ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ទេច​រ​បង​ចោល​ហើយ ក្រោយលោក​អភិ​​បាល​​ខេត្តកែបប្រតិកម្ម​ខ្លាំង​

4 ឆ្នាំ មុន
  • កំពត

ខេត្តកែប ៖ ទីបំផុត របង​បេតុង​​ដ៏​រឹង​មាំ​ចំនួន​៣​កន្លែង និង​មាន​ម្ចាស់​ផ្សេង​ៗ​គ្នា​សុទ្ធតែ​មន្ត្រីរាជការនោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ​មេ​សា​​ នេះ ​សម្រេចវាយ​កម្ទេច​ចោលក្រោយពីមានបញ្ជាពីលោកអភិបាល​ខេត្ត​ ព្រោះ​​​បាន​ធ្វើបំពាន​រំលោភ​យក​ដី​សហគមន៍​ជាប់​ជិត​១០០ហិ​កតា…

ខេត្តកែប ៖ ទីបំផុត របង​បេតុង​​ដ៏​រឹង​មាំ​ចំនួន​៣​កន្លែង និង​មាន​ម្ចាស់​ផ្សេង​ៗ​គ្នា​សុទ្ធតែ​មន្ត្រីរាជការនោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ​មេ​សា​​ នេះ ​សម្រេចវាយ​កម្ទេច​ចោលក្រោយពីមានបញ្ជាពីលោកអភិបាល​ខេត្ត​ ព្រោះ​​​បាន​ធ្វើបំពាន​រំលោភ​យក​ដី​សហគមន៍​ជាប់​ជិត​១០០ហិ​កតា ស្ថិតនៅ​អ៊ូ​កញ្ឆែត ​ស្ថិត​នៅ​ភូមិ​អ​ង្គោ​ល ឃុំ​អ​ង្គោ​ល​ ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប ​។ ​គួរបញ្ជាក់ថា៖ លោកអភិបាលខេត្តកែបប្រតិកម្ម​ខ្លាំង ពេលឃើញរូប​ភាព​របង​បែបនេះ​

​​គួររំលឹកថា លោក​កែន​ ស​ត្ថា​ អភិបាលខេត្ត​កែប​ បាន​មាន​ប្រតិកម្ម​ខ្លាំង ​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ​មេ​សា ហើយ​​​បញ្ជា​ឱ្យ​​វាយ​ចោល​ ។​ ​ក្នុង​នោះ ​គេ​ឃើញ​មាន​លោកស្រី​គឹ​ម​ ច​ន្នី​ អភិបាលស្រុក​ដំណាក់​ ចុះ​មក​ពិនិត្យ​មើល​ផង​ដែរ​ រួម​ទាំង​លោកចក់ សុ​ី​នាថ ​មន្ត្រី​ជលផល​ខេត្ត​កែប ​។​

​ការ​វាយរ​កម្ទេច​ចោល​នោះ​ វា​មិន​លំបាក​ដូច​មន្ត្រី​ផ្សេង​ៗ​និយាយ​នោះ​ទេ​ ព្រោះ​គេ​ត្រូវការ​កំលាំង​ច្រើន​នាក់​មក​ជួយ​អន្តរាគមន៍​ ។ ទោះបី​អ្នក​ធ្វើ​របង​ចូល​ក្នុង​សហគមន៍ ​មិន​ហាន​ចេញ​មុខ​ក៏ដោយ​​ ​ប៉ុន្តែ​ម្ចាស់​ដី​ទាំង​អស់នោះ ​សុទ្ធតែ​មន្ត្រីរាជការ​ បាន​ជួល​កម្មក​អោយធ្វើ​ទាំង​រដូវ​បុណ្យ​ចូល​ឆាំ្ន​ ដោយ​គ្មាន​ការ​សម្រាក​ ​ស្រប​ពេល​​​ផ្ទុះ​មេរោគ​កូ​វី​ដ​19​នេះទៀតផង ។

​ការ​ធ្វើ​របង​ចូល​ទៅ​ក្នុង​សហគមន៍​មិន​មែន​ទើបតែ​ធ្វើ​ទេ ​តែ​ពុំ​មាន​មន្ត្រី​ណាម្នាក់ មកហាមឃាត់​ឱ្យ​បាន​ជាក់លាក់ ​ជា​ផ្លូវការ​ ។ លុះ​ថ្ងៃ​ទី​១៣ មេសា​ ​ត្រូវបានលោក​កែន​ ស​ត្ថា​ បានឃើញ​រូបថត ​ទើប​លោក​បញ្ជា​ឱ្យ​វាយ​កម្ទេច​ចោល​ទៅ​វិញ​ ។

​លោកស្រី​គឹ​ម​ ច​ន្ នី​អភិបាលស្រុក​ដំណាក់​ចង្អើរ​និយាយ​ប្រាប់​អោយ​ដឹង​ថា​ របង​ដែល​គេ​ធ្វើ​ចូល​ទៅ​ក្នុង​​សហគមន៍​នោះជា​ង​10​ថ្ងៃ​ទេ​ ព្រោះ​មន្ត្រី​សាលាស្រុក​រវល់​រឿង​ផ្សព្វផ្សាយ​រឿង​ផ្ទុះ​កូ​វី​ដ​19​ដល់​ប្រជា​ពល
រដ្ឋ​។​

ពលរដ្ឋ​ភាគច្រើន​ មិនហ៊ាន​ចេញ​មុខ​និយាយ​ទេ​ តែ​ពួក​គាត់​សាទរ​ចំពោះ​ចំណាត់​ការរបស់លោក​អភិបាល​ខេត្ត​ ដែលបញ្ជឱ្យ​មាន​វាយ​កម្ទេច​របង​ទាំង​៣​កន្លែង​នេះ​ចោល​ ។​ ហើយក៏​បាន​ចាត់​ទុក​ថា ​ជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​ខេត្ត​កែបផងដែរ ​។

អត្ថបទសរសេរ ដោយ