ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ករណីផ្សេងគ្នា​បង្រ្កាបបានជាង៤គីឡូ​ក្រាម

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មន្ត្រីអាវុធហត្ថខេត្តសៀមរាបបាន​​ឱ្យ​ដឹង​កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ​នេះថា ​​សមត្ថកិច្ចបាន​ចុះ​​បង្ក្រាបករណី​ជួញដូរគ្រឿងញៀនចំនួន​២​ករណី​ផ្សេងគ្នា​ក្នុងក្រុងសៀមរាបដោយ​រឹបអូសនូវសារធាតុគ្រឿងញៀន​បានជាង៤គីឡូ​ក្រាម ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ និងដកហូត​វត្ថុតាងមួយចំនួន​ដើម្បី​បញ្ជូនទៅតុលាការខេត្តចាត់ការ​​​តាមច្បាប់។ ប្រតិបត្តិការ​ខាងលើ​នេះ​បាន​ធ្វើឡើង​តាំង​ពី​ថ្ងៃទី៨…

ខេត្តសៀមរាប ៖ មន្ត្រីអាវុធហត្ថខេត្តសៀមរាបបាន​​ឱ្យ​ដឹង​កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ​នេះថា ​​សមត្ថកិច្ចបាន​ចុះ​​បង្ក្រាបករណី​ជួញដូរគ្រឿងញៀនចំនួន​២​ករណី​ផ្សេងគ្នា​ក្នុងក្រុងសៀមរាបដោយ​រឹបអូសនូវសារធាតុគ្រឿងញៀន​បានជាង៤គីឡូ​ក្រាម ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ និងដកហូត​វត្ថុតាងមួយចំនួន​ដើម្បី​បញ្ជូនទៅតុលាការខេត្តចាត់ការ​​​តាមច្បាប់។

ប្រតិបត្តិការ​ខាងលើ​នេះ​បាន​ធ្វើឡើង​តាំង​ពី​ថ្ងៃទី៨ ​មេសា រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០​ ដែល​ករណីទី១ចុះ​បង្ក្រាបនៅស្រុកវ៉ារិន ​និងករណីទី​២ចុះបង្ក្រាប​នៅ​សង្កាត់ស្លក្រាម ក្រុងសៀមរាប ។​

មន្ត្រីអាវុធហត្ថខេត្តសៀមរាប​បានបញ្ជាក់ថា ប្រតិបត្តិការខាងលើ​នេះ កម្លាំងអាវុធ​ហត្ថខេត្តសៀមរាប បានបើកការ​ស៊ើប​អង្កេត​និងស្រាវជ្រាវ​ចុះបង្ក្រាប​ករណីជួញដូរ​គ្រឿងញៀន​ចំនួន២ករណីផ្សេងគ្នា និង​ជនសង្ស័យ​​ចំនួន​៣នាក់ ក្នុងនោះ​ករណីទី១ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ឈ្មោះ ស្រឿង សំរិទ្ធ ហៅ​ខ្មៅ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិវត្តឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

ករណីទី២ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២នាក់ ម្នាក់​ឈ្មោះ ហ៊ួ លីកផៃ ភេទ​ប្រុស អាយុ៤៤​ឆ្នាំ មុខរបររត់តាក់ស៊ី បច្ចុប្បន្នរស់នៅភូមិបឹងដូនប៉ាសង្កាត់ស្លក្រាម ក្រុងសៀមរាប និង​ម្នាក់ទៀត​ឈ្មោះ ឈួរ សុខឡា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់កាហ្វេ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និង​វត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តសៀមរាប កសាងសំណុំ​រឿងបញ្ជូនទៅតុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ