ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ធនាគារ​ថា ខ្លួន​ដើរ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ជា​និច្ច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណាក់កាល​នៃ​ផល​ប៉ះពាល់​មក​ពី​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស កម្ពុជា កាន់តែ​រាលដាល​ខ្លាំង រដ្ឋាភិបាល​នៅ​តែ​បន្ត​អំពាវនាវ និង​ណែនាំ​ឱ្យ​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ និង​ធនាគារឯកជន​ទាំងអស់​បន្ធូរបន្ថយ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណាក់កាល​នៃ​ផល​ប៉ះពាល់​មក​ពី​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស កម្ពុជា កាន់តែ​រាលដាល​ខ្លាំង រដ្ឋាភិបាល​នៅ​តែ​បន្ត​អំពាវនាវ និង​ណែនាំ​ឱ្យ​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ និង​ធនាគារឯកជន​ទាំងអស់​បន្ធូរបន្ថយ និង​សម្រួល​ដល់​អតិថិជន ព្រមទាំង យោគយល់​ដល់​ការ​សង​ត្រលប់​របស់​អតិថិជន​ទៅ​កាន់​គ្រឹះស្ថាន​វិញ ។

ជា​កិច្ច​ឆ្លើយ​តប លោក បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​កម្ពុជា​បាន​បញ្ជាក់​ថា ធនាគារឯកជន ទាំងអស់​នៅ​កម្ពុជា គឺ​ធ្វើ​តាម​ការ​ណែនាំ​របស់​ធនាគារជាតិ និង​រដ្ឋាភិបាល​ជា​និច្ច ។ លោក​បណ្ឌិត​បាន​មាន​ប្រសាសន៍​ថា ធនាគារពាណិជ្ជ​ទាំងអស់​នៅ​កម្ពុជា បាន​អនុវត្តន៍ តាម​ការ​ណែនាំ​ជា​និច្ច​របស់​ធនាគារជាតិ​នៃ​កម្ពុជា ឱ្យ​រក្សា​នូវ​ជំហរ​ទន់ភ្លន់​ជាមួយ​អតិថិជន ដោយ​មិន​ឱ្យ​ប្រើ​វិធានការ​ក្ដៅ​ដាក់​អតិថិជន​របស់​ខ្លួន​ឡើយ ហើយ​រហូត​ម​ដល់​ពេល​នេះ​ដែរ ក៏​មិន​ទាន់​មាន​ធនាគារ​ណាមួយ​ដែល​ប្រើ​វិធានការ​ក្ដៅ​ដល់​អតិថិជន​នោះ​ដែរ គឺ​ត្រូវ​ស្វែងរក ច្រកចេញ​ទាំងអស់​គ្នា ។

លោក​បណ្ឌិត​បន្ត​ទៀត​ថា កន្លង​មក​ធនាគារជាតិ​នៃ​កម្ពុជា បាន​ចេញ​ប្រកាស​ជា​បន្តបន្ទាប់ មក ហើយដោយ​អំពាវនាវ​ឱ្យ​ធនាគារ​ទាំងអស់​បន្ត​ផ្ដល់​ឥណទាន​ដល់​វិស័យ​ដែល​រង​ផល ដោយសារ​កូ​វី​ដ​-១៩ និង​ឱ្យ​រក្សា​នូវ​ភាព​ទន់ភ្លន់​ដល់​អតិថិជន​របស់​ខ្លួន ។
បើ​តាម​សេចក្តី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​កន្លង​ទៅ​នេះ បាន​ដាក់ ចេញ​នូវ​វិធានការ ៥​ចំណុច​ដើម្បី​ឆ្លើយ​តប​នឹង​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​កូ​វី​ដ​-១៩ ដោយ​ក្នុង​នោះ​រួម​មាន​៖ ១- ពន្យារពេល​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​រក្សា​កម្រិត ទ្រនាប់​ដើមទុន​ខន​ស៊ើ​វេ​សិន ត្រឹម ៥០​ភាគរយ​, ២- កាត់​បន្ថយ​អត្រា​ការ​ប្រាក់​អប្បបរមា នៃ​ប្រតិបត្តិការ​ផ្ដល់​សន្ទនីយ​ភាព​ដោយ​មានការ​ធានា​ចំនួន ០,៥​ភាគរយ ចំពោះ​គ្រប់​ឥណ ប្រ​តិ​ទាន​, ៣- កាត់​បន្ថយ​អត្រា​ការ​ប្រាក់​លើ​មូល​ប​ត្រ​អាច​ជួញដូរ​បាន ចារឹក​ជា​រៀល និង ជា​ដុល្លារ​អា​មេ​រិ​ក ក្នុង​កម្រិត​សម​ស្រប​, ៤- កាត់​បន្ថយ​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច ពី ៨​ភាគរយ ចំពោះ​ប្រាក់​រៀល និង ១២,៥​ភាគរយ​ចំពោះ​រូបិយប័ណ្ណ មក​ត្រឹម ៧​ភាគរយ ទាំង​ចំពោះ​ប្រាក់​រៀល និង​រូបិយប័ណ្ណ ក្នុង​រយៈពេល ៦​ខែ​ចាប់ពី​ខែមេសា ឆ្នាំ ២០២០ និង​ទី ៥ កាត់​បន្ថយ​កម្រិត​អនុ​បាត​ក្របខ័ណ្ឌ​សន្ទនីយ​ភាព​ក្នុង​កម្រិត​សម​ស្រប​តាម​ការ​ចាំបាច់ ។

សេចក្តី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា បញ្ជាក់​ថា ខ្លួន​នឹង​បន្ត​តាមដាន​យ៉ាង​ប្រុង ប្រយ័ត្ន​លើ​ស្ថានភាព​វឌ្ឍនភាព​វិស័យ​ធនាគារ បញ្ហា​ប្រឈម និង​ហានិភ័យ​នានា ដែល​អាច កើតឡើង​ជាយថាហេតុ ក្នុង​គោលដៅ រក្សា​និរន្តរភាព និង​ស្ថិរភាព​នៃ​វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ និង​រួមចំណែក​គាំទ្រ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី ៧​ខែមេសា ឆ្នាំ ២០២០ មក នេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា វិធានការ​ក្នុង​វិស័យ​ធនាគារ​បាន​ធ្វើ​ល្អ​ហើយ រយៈពេល​កន្លង​ទៅ និង​សុំ​ឱ្យ​បន្ត​ទៀត ដូច​ជា​ពន្យារ​ក្នុង​ការ​សង ឬ​ពន្យារ​ការ​សង​អត្រា​ការ​ប្រាក់ និង​សុំ​មិន​ឱ្យ ផាកពិន័យ​ទៅ​អតិថិជន​ដែល​មិន​បាន​សង​ទាន់​ពេលវេលា ។

សម្ដេច​ស្នើ​សុំ​ឱ្យ​មានការ​យោគយល់​គ្នា នៅ​ក្នុង​កាលៈទេសៈ​នេះ ហើយ​នេះ​មិនមែន​ជា​បទ បញ្ជា​ទេ តែ​ជា​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​ទៅ​វិស័យ​ឯកជន នៅ​ក្នុង​ពេល​ដែល​កូ​វី​ដ​-១៩ កំពុង​រាលដាល និង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ