ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា

3 ឆ្នាំ មុន

ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ជា​អ្នកមាន​ជំនឿ​ជឿជាក់​ចំពោះ​ព្រះពុទ្ធ​សាសនា ហើយ​នាំ​គ្នា​គោរព​ប្រតិបត្តិ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​នៃ​យើង​អស់​កាល​ជា​យូរ​មក​ហើយ ។ ប្រា​ជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​នោះ តើ​ជឿ​ដូច​ម្តេច ? ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​ជំនឿ​ចំពោះ​ព្រះពុទ្ធ​សាសនា​នោះ បើ​ពោល​ដោយ​សង្ខេប​គឺ មាន​ជំនឿ​ថា…

ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ជា​អ្នកមាន​ជំនឿ​ជឿជាក់​ចំពោះ​ព្រះពុទ្ធ​សាសនា ហើយ​នាំ​គ្នា​គោរព​ប្រតិបត្តិ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​នៃ​យើង​អស់​កាល​ជា​យូរ​មក​ហើយ ។

ប្រា​ជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​នោះ តើ​ជឿ​ដូច​ម្តេច ? ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​ជំនឿ​ចំពោះ​ព្រះពុទ្ធ​សាសនា​នោះ បើ​ពោល​ដោយ​សង្ខេប​គឺ មាន​ជំនឿ​ថា ព្រះពុទ្ធ​សាសនា​ជា​សាសនា​ប្រកបដោ​យ​​​ហេតុផល ជា​សាសនា​ប្រកាស​នូវ​សេចក្តី​ពិត ជា​សាសនា​ប្រាប់​ឲ្យ​លះបង់​សេចក្តី​អាក្រក់ ឲ្យ​ធ្វើ​សេចក្តី​ល្អ ជា​សាសនា​ដឹកនាំ​សត្តនិករ​ឲ្យ​ងាក​ចេញពី​ផ្លូវខុស ឲ្យ​ដើរទៅរ​កតាម​ផ្លូវត្រូវ ជា​សាសនា​ជួយ​សត្វលោក​ឲ្យ​ស្គាល់​មធ្យោបាយ​ដោះខ្លួន ឲ្យ​រួច​ផុត​ពី​ទុក្ខ ឲ្យ​បាន​សម្រេច​ដល់​នូវ​សេចក្តីសុខ​ក្សេមក្សាន្ត​។

នេះ​ជា​ជំនឿ​ដែល​ពលរដ្ឋ​ខ្មែរ​ជឿជាក់​លើ​ព្រះពុទ្ធ​សាសនា​ថា​ជា​សាសនា​មាន​ហេតុផល រក​ប្រយោជន៍ រក​សេចក្តីសុខ​ជូន​សត្វលោក ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ