ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្តក្រុមហ៊ុន ​KH​ កិនស្រ្តីម្នាក់​ស្លា.ប់នៅសង្កាត់ព្រែកលៀប

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ស្រ្តីម្នាក់​បានស្លា.ប់ភ្លាមៗ​នៅកន្លែងកើតហេតុ​ដោយសាររថយន្ត​ទេសចរណ៍​បើកកៀរ​និងកិន ។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅ​ម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១២ តុលា​ ២០១៤​ នៅតាមបណ្តោយផ្លូវជាតិ​លេខ៦ ​មុខភោជនីយដ្ឋាន​ម្លប់ស្វាយធំថ្មី ​ក្នុងភូមិកៀនឃ្លំាង ​សង្កាត់ព្រែកលៀប ​ខណ្ឌជ្រោយចង្វា ។

រាជធានីភ្នំពេញ​ ៖ ស្រ្តីម្នាក់​បានស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ​ដោយសាររថយន្ត​ទេសចរណ៍​បើកកៀរ​និងកិន ។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅ​ម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១២ តុលា​ ២០១៤​ នៅតាមបណ្តោយផ្លូវជាតិ​លេខ៦ ​មុខភោជនីយដ្ឋាន​ម្លប់ស្វាយធំថ្មី ​ក្នុងភូមិកៀនឃ្លំាង ​សង្កាត់ព្រែកលៀប ​ខណ្ឌជ្រោយចង្វា ។

ស្រ្តីរងគ្រោះឈ្មោះ​ អ៊ុន ស្រីលីស​ អាយុ២២ឆ្នាំ​ រស់នៅក្នុងភូមិ-សង្កាត់ខាងលើ​ ជិះម៉ូតូម៉ាកនិក​ ព៌ណខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ CH 4820 ។ ចំណែក​រថយន្តបង្កម៉ាកហ្វត ​ព៌ណទឹកបា្រក់ ​ពាក់ស្លាកលេខ​ 2X 0199 ​ជារបស់ក្រុមហ៊ុន KH ក្រោយកើតហេតុ​អ្នកបើកបរបានរត់គេចខ្លួន​បាត់ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តីសមត្ថកិច្ចឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញ ​ស្រ្តីរងគ្រោះជិះម៉ូតូក្នុង​ទិសដៅពីត្បូងទៅជើង ​លុះមកដល់ចំណុច​កើតហេតុ រថយន្តបង្កដែល​បើកស្របទិសគ្នា​បានកៀរ បណ្តាលឲ្យ​ម៉ូតូដួលខ្ទាតអ្នកជិះ​ចូលក្រោមកង់រថយន្ត​កិនស្លាប់តែម្តង ។

ពេលនេះ ​សមត្ថកិច្ចបាន​បញ្ជូនរថយន្តនិងម៉ូតូយកទៅរក្សា​ទុកនៅអធិការដ្ឋាន​នគរបាលខ​ណ្ឌជ្រោយចង្វា ​រង់ចំាដោះស្រាយតាមច្បាប់ ។

ចំណែកសពស្រ្តីរងគ្រោះ​បានត្រូវប្រគល់​ឲ្យក្រុមគ្រួសារ​យកទៅធ្វើបុណ្យ​តាមប្រពៃណី ៕