ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​កូវីដ១៩​​៖ តើទេសចរណ៍​ក្នុង​​​ខេត្ត​​ព្រះ​​សីហនុ​​មាន​ស្ថានភាព​បែប​ណា​​?

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក តាំង សុចិត​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរខេត្ត​បាន​ឱ្យដឹង នៅរសៀល​​ថ្ងៃ​ទី​១៤ ​មេ​សា​​ ​ថា ​​ទន្ទឹម​នឹង​បងប្អូនយើង​មានការ​យល់​ដឹង​​ក្នុង​ការការពារពីកូវីដ១៩​…

ខេត្តព្រះសីហនុ ៖ លោក តាំង សុចិត​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរខេត្ត​បាន​ឱ្យដឹង នៅរសៀល​​ថ្ងៃ​ទី​១៤ ​
មេ​សា​​ ​ថា ​​ទន្ទឹម​នឹង​បងប្អូនយើង​មានការ​យល់​ដឹង​​ក្នុង​ការការពារពីកូវីដ១៩​ និងបានអនុវត្ត​ទៅ​តាម​គោល​ការ​សារាណែ​​នាំ ​​កុំឱ្យមាន​ការ​ជួបជុំមនុស្សច្រើន​នោះ ​សង្កេតឃើញ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​​និង​អន្តរជាតិ​ក្នុង​ខេត្តព្រះសីហនុ មាន​ការ​ធ្លាក់​ចុះ​យ៉ាងគំហុកនាពេលបច្ចុប្បន្ន ​ ​។

​ស្ថិត​តាម​រមណី​យដ្ឋា​ន ​និង​តំបន់ឆ្នេរ​កំសាន្ត​ ក៏ដូច​ជា​ម្ចាស់ផ្ទះ​សំណាក់ និងតាមស​ណ្ឋា​រ​គារ គិតត្រឹមថ្ងៃទី​១៥ មេសា នេះ ដែលជាថ្ងៃចូលឆ្នាំទី៣ គឺមានសភាព​ស្ងាត់ខ្លាំង ដោយមិនមានមនុស្ស​​ដើរច្រើន​​នោះទេ ។ ហើយ​ចំពោះ​បងប្អូន​ដែល​ជាអ្នកក្នុងខេត្តវិញ ក៏មិនសូវចេញ​ដើរ​ដែរ ដោយពួកគេ​បាននៅក្នុងផ្ទះ ព្រោះតែខ្លាច​​ការឆ្លង​​វីរុសកូវីដ១៩នេះ ។

ដោយសារ​តែ​សម្ពាធ​មេរោគ​ប្រភេទ​ថ្មី កូវីដ១៩ កំពុង​​វាយលុក​មក​ពី​ខាងក្រៅ​គ្របដណ្តប់​មក​លើ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​យក​ចិត្តទុក​ដាក់ពីសុខភាពរបស់បងប្អូន ដោយ​ដាក់​កំហិត​​ឱ្យ​ផ្អាក​​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស កុំឱ្យ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ និង​សំណូមពរ​សុំឱ្យកាត់​បន្ថយ​ការ​ជួបជុំ​ ក្នុង​គោលដៅ​បង្ការ​ និង​ទប់ស្កាត់​ការឆ្លង​​រាត​ត្បាត ។

​លោក​ប្រធាន​មន្ទីរ​ទេសចរខេត្ត​​បន្ត​ថា ​ដើម្បី​ការពារ​បន្ថែម ក្រុមការងារ​របស់​មន្ទីរ​ទេសចរបាន​យក​ចិត្តទុកដាក់ ដោយ​ចុះ​បាញ់ថ្នាំ​ការពារ​មេរោគ​នៅ​តាម​តំបន់​កម្សាន្ត​មួយ​ចំនួន​ផង​ដែរ ​។

គួរបញ្ជាក់ថា ​នៅក្នុង​ពិភពលោកនេះ កំពុង​កើត​មាន​សង្គ្រាម​មេរោគដ៏​សាហាវ​កូវីដ១៩ បណ្តាល​ឱ្យ​ប្រទេស​​​ក្នុង​តំបន់​អឺ​រុ​ប​មួយ​ចំនួន​ មាន​មនុស្ស​ស្លាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មានការ​កើន​ឡើង ជា​បន្តបន្ទាប់​និង​បាន​ចម្លង​រីក​រាលដាល​ដល់​ប្រទេស​មួយ​ចំនួននៅ​ក្នុង​តំបន់​ថែម​ទៀត​ ។​

​ទន្ទឹមនេះ ក៏សង្កេតឃើញដែរ លើ​​ក្រុម​អាជីវករ​លក់ដូរ​បាន​ត្អូញត្អែរ​​គ្រប់ៗគ្នា​ថា នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​យើង​ ពួក​គាត់​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ប្រកប​មុខរបរ​ ដោយសារ​មិន​មាន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​​ចូល​មក​កំសាន្ត​ ដូច​កាលពី​ឱកាស​ចូល​ឆ្នាំ​កន្លង​មក​ ដោយសារ​តែ​ពិភពលោក​កើត​មានជំងឺកូវីដ១៩ ម្នាក់​ៗ​មានការ​ប្រុ​ប្រយ័ត្ន​រៀង​ៗ​ខ្លួន ។

អត្ថបទសរសេរ ដោយ