ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​២នាក់​រៀប​ការ​យក​គ្នា​ជា​ប្តី​ប្រពន្ធ​​ ត្រូវ​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​ហាម​ឃាត់

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១២ ​តុលា ​​២០១៤ នៅ​មុខ​រោងចក្រ​អ៊ឹម​វ៉េ ក្នុងភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង មង្គលការ​ខុស​ក្បួនតម្រា​មួយបាន​ប្រព្រឹត្ត​ឡើង​យ៉ាង​ប្រទាំង​ប្រទើស ព្រោះតែ​នារី​២​នាក់បាន​សុំ​ច្បាប់​រៀប​ការ​យកគ្នា​ជា​ប្តី​ប្រ​ព​ន្ធ តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​ហាម​ដាច់ខាត និង​មិន​អនុញ្ញាតឱ្យ​ឡើយ ព្រោះតែ​មង្គលការ​បែប​នេះធ្វើ​ឱ្យ​​ប៉ះពាល់​​​ដល់​ប្រពៃណី​ដ៏​ល្អ​ផូ​ផង់​របស់​ខ្មែរ​យើង ។

ខេត្តកំពង់ឆ្នាំង​ ៖ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១២ ​តុលា ​​២០១៤ នៅ​មុខ​រោងចក្រ​អ៊ឹម​វ៉េ ក្នុងភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង មង្គលការ​ខុស​ក្បួនតម្រា​មួយបាន​ប្រព្រឹត្ត​ឡើង​យ៉ាង​ប្រទាំង​ប្រទើស ព្រោះតែ​នារី​២​នាក់បាន​សុំ​ច្បាប់​រៀប​ការ​យកគ្នា​ជា​ប្តី​ប្រ​ព​ន្ធ តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​ហាម​ដាច់ខាត និង​មិន​អនុញ្ញាតឱ្យ​ឡើយ ព្រោះតែ​មង្គលការ​បែប​នេះធ្វើ​ឱ្យ​​ប៉ះពាល់​​​ដល់​ប្រពៃណី​ដ៏​ល្អ​ផូ​ផង់​របស់​ខ្មែរ​យើង ។ ប៉ុន្តែ​បើ​ទោះបី​បែប​នេះ​ក្តី​ក៏​ពួក​នាង​ៗទាំង​២​នាក់​ដែល​ស្រឡាញ់​គ្នា​យ៉ាង​ប្តូរផ្តាច់នៅ​តែ​បាន​រៀបចំ​ពី​ធី​នេះ​យ៉ាង​គគ្រឹក​គ្រេង​មាន​ភ្ញៀវ​មក​​ពិសាភោជនាហារ​​អបអរសាទរ គ្រាន់តែ​ប្រែ​ពីពិធី​មង្គលការ​មក​ជា​ពិធីជប់លៀងវិញ​​ទើប​អាជ្ញា​ព្រម​បិទ​ភ្នែក​ចុះចាញ់​ស្នេហា​បញ្ច្រាសទិស​នេះ​​​​។

ទោះ​យ៉ាងណា​កោះសន្តិភាព​មិន​មាន​បំណង​បន្តុះបង្អាប់​រវាងស្រី​ និង​ស្រី​ស្ម័​គ​ស្រឡាញ់​គ្នា​ជា​ប្តី​ប្រពន្ធនេះ​ឡើយ គ្រាន់តែ​ថា វាចម្លែក​ពេក​​។ ​លោកនាយ​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​កំពង់ឆ្នាំង​បាន​ឱ្យ​ដឹង​ថា​ នាង​ទាំង​២​នាក់​ដែល​បាន​ធ្វើ​ពិធី​រៀប​ការ​ជាមួយ​គ្នា​ជា​ប្តី​ប្រ​ព​ន្ធនោះ ​​នារី​ដែលតាំងខ្លួន​ជាកូន​ក​ម្លោះ ឈ្មោះ ស៊ូ លិ​លី​ន អាយុ​១៨​ឆ្នាំ ​និង​នារី​ដែល​តាំង​ខ្លួន​ជា​ប្រពន្ធ​ឈ្មោះ​ម៉ុង កញ្ញា អាយុ​១៨​ឆ្នាំ​។

លោកនាយ​ប៉ុស្តិ៍​បានឱ្យ​ដឹង​ទៀត​ថា​​ ​មុន​ពេល​រៀប​ការ ក្រុម​គ្រួសារ​ទាំង​២​ខាងលើ​បាន​ទៅ​សុំ​លិខិត​សុំ​ច្បាប់​រៀបចំ​អាពាហ៍ពិពាហ៍​ដែរ  ប៉ុន្តែ​លោកស្រី​ចៅសង្កាត់​បាន​ណែនាំ​ថា ច្បាប់​មិន​អនុញ្ញាតឱ្យ​មនុស្ស​ស្រី​ និង​ស្រី​រៀប​ការ​ជា​ប្តី​ប្រពន្ធ​នោះ​ទេ ម្យ៉ាង​ក៏​វា​ខុស​នឹង​ប្រពៃណី​ខ្មែរ​ផង​ដែរ យក​ល្អ​គឺ​សុំ​ច្បាប់​ធ្វើ​ពិធីជប់លៀង​វិញ​ទៅ​។ ពេល​នោះ គ្រួសារ​ទាំង​២​ខាងលើ​នេះ​ក៏​បាន​យល់ព្រម​តាម ដោយ​សាលាសង្កាត់​បាន​ចេញ​លិខិត​ឱ្យ​ធ្វើ​ពី​ធី​ជប់លៀង ។

ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​តុលា នៅមុខ​​រោងការមាន​សរសេរអក្សរថា ពី​ធី​អា​ពា​ហ៏​ពី​ពា​ហ៏ កូន​ក​ម្លោះ​ឈ្មោះ ស៊ូ លិ​លី​ន កូនក្រមុំ​ឈ្មោះ​ម៉ុង កញ្ញា ទៅ​វិញ​​​ ពោលគឺ​រៀប​ការ​តែ​ម្តង ។ ថ្ងៃ​នោះ​ដែរ លោក​បានឱ្យមន្ត្រី​នគរបាល​ប៉ុ​ស្តិ៍រប​ស់លោកទៅ​ហៅ​សា​ម៉ីខ្លួន​ទាំង​២​ ​មក​ទាំងអស់​គ្នា​មាន​ទាំង​អាណាព្យាបាល​ទាំង​សងខាង​មក​ជាមួយ​ដែរ  មក​ដល់​ប៉ុស្តិ៍​រដ្ឋបាល លោក​បាន​ធ្វើការ​អប់រំ ណែនាំ​ឱ្យ​​បញ្ឈប់​ជា​បន្ទាន់នូវការ​រៀបចំ​របៀប​មង្គលការនេះ តែបើ​ចង់​ធ្វើ​ពិធី​នេះ​ជា​បន្ត​ទៀត ត្រូវធ្វើ​តាម​លិខិត​ដែល​បាន​សុំ​នៅ​សាលាសង្កាត់ ។

ក្រោយ​ពី​បាន​សា្ត​ប់​តាម​ការ​ណែ​នោះ​រួច​មក គ្រួសារ​ទាំង​២​ខាងលើ​បាន​ព្រម​ដោះ​បដារ ​អា​ពា​ហ៍ពិ​ពា​ហ៍ នោះ​ចេញ​ទៅ ដោយ​ជំនួស​មក​វិញ​ដាក់​ថា «ពី​ធី​ជប់លៀង» ​​​ហើយពី​ធី​នោះ​ក៏​មិនបាន​ហែរ​ជំនូន​អ្វី​ដូច​ការ​គ្រោងទុក​ដែរ ។

ជុំវិញ​ករណី​ខាងលើ​នេះ អ្នក​យក​ព័ត៌មានមិន​អាច​សុំ​ការ​បំភ្លឺពី​សាម៉ីខ្លួន​ទាំង​ពីរ​បាន​ទេ ប៉ុន្តែឪពុក​ម្តាយទាំង​សងខាង បាន​ប្រាប់​អ្នក​ជិតខាង​ថា ពួក​គេ​ទាំង​២​នាក់ បាន​ស្រឡាញ់​គ្នា​យូ​រហើយ និងរក​លុយ​រួម​គ្នាដើម្បី​រៀប​ការ ហើយ​ក្រុម​គ្រួសារ​ទាំងសងខាងក៏​បាន​ឯកភាព​គ្នា​ដែរ ព្រមឱ្យ​មាន​ពិធី​មង្គលការ​នេះ​ឡើង ដែល​គ្រោង​នឹង​ធ្វើ​ទៅ​តាម​ប្រពៃណី​ទាំងអស់ ចាប់តាំងពី​ការ​ចូល​ស្តីដណ្តឹង​ហែរជំនូន កាត់សក់ ចងដៃ សំពះ​ផ្ទឹម និង​បាន​អញ្ជើញ​ភ្ញៀវ​ចូលរួមពិសា​ភោជនាហារ ចំនួន២០០នាក់ផង​ដែរ ប៉ុន្តែ​ពេល​ធ្វើ​ទៅ​បាន​សម្រេច​តាម​ការ​គ្រោងទុក​ខ្លះ និង​មិន​បាន​តាម​ការ​គ្រោងទុក​ខ្លះ ព្រោះតែ​ខុស​នឹង​ប្រពៃណី​ខ្មែរ ហើយ​អាជ្ញាធរ​មិន​អនុញ្ញាត៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព