ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអភិបាលខេត្តកែបប្រតិកម្ម​ខ្លាំង ពេលឃើញរូបភាពរបង​បែបនេះ​

4 ឆ្នាំ មុន
  • កែប

ខេត្តកែប ៖ ​លោក​កែន ​ស​ត្ថា​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី១៣ មេសា​ បាន​ប្រតិកម្ម​រឿង​អ្នក​ធ្វើ​របង​បេតុង​ដ៏​រឹង​មាំ​ចំនួន​3​ខ្សែ​ មាន​ម្ចាស់​ផ្សេង​ៗ​គ្នា…

ខេត្តកែប ៖ ​លោក​កែន ​ស​ត្ថា​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី១៣ មេសា​ បាន​ប្រតិកម្ម​រឿង​អ្នក​ធ្វើ​របង​បេតុង​ដ៏​រឹង​មាំ​ចំនួន​3​ខ្សែ​ មាន​ម្ចាស់​ផ្សេង​ៗ​គ្នា ​និង​ជីក​ព្រំ​ដី​និង​ចាក់​ដី​រំលោភ​យក​ដី​សហគមន៍​ ត្រង់នៅ​ចំណុច​អូកញ្ឆែត​ ស្ថិត​ក្នុងភូមិ​អ​ង្គោ​ល​ ឃុំ​អ​ង្គោ​ល​ ស្រុក​ដំណាក់​ចង្អើរ​ ។

​​លោកអភិបាល​ខេត្ត​បាន​ឃើញ​រូបភាព​មួយ​របស់​កាសែត​ក្នុងស្រុក​ និង​ទូរទស្សន៍​បាន​ចាក់​ផ្សាយ​និង​មន្ត្រី​សាលាខេត្ត​មួយ​រូប ​បាន​បង្ហាញ​រូបភាព​និង​ទីតាំង​នៅ​ចំណុច​ ដែល​ត្រូវ​បាន​គេ​ហ៊ុ​មព័ទ្ធ​យក​ដី​សហ​គមន៍
​នោះ​ ​។​ ​លោក​​អភិបាលខេត្ត​កែប​បាន​ទូរ​ស័ព្ទដោយ​និយាយ​ខ្លាំង​ៗ​ប្រាប់​ទៅ​លោកស្រី​គឹ​ម​ ច​ន្នី​ ជាអភិបាល​ស្រុក​ដំណាក់​ចង្អើរ​ ឱ្យលោកស្រី​​និង​មន្ត្រី​ជំនាញ​ពិនិត្យ​ឡើង​វិញ​ រឿង​អ្នក​ធ្វើ​របង​បេតុង​រំលោភ​យក​ដី​សហគមន៍​។​

លោកកែន​ ស​ត្ថា​ បាន​ប្រាប់​ទៅ​លោកស្រី​អភិបាលស្រុក​ឱ្យ​ផ្ញើ​របាយ​ការ​ជា​បន្ទាន់​មួយ​ មក​ឱ្យ​ខេត្ត​ពាក់
​ព​ន្ធ័​រឿង​អ្នក​បំពាន​ច្បាប់​យក​ដី​រដ្ឋ​។​ លោក​និយាយ​ថា​ អ្នក​ធ្វើ​សំណង់​រំលោភ​យក​ដី​រដ្ឋ​ ក៏ជា​ដី​សហគមន៍​ត្រូវ​តែ​ដាក់​ផែនការ​វាយ​កម្ទេច​ចោល ​ព្រោះ​វា​ជា​រឿង​អាក្រក់​មួយ​។​ លោក​ព្រុំ ​គ​ន្ធិ​ អភិបាលរង​ខេត្ត​កែប​បាន​មាន​ប្រសាសន៍ ​ដោយ​មិន​បាន​ព្រៀង​ទុក​ថា ​នេះ​មក​ពី​មន្ត្រី​ថ្នាក់​ក្រោម​មិន​បាន​រាយការណ៍​មក​ខេត្ត​ទើប​មាន​អ្នក​ធ្វើ​បំពាន​យក​ដី​សហគមន៍​បែប​នេះ​ ។​

លោក​វ៉ៅ​ សុខា​ប ្រធាន​មន្ទីរ​រៀបចំ​ដែនដី​នរ​គ​រូប​នី​យ​កម្ម​និង​សំណង់​ខេត្ត​កែប​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ អ្នក​ធ្វើ​របង​ទាំងនោះ ​បើ​តាម​ដឹង​មាន​អ្នករត់ការ​អោយ​មន្ទីរ​ចេញ​ប្លង់​កម្ម​សិទ្ធិ​ដែរ​ តែ​លោក​បា​នប​ដិ​សេធមិន​យល់ព្រម​ចេញ​ប្លង់​ឱ្យ​អ្នក​រំលោភ​យក​ដី​សហគមន៍​ឡើយ ​។​

ទោះជា​បែប​ណា​ គេ​បាន​ប្រទះ​ឃើញ​ជា​ញឹកញាប់​ លោក​សយ ​ច​ន្ធ័​រ៉ា​វុ​ធ ​ប្រធាន​ការ​រិ​យា​ល័យ​រៀបចំ​ដែនដី​ស្រុក​ដំណាក់​ចង្អើរ ​និង​មន្ត្រី​ផ្សេង​ៗ​ទៀត​ ចុះ​ទៅ​ធ្វើការ​វាស់វែង​ដី​ដែល​ឧស្សា​ហ៍មាន​ទំនាស់​គ្នា​នៅ​ជាប់​ឆ្នេរសមុទ្រ​អ​ង្គោ​ល​ជា​ច្រើន​ដង​ រាប់​ទាំង​ដី​សហគមន៍​ផង​។​ រីឯ​មន្ត្រី​ជលផល​ក៏ធ្លាប់​និយាយ​រៀបរាប់​រឿង​ដី​សហ​គម​ន៍នោះ​ដែរ​។​មន្ត្រី​ជលផល​រូប​នោះ​និយាយ​ថា​ ការ​ធ្វើ​របង​និង​ចាក់​ដី​លុបយក​ដី​សហគមន៍​ទាល់តែ​ដេក​ចង​មុង​ចាំ ទើបបាន ​បើ​មិន​ដូច្នេះ​ទេ ​នៅ​តែ​គេ​លួច​ធ្វើ​សកម្មភាព​រហូត​ ។

អត្ថបទសរសេរ ដោយ