ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប៉ៃលិន​គាំង​នៅ​ព្រំប្រទល់​បាត់ដំបង​ចង់​ចូល​​ស្រុក​​​សមត្ថកិច្ច​ធ្វើ​​ដូច្នេះ​​​សិន

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សម្រាប់​ពលរដ្ឋ​ជា​អ្នក​ខេត្ត​ប៉ៃលិន ​​ហើយ​បានទៅបង​ប្អូននៅ​ខេត្តបាត់ដំបង​១ថ្ងៃ​ឬ២ថ្ងៃ ហើយពេល​គាត់​ចង់ត្រឡប់ទៅ​វិញ គឺត្រូវជាប់​គាំង​នៅ​ត្រឹម​ព្រំដែន​ខេត្ត​បាត់​ដំបង ប៉ុន្តែ​​​សមត្ថកិច្ច​​និងសុំ​ពិនិត្យ​​មើល​អត្ត​លើអត្ត​សញ្ញាណ​ប័ណ្ណរបស់​​គាត់​ ។ ហើយបើ​ឃើញច្បាស់​ហើយ គឺអាច​បើក​ឱ្យ​គាត់​ធ្វើ​ដំណើរមកខេត្តប៉ៃលិនវិញ​បាន…

ខេត្ត​ប៉ៃលិន ៖ សម្រាប់​ពលរដ្ឋ​ជា​អ្នក​ខេត្ត​ប៉ៃលិន ​​ហើយ​បានទៅបង​ប្អូននៅ​ខេត្តបាត់ដំបង​១ថ្ងៃ​ឬ២ថ្ងៃ ហើយពេល​គាត់​ចង់ត្រឡប់ទៅ​វិញ គឺត្រូវជាប់​គាំង​នៅ​ត្រឹម​ព្រំដែន​ខេត្ត​បាត់​ដំបង ប៉ុន្តែ​​​សមត្ថកិច្ច​​និងសុំ​ពិនិត្យ​​មើល​អត្ត​លើអត្ត​សញ្ញាណ​ប័ណ្ណរបស់​​គាត់​ ។ ហើយបើ​ឃើញច្បាស់​ហើយ គឺអាច​បើក​ឱ្យ​គាត់​ធ្វើ​ដំណើរមកខេត្តប៉ៃលិនវិញ​បាន ប៉ុន្តែពិនិត្យលើ​កំដៅខ្លួន និង​ស្រង់យក​អា​ស​យ​ដ្ឋា​ន​ទៅឱ្យ​ខាង​​​អាជ្ញាធរ​មូលដ្ឋានរបស់គាត់​​​តាមដាន​​អាការ​:សុខភាព​​គាត់បន្ត​​ទៀត ពេលគាត់​ទៅ​ដល់ផ្ទះ​វិញ​​ ។

លើស​ពី​នេះ បើ​មាន​អ្នកជំងឺ​ណា​ធ្ងន់ធ្ងរពីខេត្តប៉ៃលិន ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ខេត្តបាត់ដំបង គឺ​មិន​មាន​ការ​ហាមឃាត់​នោះ​ទេ ដោយ​ធ្វើ​បែប​នេះ​រហូត​ដល់​ថ្ងៃ​កំណត់​ទើប​បើក​ឱ្យ​ដំណើរការ​ធម្មតា​ឡើង​វិញ ។ នេះ បើ​តាម​ឱ្យ​ដឹង​ពី​លោកផា​ន់ ចាន់​វ​ណ្ណា​រ៉ា ស្នងការ​រង​ទទួល​ផែន​បង្ការ​បង្ក្រាប ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃទី​១០ េមសា នេះ។​

​លោកស្នងការ​រង​ទទួល​ផែន​បង្ការ​បង្ក្រាប​ ​លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​សមត្ថកិច្ច​ចម្រុះ​ទាំង​៣​ប្រភេទ
ចុះ​តាម​គោលដៅ​ចំនួន​៥​កន្លែង ទី១-ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ជាប់​ព្រំប្រទល់​ខេត្តបាត់ដំបង ក្នុងភូមិ​សួស្តី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ ទី​២-ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ស្រុក​សំឡូត ខេត្តបាត់ដំបង ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ទី​៣-ស្ថិត​នៅ​ជាប់​ព្រំប្រទល់ ស្រុក​កំ​រៀង ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ទី​៤-​នៅ​ជាប់​នឹង​ស្រុក​បរវេ​ល ក្នុងភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ និង​ទី​៥-ស្ថិត​នៅ​ភូមិ​អរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

លោក​បន្ត​ទៀត​ថា ចាប់ពី​ទទួល​បាន​នូវ​បទបញ្ជា គឺ​សមត្ថកិច្ច​ទាំងអស់​ធ្វើការ​ចាំ​យាម ២៤/២៤​ម៉ោង ដោយ​​ដាក់​វេ​ណ​ឆ្លាស់គ្នា ។ ចំពោះ​ពលរដ្ឋ​រស់នៅ​ខេត្ត​ផ្សេង គឺមិន​អាច​ឆ្លង​ដែន​ចូល​មក​ក្នុង​ខេត្ត​ប៉ៃលិន​បាន​ឡើយ លើកលែងតែ​រថយន្ត​ដឹក​ទំនិញ​ ដោយ​អនុញ្ញាត​ឱ្យ​ត្រឹមតែ​អ្នកបើកបរ និង​ព្រូ​ប៉ុណ្ណោះ ​ក៏មានការ​ត្រួតពិនិត្យ​កំ​ដៅ​ផង​ដែរ ។ ដូច្នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះខេត្ត​ប៉ៃលិន បាន​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​នានា​ក្នុង​ខេត្តជាប់​នឹង​ខេត្តបាត់ដំបង ដើម្បី​ដាក់​ប៉ុស្តិ៍​យាមកាម ត្រួតពិនិត្យ និង​ហាមឃាត់​មិន​ឱ្យធ្វើ​ចរាចរ​ចេញចូល លើកលែងតែ​មានធុរៈ​ចាំបាច់​បំផុត ដូច​ជា​ត្រូវ​បញ្ជូន​អ្នកជំងឺ​ធ្ងន់ធ្ងរ​ជាដើម ។

សូមបញ្ជាក់ថា ក្រោយ​ទទួល​បាន​នូវ​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូបរស់នៅ​គ្រប់​ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស ផ្អាក​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដោយ​គិត​ចាប់ពី​វេលា​ម៉ោង​២៤ ០០​នាទី​ថ្ងៃ​ទី​០៩-​ម៉ោង​២៤ និង​០០​នាទី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០ ទើប​បើក​ដំណើរការ​ឡើងធម្មតា​​វិញ ។

ទោះបីជាយ៉ាងណា កម្លាំង​សមត្ថកិច្ច​ចម្រុះបាននិងកំពុងធ្វើការ​ពង្រាយ​នៅ​តាម​គោលដៅ ដើម្បី​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​ឆ្លង​ដែនទេ ដើម្បី​ការពារ​ជម្ងឺឆ្លង​កូ​វី​ដ​១៩ នា​ឱកាស​បុណ្យចូល​ឆ្នាំ​ថ្មី ។

អត្ថបទសរសេរ ដោយ