នា​ញ់​ចង់​ថើប​​ក៏​អោនក្បាល​ ​​ស្រាប់តែ​​ប្រពន្ធ​អារ​.​ក​និង​ផ្លែ​ឡា​ម បណ្តាល​​ឈាម​ជោករហូត​​ដួល​សន្លប់​នៅ​នឹង​កន្លែង ។ ភ្លាមនោះ ត្រូវ​បាន​នាំ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​អូរ​បី​ជាន់​ជួយ​ព្យាបាល​និង​សង្គ្រោះ តែ​ដោយ​ឈាម​ហូរ​ខ្លាំង​ពេក​ បុគ្គលិក​មណ្ឌល​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​តវិញ ។ ​

អត្ថបទសរសេរ ដោយ