ខេត្តព្រះសីហនុ ៖ ជាមួយស្ថានភាពភ្លៀងរលឹមនារសៀលថ្ងៃទី១៣ មេសា ឆ្នាំ២០២០ នេះ ក្រុមការងារគណៈបញ្ជាការឯកភាពខេត្តស្រុកដឹកនាំដោយលោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នៅបន្តសកម្មភាពអប់រំណែនាំដល់ប្រជាពលរដ្ឋមួយចំនួនដែលបន្តចង់ចាកចេញពីខេត្តមួយទៅខេត្តមួយ តាមចំណុចគោលដៅផ្លូវជាតិលេខ៣ ព្រំប្រទល់ខេត្តព្រះសីហនុនិងខេត្តកំពត ។
ជាមួយគ្នានោះ លោកអភិបាលរងខេត្តក្នុងនាមក្រុមការងារ និងកងកំលាំងប្រចាំការអនុវត្តបទបញ្ជារាជរដ្ឋាភិបាលស្តីពីការដាក់កំហិតលេីការធ្វេីដំណេីរ ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅគោលដៅផ្លូវជាតិលេខ៣ ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត សូមថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៏ត្រី ហេង ប៊ុនទី, លោកឧកញ៉ា តាន់ តាត់, លោកឧកញ៉ា ទៀ វិចិត្រ និងលោក គិត ប៊ុន
ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគដល់ក្រុមគោលដៅខាងលើ និងសូមជូនពរមានសុខភាពល្អ ទទួលជោគជ័យគ្រប់ភារកិច្ច! ៕
ចែករំលែកព័តមាននេះ