ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែប្រសើរ! ព្យាបាលជាសះស្បើយ៤នាក់ ខណៈឆ្លងតែ១នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួង​ប្រកាស​ថ្ងៃនេះ​ថា ព្យាបាល​ជា​សះស្បើយ​ពី​កូ​វី​ដ​១៩ ចំនួន​៤​នាក់ ខណៈ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ចំនួន​០១​នាក់ ។ នេះ​បើ​តាម​ក្រសួង​ចេញផ្សាយ​នៅ​វេលា​ម៉ោង​៨ និង​២១​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០…

ក្រសួង​ប្រកាស​ថ្ងៃនេះ​ថា ព្យាបាល​ជា​សះស្បើយ​ពី​កូ​វី​ដ​១៩ ចំនួន​៤​នាក់ ខណៈ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ចំនួន​០១​នាក់ ។ នេះ​បើ​តាម​ក្រសួង​ចេញផ្សាយ​នៅ​វេលា​ម៉ោង​៨ និង​២១​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ ។

ក្រសួង​បាន​បញ្ជាក់​ថា ៖ អ្នកជា​សះស្បើយ​ថ្មី​ចំនួន​៤​នាក់ ដែល​សរុប​អ្នកជា​សះស្បើយ​ទាំងអស់​មាន​ចំនួន ៧២​នាក់ អ្នក​បន្ត​ព្យាបាល​កូ​វី​ដ​១៩ មាន​ចំនួន ៤៧​នាក់ និង​សរុប​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចាប់ពី​ខែមករា រហូត​ដល់​បច្ចុប្បន្ន​នេះ​មាន​ចំនួន ១១៩​នាក់​ហើយ ។

ចំពោះ​ការ​រក​ឃើញ​ករណី​ថ្មី​ម្នាក់ គឺជា​ស្ត្រី​ជនជាតិ​វៀតណាម អាយុ​៣៤​ឆ្នាំ ជា​អ្នកទេសចរ​ស្នាក់​នៅ​ខុន​ដូ​មួយ​កន្លែង ដែល​ស្ថិត​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ហើយ​ស្ត្រី​រូប​នេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

សូមបងប្អូនបន្តការពារ និងអនាម័យជានិច្ច ហើយធ្វើតាមគោលការណ៍ក្រសួងសុខាភិបាលទើបរួចផុតពីវីរុសកូវីដទាំងអស់គ្នា។ សូមមើលតារាខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ